យល់ដឹង៖ ដៃគូគឺជាមនុស្សម្នាក់ ដែលចែករំលែកបំណងប្រាថ្នា ដ៏ជ្រាលជ្រៅរបស់យើងនាពេលអនាគត។ ពួកគេគឺជាអ្នកគាំទ្រ និងជាអ្នកផ្ដល់ក្ដីស្រលាញ់ ដ៏សំខាន់បំផុតរបស់យើង។ ពួកគេចង់ឲ្យយើងជោគជ័យ ក្នុងការសម្រេចក្តីសុបិនរបស់យើង ហើយជាពិសេសគឺផាសុកភាពក្នុងទំនាក់ទំនង ដើម្បីងាយស្រួលនឹងចុះសម្រុងគ្នា។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនឹងបង្ហាញពី អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានភាពកក់ក្ដៅក្នុងទំនាក់ទំនង ៖

♈️ Aries ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ការទុកចិត្ត។ ពួកគេត្រូវការដឹងថាអ្នកនឹងមិនទៅណាទេហើយក៏នឹងមិនធ្វើឲ្យពួកគេឈឺចាប់ដូចគ្នា។

♉️ Taurus ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ការទំនាក់ទំនងល្អ។ ពួកគេត្រូវមានអារម្មណ៍ថា  ពួកគេអាចនិយាយជាមួយអ្នក អំពីអ្វីក៏ដោយបានគ្រប់ពេលវេលា។

♊️ Gemini ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ការគាំទ្រ។ ពួកគេត្រូវដឹងថាអ្នកនឹងនៅទីនោះសម្រាប់ពួកគេ នៅពេលដែលមានការលំបាក ហើយនឹងព្យាយាមលើកទឹកចិត្តពួកគេម្តងទៀត។

♋️ Cancer ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ភាពត្រឹមត្រូវ។ ពួកគេ​ត្រូវ​ដឹង​ថា​ដៃគូ​របស់​ពួកគេគឺ​ស្មោះត្រង់​ និង​មាន​មុខ​មាត់​ជាមួយ​ពួកគេ​គ្រប់ពេល រាល់ពេលចេញទៅក្រៅ។

♌️ Leo ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ពេលវេលា។ ពួកគេត្រូវដឹងថាអ្នកសុខចិត្តទុកពេលច្រើនសម្រាប់ពួកគេ ជាជាងចាត់ទុកពួកគេជា មនុស្សបន្ទាប់បន្សំ។

♍️ Virgo ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ចិត្តដូចគ្នា។ ពួកគេ​ត្រូវ​ដឹង​ថា​ នៅពេលអ្នកទាំងចាប់ផ្ដើមបង្កើត​ភ្លើង​ស្នេហា គឺ​ចំណាប់អារម្មណ៍​របស់​អ្នក​ត្រូវ​គ្នាល្អ។

♎️ Libra ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ស្ថេរភាព។ ពួកគេត្រូវដឹងថាទំនាក់ទំនង រវាងអ្នកទាំងពីរមានសន្តិភាព និងរឹងមាំ ទើបអាចគង់វង្ស យូរអង្វែងបាន។

♏️ Scorpio ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ការប្តេជ្ញាចិត្ត។ ពួកគេ​ត្រូវ​ដឹង​ថា​ អ្នក​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​ទំនាក់ទំនង ​ដូច​ដែលពួកគេ​មាន​ដើម្បី​មានអារម្មណ៍​សុខស្រួល រវាងគ្នានិងគ្នា។

♐️ Sagittarius ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ពេលវេលាសម្រេចចិត្ត។ ពួកគេត្រូវការឱកាសដើម្បីស្គាល់នរណាម្នាក់ មុនពេលពួកគេអាចប្តេជ្ញាចិត្ត យ៉ាងពេញលេញជាមួយបុគ្គលនោះ។

♑️ Capricorn ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ មិត្តភាព។ ពួកគេត្រូវដឹងថាទំនាក់ទំនងរបស់ពួកគេដំណើរការកាន់តែស៊ីជម្រៅ និងក្នុងនាមជាដៃគូផង និងជាមិត្តផង។

♒️ Aquarius ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ភាពជាប់លាប់។ ពួកគេ​ត្រូវ​ដឹង​ពី​អ្វីមួយឲ្យច្បាស់លាស់ដែល​ពួកគេ​កំពុង​ចូល​ទៅ​ក្នុង ហើយ​មិន​ចង់​បាន​ការ​ភ្ញាក់​ផ្អើល​ណា​មួយ​ឡើយ។

♓️ Pisces ៖ អ្វីដែលធ្វើឲ្យតារានិករនីមួយៗ មានផាសុកភាពក្នុងស្នេហាគឺ ការលើកទឹកចិត្ត។ ពួកគេត្រូវដឹងថាអ្នកស្ថិតនៅក្បែរគេជានិច្ច ហើយនឹងគាំទ្រពួកគេជាមួយនឹង អ្វីគ្រប់យ៉ាងដែលពួកគេសម្រេចចិត្តធ្វើ។

ប្រភព: thoughtcatalog

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]