បរទេស៖ នាង Mary Vincent មានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំ១៩៧៨ នៅពេលនាងបានជួបប្រទះនូវហេតុការណ៍ដ៏.រ.ន្ធ.ត់ ពីបុរសវ័យចំណាស់ម្នាក់ដែលដំបូងឡើយ នាងបានគិតបានជាមនុស្សល្អសម្រាប់នាង។

ជាក់ស្ដែង នាង Mary បានធំលូតលាស់ឡើងក្នុងទីក្រុង Las Vegas របស់រដ្ឋ Nevada នៃសហរដ្ឋអាមេរិក ប៉ុន្ដែនាងបានសម្រេចចិត្តរត់ចេញពីផ្ទះ ខណៈនាងមានអាយុ១៥ឆ្នាំ ដើម្បីផ្លាស់ទៅរស់នៅជាមួយមិត្តប្រុសរបស់នាងនៅឯរដ្ឋ California។ មិនយូរប៉ុន្មានផង មិត្តប្រុសរបស់នាងត្រូវបាន.ចា.ប់.ខ្លួ.ន បន្ទាប់ពី.រំ.លោ.ភ.ក្មេងស្រីជំទង់ម្នាក់ ដូច្នេះនាងក៏ត្រូវបាននៅតែម្នាក់ឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៨ នាង Mary បានស្នើសុំការធ្វើដំណើរក្នុងរថយន្ដជាមួយអ្នកដំណើរដទៃតាមដងផ្លូវ ដោយមិនចាំបាច់ចំណាយប្រាក់ ដើម្បីនាងអាចឆ្ពោះទៅកាន់ទីក្រុង Corona ក្នុងរដ្ឋ California ដែលជាកន្លែងលោកតារបស់នាងរស់នៅ។ ជាលទ្ធផល នាងទទួលបានការហៅចូលរថយន្ដ ពីបុរសប្លែកមុខម្នាក់អាយុ៥០ឆ្នាំ និងមានឈ្មោះថា Lawrence Singleton។ ហើយនាងក៏បានចូលក្នុងរថយន្ដ ដោយមិនបានគិតអ្វីច្រើនឡើយ ព្រោះបុរសរូបនេះ មើលទៅជាមនុស្សចាស់មានភាពរួសរាយ និងចិត្តល្អសម្រាប់នាងផងដែរ។

នាអំឡុងពេលកំពុងធ្វើដំណើរ នាង Mary បានកណ្ដាស់ ដែលធ្វើឲ្យបុរសចំណាស់ Lawrence យកដៃរបស់គាត់ ស្ទាប.ក.នាង និងសួរនាងថាតើឈឺមែនទេ។ ទន្ទឹមនឹងនេះ នាងបានគិតថាលោក Lawrence គ្រាន់តែមានចិត្តប៉ុណ្ណោះ និងបន្ទាប់មកទៀត នាងក៏បានលង់លក់ក្នុងដំណេកតែម្ដង។

នៅពេលនាង Mary ភ្ញាក់ដឹងខ្លួនឡើង នាងបានសង្កេតឃើញថា នាង និងលោក Lawrence កំពុងធ្វើដំណើរលើផ្លូវខុស។ ហើយក្នុងរថយន្ដ នាងបានឃើញមានវត្ថុមុតស្រួចមួយ និងចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួល។ ហើយទោះបីជាយ៉ាងណាក៏ដោយ នាងបានប្រាប់លោក Lawrence ថាធ្វើដំណើរខុសផ្លូវ និងស្នើឲ្យលោកធ្វើដំណើរតាមផ្លូវត្រូវវិញ។

ចំណែកលោក Lawrence បានយល់ស្របថា គាត់បង្កឲ្យមានកំហុសពិតមែន និងប្រញាប់ប្រញាល់ធ្វើដំណើរតាមផ្លូវត្រូវវិញផងដែរ។

ក្រោយមកទៀត លោក Lawrence បានចតរថយន្ដនៅទីតាំងស្ងាត់មួយកន្លែង ដើម្បីចូលបន្ទប់ទឹក។ ហើយនាង Mary បានចុះពីរថយន្ដ ដើម្បីបត់បែនដងខ្លួន និងឱនចងខ្សែស្បែកជើង។ បន្ទាប់មក លោក Lawrence បាន.វា.យ.ចំ.ក្បាលរបស់នាង ដែលធ្វើឲ្យនាង.ដួ.ល និង.អូ.ស.នាងចូលក្នុងរថយន្ដ ហើយ.ចា.ប់.រំ.លោ.ភនាង និងខ្សឹបប្រាប់នាងថា គាត់នឹង.ស.ម្លា.ប់.នាងចោល ប្រសិនបើនាងហ៊ានស្រែក។

លោក Lawrence បាន.ច.ង.ដៃទាំងសងខាងរបស់នាង Mary ទៅក្រោយ និងបើករថយន្ដបន្ដទៅមុខទៀត។ មួយសន្ទុះក្រោយ លោក Lawrence បានឈប់រថយន្ដ ស្រាយចំណងវិញ និងបញ្ជាឲ្យនាង Mary ផឹកស្រាម៉្យាងពីដបជ័រ ដែលមិនស្គាល់ឈ្មោះ។ ហើយនៅពេលនាង Mary បានដឹងខ្លួនពីការរើរវាយបន្ដិច លោក Lawrence បានដាក់នាងឲ្យដេកលើគែមផ្លូវ។

ទន្ទឹមនឹងនេះ នាង Mary បានអង្វរសុំការដោះលែងពីលោក Lawrence ដែលលោក Lawrence និយាយតបទៅនាងវិញថា៖

  លោក Lawrence

បន្ទាប់ពីនិយាយរួច លោក Lawrence បានយកពូថៅ ទៅ.កា.ប់.ដៃទាំងសងខាងរបស់នាង Mary យ៉ាង.ព្រៃ.ផ្សៃ ត្រឹមក្រោមកែងដៃ និងនិយាយដាក់នាងទៀតថា៖

  លោក Lawrence

លោក Lawrence បានទាញនាង Mary ចូលទៅក្នុងបំពង់បេតុងមួយ និងទុកនាងចោលម្នាក់ឯង ខណៈនាងស្ទើរ.ស្លា.ប់.ស្ទើរ.រស់ មុនពេលគាត់បើករថយន្ដចាកចេញទៅ។ ស្ថិតក្នុងសភាព.អា.ក្រា.ត.កា.យ ឈា.ម.ហូ.រ.ច្រើន និងស្មារតីមិននឹងនរ នាង Mary បានព្យាយាមដើរផង វារផងទៅកាន់ផ្លូវ Interstate 5 ដោយសង្ឃឹមថានឹងមាននរណាម្នាក់ជួយសង្គ្រោះនាង។

តួយ៉ាង នាង Mary បានប្រទះឃើញរថយន្ដមួយគ្រឿងតាមដងផ្លូវ និងស្នើសុំជំនួស ប៉ុន្ដែម្ចាស់រថយន្ដមិនបានឈប់ឡើយ និងបើកចាកចេញពីនាងបាត់ទៅ។ ជាសំណាងល្អ រថយន្ដទីពីរបានមកដល់ និងជួយសង្គ្រោះនាង ដោយនាំយកនាងទៅកាន់មន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាមិញ នាង Mary ត្រូវបានជួយសង្គ្រោះជីវិត និងបំពាក់ដៃសិប្បនិម្មិត រួមទាំងបានទទួលការព្យាបាលផ្លូវចិត្តដោយយកចិត្តទុកដាក់ផងដែរ។ ហើយទីបំផុត លោក Lawrence ត្រូវបាន.ចា.ប់.ខ្លួ.ន និងទទួល.ទោ.ស.នូវអ្វីដែលគាត់បានធ្វើលើនាងផងដែរ។

លោក Lawrence ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ.ចា.ប់.រំ.លោ.ភ ចា.ប់.ជំ.រិ.ត និង.ប៉ុ.ន.ប៉.ង.ម.នុ.ស្ស.ឃា.ត។ ហើយគាត់បាន.ជា.ប់.ក្នុងពន្ធនាគាររយៈពេល៨ឆ្នាំប៉ុណ្ណោះ និងត្រូវបានដោះលែងវិញ ដោយសារតែចរិតរបស់គាត់ល្អ។ ចាប់តាំងពីពេលហ្នឹងមក នាង Mary មានអារម្មណ៍ភ័យ.ខ្លា.ច.ជាខ្លាំង ដោយសារតែលោក Lawrence ធ្លាប់បានខ្សឹបប្រាប់នាងក្នុងតុលាការថា៖

  លោក Lawrence

ចុងឆ្នាំ១៩៩០ លោក Lawrence បានផ្លាស់ទៅរស់នៅក្នុងរដ្ឋផ្លរីដា និងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៧ គាត់បានលួងលោមស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ.ម្នាក់.ឈ្មោះថា Roxanne Hayes ចូលក្នុងផ្ទះរបស់គាត់ និងបាន.ស.ម្លា.ប់.នាងដោយ.ហិ.ង្សា។

អ្នកជិតខាងបានឮសំឡេងស្រែក និងបានរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ ហើយនៅពេលប៉ូលិសមកដល់កន្លែងកើតហេតុ បានប្រទះឃើញ.សា.ក.ស.ព.ដេក.ស្លា.ប់.លើឥដ្ឋពោរពេញដោយ.ឈា.ម និងស្នាម.រ.បួ.ស.ពីការ.ចា.ក់។

ក្រោយពីដឹងដំណឹងពីការ.ចា.ប់.ខ្លួ.ន.លោក Lawrence នាង Mary បានហោះហើរពីរដ្ឋ California ទៅកាន់រដ្ឋផ្លរីដា ដើម្បីជាចំណែកមួយក្នុងការជួយការពារក្ដីរបស់ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ Roxanne។ នាង Mary បានរៀបរាប់ពីហេតុការណ៍ដ៏.រ.ន្ធ.ត់.របស់នាងឲ្យតុលាការដឹង និងស្នើសុំឲ្យតុលាការ.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.ដល់លោក Lawrence ចៀសវាងមានករណីផ្សេងទៀតនាថ្ងៃអនាគត។

នៅថ្ងៃទី១៤ ខែមេសា​ ឆ្នាំ១៩៩៨ លោក Lawrence ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត និងបានជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដើម្បីរង់ចាំការ.ប្រ.ហា.រ.ជី.វិ.ត ប៉ុន្ដែគាត់បាន.ស្លា.ប់.ក្នុងអាយុ៧៤ឆ្នាំ ដោយសារ.ជំ.ងឺ.ម.ហា.រី.ក.នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០១ ខណៈគាត់ស្ថិតក្នុងជួរ.អ្ន.ក.ទោ.ស.ត្រូវ.ប្រ.ហា.រ.ជី.វិ.ត។ ចំណែកនាង Mary បានប្រើប្រាស់ជីវិតរស់នៅ ដោយគ្មានភាព.ភ័.យ.ខ្លា.ច.ទៀតឡើយ ប៉ុន្ដែនាងមិនមានដៃសម្រាប់ប្រើប្រាស់ដូចពីមុនទេ និងបានរៀបការមានកូនចំនួនពីរនាក់ ហើយក្រោយមក ក៏បានលែងលះជាមួយនឹងប្ដីផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / wiki / ranker

សូមទស្សនារូបភាពខាងក្រោម៖

លោក Lawrence (cr to the owner)
លោក Lawrence (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]