ចិន៖ ទូរសព្ទ iQOO 11 និង iQOO 11 Pro ចេញជាផ្លូវការហើយ ដែលពួកវាមើលទៅស្រដៀងគ្នា។ ពួកវាទាំងពីរមានអេក្រង់ Samsung E6 AMOLED ទំហំ6.78អ៊ីញ, កម្រិតភាពច្បាស់ 1440 x 3200 ភិចសែល, ជាមួយនឹងល្បឿន 144Hz refresh rate, ពណ៌ 1B, និងគាំទ្រ HDR10+។ ពួកវាទាំងពីរក៏ប្រើប្រាស់ឈីប 4nm Snapdragon 8 Gen 2 រួមផ្សំរ៉េម 8GB, 12GB, ឬ 16GB។ មួយគូនេះក៏នាំមកនូវប្រភេទទំហំផ្ទុក UFS 4.0 ជំនាន់ថ្មីផងដែរ។

កាមេរ៉ាមានភាពខុសគ្នាបន្តិច រវាង iQOO 11 និង 11 Pro ។ ទូរសព្ទ iQOO 11 មានសេនស័រកាមេរ៉ាគោល Samsung GN5 ទំហំ50MP, កាមេរ៉ា portrait ទំហំ13MP 3x, និងឡេនទូលាយ 8MP 16mm fixed-focus។ ចំពោះ iQOO 11 Pro នាំមកនូវសេនស័រកាមេរ៉ាគោល Sony IMX866 ទំហំ50MP, ឡេនទូលាយទំហំ50MP ចាប់យកទិដ្ឋភាព 150°, និងកាមេរ៉ា portrait ទំហំ13MP 3x ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខណៈនៃថ្មនិងការសាកក៏ខុសគ្នាដែរ។ iQOO 11 មានថាមពលថ្ម 5,000mAh ដែលអាចបញ្ចូលថ្មបានលឿនដល់ទៅ 120W។ iQOO 11 Pro នាំមកនូវទំហំថ្មធ្លាក់ចុះមកត្រឹម 4,700mAh ប៉ុន្តែការសាកថ្មឡើងដល់ 200W។ ម៉ូឌែល Pro ក៏មានការសាកឥតខ្សែ 50W ផងដែរ ដែលមិនមាននៅលើម៉ូឌែលធម្មតាទេ។ iQOO 11 Pro នឹង​មាន​ដាក់​ឱ្យ​កម្ម៉ង់​ទុក​មុន​នៅ​ថ្ងៃ​ទី21 ខែ​ធ្នូ​ ក្នុង​ប្រទេស​ចិន៕

ប្រភព: GSMArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]