យល់ដឹង៖ នៅក្នុងវិស័យការងារ បុគ្គលម្នាក់ៗសុទ្ធតែបានចួបមនុស្សជាច្រើនប្រភេទ មានគ្រប់អត្តចរិតនិងបុគ្គលិកលក្ខណៈទាំងអស់។ បុគ្គលខ្លះសំណាងបានមិត្តរួមការងារល្អ ពូកែយល់ចិត្ត និងមិនច្រណែនឈ្នានីស ប៉ុន្តែបុគ្គលខ្លះទៀតចួបតែមិត្តរួមការងារពូកែច្រណែន ពូកែនិន្ទា និងតែងតែចង់ធ្វើអីកាត់មុខអ្នកជានិច្ច ឬតាមចាប់កំហុសអ្នកជាដើម។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជារឿងធម្មតាទេដែលមានការប្រកួតប្រជែងនៅកន្លែងការងារ ព្រោះបុគ្គលម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានមុខតំណែងខ្ពស់ ឬពាក្យសរសើរពីសំណាក់មេកើយ។​ ប៉ុន្តែបើសិនជាមិត្តរួមការងាររបស់អ្នកធ្វើឲ្យអ្នកទ្រាំមិនបាន អ្នកអាចដោះស្រាយជាមួយពួកគេតាមវិធីសាស្ត្រទាំងនេះបាន៖

១. ព្យាយាមបញ្ចៀសកុំឈ្លោះជាមួយគេតាមតែអាចធ្វើទៅបាន

បើសិនអ្នកដឹងហើយថាមិត្តរួមការងារម្នាក់នេះ តែងតែបង្ហាញកាយវិការមិនសូវត្រូវរ៉ូវនឹងអ្នក ព្យាយាមចាប់កំហុសអ្នក គឺអ្នកគ្រាន់តែព្យាយាមចៀសវាងឈ្លោះជាមួយពួកគេ ឬអ្នកមិនគួរលូកមាត់ទេនៅពេលដែលគេនិយាយឬបញ្ចេញយោបល់ម្ដងៗ។ ក្នុងករណីដែលគេចង់តមាត់ឬបង្កើតជម្លោះ អ្នកគ្រាន់តែដកដង្ហើមចូលជ្រៅៗ សម្លឹងមុខគេ និងស្នើឲ្យគេគិតដល់វិជ្ជាជីវៈការងារជាធំ។​

រូបភាពតំណាង

២. ឲ្យគេដឹងថាអ្នកមានសិទ្ធិក្នុងការបញ្វេញយោបល់

នាពេលខ្លះដែលអ្នកត្រូវបញ្ចេញយោបល់លើការងារ ឬគម្រោងអ្វីម្យ៉ាង ហើយគេមកកាត់ចង្វាក់អ្នក ឬព្យាយាមស្វែងរកចំណុចចង់តវ៉ានឹងអ្នក គឺអ្នកត្រូវឈរលើគោលគំនិតខ្លួនឯង និងប្រាប់ឲ្យគេចាំអ្នកនិយាយចប់សិន ដើម្បីដោះស្រាយគ្នាជាក្រោយ។ អ្នកត្រូវរម្លឹកពួកគេដោយភាសាទន់ភ្លន់ មិនមែនទ្រគោះទ្របោកទេ។​

៣. ត្រៀមចម្លើយនិងពាក្យតបតទៅកាន់សំណួររបស់គេជានិច្ច

បើសិនជាមិត្តរួមការងារម្នាក់នោះ មានប្រវត្តិធ្លាប់បង្កជម្លោះជាមួយអ្នក ឬតវ៉ាអ្នកលើរឿងអ្វីមួយ អ្នកត្រូវចេះសង្កេតនិងស្មានមើលពីអត្តចរិតរបស់គេ ដូច្នេះអ្នកអាចត្រៀមខ្លួនទុកជាមុន បើសិនជាមានជម្លោះកើតឡើង ដូចជាត្រៀមចម្លើយតបតទៅពួកគេវិញជាដើម។​

រូបភាពតំណាង

៤. ត្រូវមានការគោរពចំពោះគ្នាទៅវិញទៅមក

ជាធម្មតា មិត្តរួមការងារមានគោលដៅតែមួយគឺចង់ធ្វើឲ្យក្រុមហ៊ុនរីកចម្រើន ដូច្នេះបើសិនករណីមានជម្លោះខ្លាំងពេក អ្នកត្រូវពន្យល់ប្រាប់គេថា ការគោរពចំពោះគ្នាទៅវិញទៅមកគឺពិតជាសំខាន់ ហើយគេនិងអ្នកអាចរកចំណុចប្រសព្វមួយដ៏សមហេតុសមផល។​

៥. ប្រាប់ទៅថ្នាក់លើ

ក្នុងករណីដែលអ្នកមិនអាចទ្រាំនឹងមិត្តរួមការងារម្នាក់នោះទេ គឺអ្នកគ្រាន់តែយកភ័ស្តុតាងផ្សេងៗ ទៅជម្រាបថ្នាក់លើ ប្រកបដោយវិជ្ជាជីវៈនិងស្នើសុំឲ្យមានការសម្របសម្រួលជាដើម៕  

រូបភាពតំណាង

ប្រភព៖: careertrend

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]