ស្នេហា៖ មនុស្សប្រុសគ្រប់រូបត្រូវដឹងថា មនុស្សស្រីបើស្រលាញ់គឺស្រលាញ់ខ្លាំងបំផុត តែបើធ្វើឱ្យនាងអស់ចិត្ត នាងក៏ងាយនឹងអស់ចិត្តខ្លាំងបំផុតដូចគ្នា ហើយក៏គ្មានអ្វីដែលអាចមករារាំងមិនឱ្យនាងដើរចេញពីអ្នកបានដែរ បើអ្នកមិនចេះថែរក្សាក្តីស្រលាញ់របស់នាងនោះ។

ដូច្នេះហើយ ប្រុសៗកុំទៅបន្ទោសមនុស្សស្រីថាគេឆាប់អស់ចិត្តពីអ្នកឱ្យសោះ ប្រសិនបើអ្នកមិនអាចគ្រាន់តែធ្វើរឿងសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដើម្បីនាងនោះ ព្រោះថាទាល់តែមានទង្វើទាំងនេះ ទើបអាចបញ្ជាក់ឱ្យមនុស្សស្រីបានដឹងពីក្តីស្រលាញ់របស់អ្នកបានកម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រុសៗ បើធ្វើរឿង៣នេះមិនបាន កុំបន្ទោសថាគេអស់ចិត្ត៖

១. ផ្តល់ពេលវេលាឱ្យនាង

រូបតំណាង

អ្នកណាក៏ចេះរវល់ដែរ ប៉ុន្តែបើអ្នកជាមនុស្សប្រុសមិនអាចផ្តល់ពេលវេលាឱ្យនាងបាន សូម្បីតែឆ្លៀតពេលសម្រាប់ថ្ងៃសំខាន់របស់នាងនោះ មនុស្សស្រីគេច្បាស់ឆាប់អស់ចិត្ត ហើយអ្នកក៏កុំទៅបន្ទោសគេឱ្យសោះ ព្រោះទង្វើដែលអ្នកមិនអាចផ្តល់ពេលវេលាឱ្យនាង​ វាបង្ហាញឱ្យនាងដឹងថានាងមិនបានសំខាន់សម្រាប់អ្នកទាល់តែសោះ អញ្ចឹងហើយ វាគ្មានអ្វីដែលចម្លែកទេ បើនាងអស់ចិត្តពីអ្នក។

២. ខ្វាយខ្វល់ពីនាង

រូបតំណាង

មនុស្សស្រីមិនដែលត្រូវការអ្វីច្រើន ពីមនុស្សប្រុសដែលនាងស្រលាញ់ឡើយ ក្រៅពីការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ពីនាង តែបើអ្នកតែងតែទុកនាងចោល ហើយមិនខ្វាយខ្វល់ពីនាង ទោះនាងមានអ្នកថ្មី ក៏នាងមិនខុសដែរ ព្រោះថាទង្វើរបស់អ្នកដែលមិនបានខ្វល់ពីនាងទាល់តែសោះនោះ វាប្រៀបបីដូចជាមានឈ្មោះត្រឹមជាសង្សារ ប៉ុន្តែទង្វើប្រៀបមិនបានទៅនឹងអ្នកដទៃ។

៣. ច្បាស់លាស់នឹងនាង

រូបតំណាង

សម្រាប់មនុស្សស្រីគ្រប់រូប គឺពិតជាចង់បានភាពច្បាស់លាស់ពីមនុស្សប្រុសដែលខ្លួនស្រលាញ់ខ្លាំងណាស់ គ្មានមនុស្សស្រីណាដែលចង់ស្រលាញ់គ្នាបែបកូនក្មេង ដែលបានមួយឆាវក៏បែកបាក់គ្នានោះទេ ដូច្នេះប្រសិនបើអ្នកមិនអាចបង្ហាញឱ្យនាងបានឃើញថា អ្នកពិតជាចង់ច្បាស់លាស់ជាមួយនឹងនាងទេនោះ មនុស្សស្រីគេមិនទ្រាំនៅទៀតឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]