អាមេរិក៖ ប្ដីប្រពន្ធមួយគូ មានអាយុ១០០ឆ្នាំដូចគ្នា មកពីរដ្ឋ Ohio នៃសហរដ្ឋអាមេរិក បានទទួល.ម.រ.ណ.ភាព មុនក្រោយគ្នារយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីបានរៀបការ និងរួមរស់ជាមួយគ្នា៧៩ឆ្នាំ។

ជាក់ស្ដែង ខ្សែជីវិតរបស់លោកយាយ June និងលោក Hubert Malicote ត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ។ ហើយដំបូងឡើយ លោកយាយ June បាន.ធ្លា.ក់.ខ្លួ.ន.ឈឺ.យ៉ាង.ធ្ង.ន់.ធ្ង.រ បន្ទាប់ពីមួយថ្ងៃ នៃថ្ងៃឈប់សម្រាក Thanksgiving ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងត្រូវបានបញ្ជូនមន្ទីរពេទ្យ Hospice of Hamilton របស់រដ្ឋ Ohio។ ឃើញលោកយាយស្ថិតក្នុងសភាពដូច្នេះ លោកតា Hubert អត់នឹងបារម្ភមិនបាន ដែលធ្វើឲ្យគាត់គិតច្រើន ក៏ចាប់ផ្ដើម.ឈឺ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែមួយដូចលោកយាយដែរ ខណៈសម្រាកក្នុងបន្ទប់ជាមួយគ្នា និង.ស.ន្ល.ប់.មិនដឹងខ្លួនរយៈពេល៥ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកតា Hubert បានទទួល.ម.រ.ណ.ភាពក្នុងដំណេករបស់គាត់នាវេលាម៉ោងប្រហែល៩:០០យប់ ដោយសារ.ខូ.ច.ចិ.ត្ត.ខ្លាំងពេក នេះបើតាមការឲ្យដឹងពីបុរសជាកូនប្រុស។ ហើយលុះមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោងប្រហែល៦:០០ល្ងាច លោកយាយ June ក៏បានទទួល.ម.រ.ណ.ភាព.តាមក្រោយ។

តួយ៉ាង លោកតា Hubert និងលោកយាយ June បានជួបគ្នាដំបូងតាំងពីឆ្នាំ១៩៤១ម៉្លេះ និងបានរៀបការជាមួយគ្នា នារយៈពេលមួយឆ្នាំបន្ទាប់ នៅពេលអ្នកទាំងពីរមានអាយុ២០ឆ្នាំ។ យ៉ាងណាមិញ ចំពោះការចាកចេញរបស់លោកតា និងលោកយាយ បានធ្វើឲ្យកូនចៅទាំងអស់មានការសោកស្ដាយជាខ្លាំង ប៉ុន្ដែពួកគេបានជឿថា លោកតានិងលោកយាយ បានចាកចេញទៅជាមួយគ្នាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកតាលោកយាយ ក្នុងថ្ងៃកំណើត
លោកតាលោកយាយកាលនៅក្មេង
លោកតាលោកយាយ និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]