ភ្នំពេញ៖ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជិតមកដល់ហើយ វាជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការមើលថែបេះដូងរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។ មន្ទីរពេទ្យបេះដូងបាងកក ដែលជាមន្ទីរពេទ្យឯកជនដំបូងគេនៃប្រទេសថៃដែលមានឯកទេសថែទាំបេះដូង បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “Welcoming Valentine’s with Total Heart Care Solutions by Bangkok Heart Hospital – Your Heart. Our Expertise” ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2024 នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការចែករំលែកចំណេះដឹងអំពីការបង្ការ ការមើលថែ និងការព្យាបាលជំងឺបេះដូង និងការពិគ្រោះជំងឺដោយឥតគិតថ្លៃជាមួយគ្រូពេទ្យជំនាញបេះដូងល្បីៗនៃមន្ទីរពេទ្យបេះដូងបាងកក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត Dr. Kriengkrai Hengrussamee - នាយកមន្ទីរពេទ្យនៃមន្ទីរពេទ្យបេះដូងបាងកកបញ្ជាក់ថា ក្នុងនាមជាមន្ទីរពេទ្យឯកជនដំបូងគេដែលមានឯកទេសខាងជំងឺបេះដូង មន្ទីរពេទ្យបេះដូងបាងកកត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2005។ ចាត់ទុកថាជាកន្លែងថែទាំកម្រិតទីកំពូលដែលមានឯកទេសទាំងអស់សម្រាប់ជំងឺបេះដូង ឧ. គ្រូពេទ្យឯកទេសខាងជំងឺបេះដូង គ្រូពេទ្យវះកាត់បេះដូង គ្រូពេទ្យវះកាត់សរសៃឈាមបេះដូង និង ទ្រូង គ្រូពេទ្យជំនាញខាងអេកូបេះដូង គ្រូពេទ្យជំនាញខាងវិទ្យុសកម្មបេះដូង គ្រូពេទ្យជំនាញបេះដូង និងអ្នកឯកទេសខាងជំងឺបេះដូងពីកំណើត ព្រមទាំងអ្នកឯកទេសផ្នែកស្តារនីតិសម្បទាផងដែរ។ ដោយផ្អែកលើការពិនិត្យឡើងវិញនៃការអនុលោមតាមស្តង់ដារអន្តរជាតិ គោលការណ៍ណែនាំព្យាបាល និងលទ្ធផលនៃការថែទាំ ការទទួលស្គាល់ជាអន្តរជាតិ និងពានរង្វាន់របស់យើងដែលទទួលបានដូចជា Certificate of Distinction in Heart Failure and Acute Coronary Syndrome ដែលបញ្ជាក់ដោយ JCI (USA) និងត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យឯកទេសល្អបំផុតនៅយអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ 2023 សម្រាប់ជំងឺបេះដូងដោយ Newsweek and Statista ។ មន្ទីរពេទ្យបេះដូងបាងកកមិនមែនបម្រើតែអ្នកជំងឺក្នុងស្រុកទេ អ្នកជំងឺអន្តរជាតិភាគច្រើននៃមន្ទីរពេទ្យបេះដូងបាងកក រួមមានអ្នកជំងឺកម្ពុជា មីយ៉ាន់ម៉ា ជប៉ុន អារ៉ាប់ និងបង់ក្លាដែស ក៏ដូចជាជនជាតិភាគខាងលិច ឧ. សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ជាពិសេសសម្រាប់អ្នកជំងឺកម្ពុជា យើងផ្តល់ជូននូវសេវាអ្នកជំងឺ 360’ រួមទាំងអ្នកបកប្រែជនជាតិខ្មែរ អ្នកសម្របសម្រួលដែលជាគិលានុបដ្ឋាយិកាខ្មែរ និងបញ្ជរសេវាវេជ្ជសាស្រ្ដកម្ពុជា ដើម្បីជួយសម្រួលគ្រប់ជំហាននៃការរៀបចំផ្នែកវេជ្ជសាស្ត្រ និងសេវាកម្មផ្សេងៗ។ ដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ដក្នុងការថែទាំបេះដូងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងលទ្ធផលនៃការព្យាបាលប្រកបដោយភាពជោគជ័យ បច្ចេកវិជ្ជា និងឧបករណ៍ទំនើបរបស់យើងមានដូចជា ម៉ាស៊ីនស៊ីធីស្កេន (256-slice Multidetector CT), ម៉ាស៊ីន 3-TESLA cardiac MRI និងបន្ទប់វះកាត់បែប Hybrid Operation Room។ ជិត 2 ទស្សវត្សរ៍មកហើយដែលមន្ទីរពេទ្យបេះដូងបាងកក ទទួលបានអត្រាជោគជ័យខ្ពស់៖ អត្រាជោគជ័យ 97% នៃការវះកាត់សរសៃឈាមបេះដូង ការវះកាត់ដាក់រ៊ឺស័រក្នុងសរសៃឈាមបេះដូង និងច្រើនជាង 97% នៃការវះកាត់តសរសៃឈាមបេះដូង ឬ CABG និង ការព្យាបាលសរសៃឈាមបេះដូងប៉ោង និងការវះកាត់ប្រឹសជាមួយនឹងអត្រាស្មុគស្មាញជិតដល់សូន្យនៃហានិភ័យនៃការវះកាត់ឡើងវិញ ឬ ការដាច់សរសៃឈាមខួរក្បាលក្រោយការវះកាត់ និងមានហានិភ័យទាបបំផុតក្នុងការឆ្លងមេរោគ និងឱកាសក្នុងការកើតការខ្សោយតំរងនោមស្រួចស្រាវដែលតម្រូវឱ្យមានការលាងឈាមតំរងនោមទាបបំផុត។
លោកវេជ្ជបណ្ឌិត Dr. Apichai Khongphatthanayothin - គ្រូពេទ្យបេះដូងកុមារនៅមន្ទីរពេទ្យបេះដូងបាងកក លើកឡើងថា ជំងឺបេះដូងមិនត្រឹមតែកើតមានចំពោះមនុស្សធំ និងមនុស្សចាស់ប៉ុណ្ណោះទេ ទារកទើបនឹងកើត និងកុមារក៏អាចវិវត្តទៅជាជំងឺបេះដូងផងដែរ។ មូលហេតុនៃជំងឺបេះដូងកុមារអាចចែកចេញជា 2 ប្រភេទធំៗ៖ ជំងឺបេះដូងពីកំណើតកុមារ និងជំងឺបេះដូងដែលទទួលបានចំពោះកុមារ ឧ. ជំងឺបេះដូងរ៉ូម៉ាទិក (Rheumatic Heart Disease) និងជំងឺបេះដូងកាវ៉ាសាគី (Kawasaki Disease) ដែលការរលាកនៃសាច់ដុំបេះដូង និងបញ្ហាចង្វាក់បេះដូង។ ទម្រង់ខ្លះនៃជំងឺបេះដូងពីកំណើតចំពោះកុមារគឺសាមញ្ញ ហើយមិនចាំបាច់ត្រូវការការព្យាបាលទេ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងពីកំណើតផ្សេងទៀតចំពោះកុមារហាក់ដូចជាស្មុគស្មាញ ហើយអាចត្រូវការការវះកាត់ច្រើនដងក្នុងរយៈពេលជាច្រើនឆ្នាំ។ ជំងឺបេះដូងពីកំណើតយ៉ាងធ្ងន់ធ្ងរ ជារឿយៗត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុន ឬភ្លាមៗបន្ទាប់ពីទារកកើតមក។ ប្រសិនបើមានអាការៈ និងរោគសញ្ញាណាមួយត្រូវបានកត់សម្គាល់ ឪពុកម្តាយត្រូវស្វែងរកការព្យាបាលភ្លាមៗ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលា ដែលនាំឱ្យផែនការព្យាបាលមានប្រសិទ្ធភាព។ ដោយសារភាពជឿនលឿននៃវេជ្ជសាស្ត្រជាក់លាក់ (Precision Medicine) ការធ្វើតេស្តហ្សែនអាចជួយយ៉ាងសំខាន់ក្នុងការប៉ាន់ប្រមាណហានិភ័យនៃបុគ្គលម្នាក់ៗនៃការវិវត្តទៅជាជំងឺបេះដូងប្រភេទមួយចំនួន ទោះបីជាមិនទាន់មានសញ្ញាប្រកាសអាសន្នក៏ដោយ ដែលនាំឱ្យធ្វើផែនការថែទាំសុខភាពយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យនៅពេលអនាគត។ ជាងនេះទៅទៀត ការធ្វើតេស្តហ្សែនអាចត្រូវបានប្រើដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ ជាពិសេសជំងឺបេះដូងដែលទាក់ទងនឹងហ្សែន។
លោកវេជ្ជបណ្ឌិត Dr. Wichai Jiraroj-Ungkun – គ្រូពេទ្យវះកាត់ដាក់រ៉ូស័រក្នុងសរសៃឈាមបេះដូងនៅមន្ទីរពេទ្យបេះដូងបាងកក ចង្អុលបង្ហាញថា ជំងឺសរសៃឈាមបេះដូង (CAD) គឺជាប្រភេទជំងឺបេះដូងទូទៅបំផុតមួយដែលប៉ះពាល់ដល់មនុស្សទូទាំងពិភពលោក។ CAD វិវត្តន៍នៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅសាច់ដុំបេះដូងប្រែជារឹង និងរួមតូច ដែលបណ្តាលឱ្យលំហូរឈាមទៅកាន់បេះដូងថយចុះ។ ការស្ទះពេញលេញអាចបណ្តាលឱ្យគាំងបេះដូង។ ការព្យាបាល CAD ជាធម្មតាពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍សរសៃឈាមបេះដូង ឬ វះកាត់ដាក់រ៊ឺស័រក្នុងសរសៃឈាមបេះដូង (PCI) និងការវះកាត់កាត់តសរសៃឈាមបេះដូងដោយប្រើសរសៃឈាមពីផ្នែកផ្សេងទៀតនៃរាងកាយដើម្បីជំនួសសរសៃឈាមដែលស្ទះ។ ក្នុងអំឡុងពេលដំណើរការ PCI បំពង់កាតេទែ (បំពង់បត់បែនស្តើង) ត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមនៅក្រលៀន ឬនៅក្នុងកដៃ។ ដោយប្រើប្រភេទពិសេសនៃកាំរស្មីអ៊ិចហៅថា Fluoroscopy បំពង់កាតេទែត្រូវបានបញ្ជូនតាមសរសៃឈាមចូលទៅក្នុងបេះដូង។ គួបផ្សំជាមួយនឹងការប្រើប្រាស់កាំរស្មីអ៊ិច ប្រព័ន្ធកម្រិតពន្លឺកាំរស្មីអ៊ិចតាមការចាក់ពណ៌ត្រូវបានចាក់បញ្ចូលក្នុងគោលបំណងដើម្បីកំណត់ពីភាពខុសប្រក្រតីនៃសរសៃឈាមទាំងផ្នែកខាងឆ្វេង និងខាងស្តាំនៃបេះដូង។ សរសៃឈាមបេះដូងដែលរួមតូច ឬស្ទះដោយសារបន្ទះខ្លាញ់និងកាល់ស្យូម (Atherosclerotic)នឹងត្រូវបានរកឃើញ។ បន្ទាប់ពីចូលទៅដល់ចំនុចដែលសរសៃឈាមរួមតូចចង្អៀត ចុងប៉េងប៉ោងដែលគ្របដោយស្តេនត្រូវបានបំប៉ោង។ ចុងប៉េងប៉ោងបង្ហាប់បន្ទះទៅនឹងជញ្ជាំងសរសៃឈាម និងពង្រីកស្តេន។ នៅពេលដែលបន្ទះត្រូវបានបង្ហាប់និងស្តេនដាក់ត្រូវកន្លែងហើយ នោះប៉េងប៉ោងត្រូវបានបន្ធូរនិងដកចេញ។ ជារឿយៗ ស្តេនត្រូវបានទុកនៅក្នុងសរសៃឈាមដើម្បីជួយរក្សាសរសៃឈាមឱ្យបើកចំហ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ បន្ទះខ្លាញ់និងកាល់ស្យូម (Atherosclerotic)នៅក្នុងសរសៃឈាមបេះដូងអាចមានវត្តមានជាមួយនឹងជាតិកាល់ស្យូមធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉េងប៉ោងកាន់តែពិបាកក្នុងការបំប៉ោងដែលបណ្តាលឱ្យការធ្វើ PCI មិនជោគជ័យ។ នៅក្នុង PAD ដ៏ស្មុគស្មាញបែបនេះ គេអាចប្រើវិធីខួងនិងបូមកំនកកាល់ស្យូមចេញ។ ដោយសារភាពជឿនលឿននៃបច្ចេកទេសអន្តរាគមន៍ នីតិវិធីមិនវះកាត់ដើម្បីព្យាបាលជំងឺសរសៃឈាមបេះដូងស្មុគ្រស្មាញបានធ្វើឲ្យលទ្ធផលនៃការព្យាបាល ភាពត្រឹមត្រូវ និងសុវត្ថិភាពកាន់តែប្រសើរឡើង។
លោកវេជ្ជបណ្ឌិត Asst. Prof. Dr. Sira Laohathai – គ្រូពេទ្យវះកាត់បេះដូងនិងទ្រូងនៅមន្ទីរពេទ្យបេះដូងបាងកក ណែនាំថាដោយសារភាពជឿនលឿននៃការវះកាត់បេះដូង ការវះកាត់តាមវីដេអូជំនួយ ឬ VATS ដែលជាការវះកាត់បែបមុខរបួសតូចត្រូវបានបង្កើតឡើង។ បច្ចេកទេសវះកាត់បែបមុខរបួសតូចនេះ ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដោយសារតែភាពអស្ចារ្យរបស់វា រួមទាំងស្នាមវះតូចជាង (ទំហំស្រដៀងគ្នា បើប្រៀបធៀបទៅនឹងស្នាមវះដែលត្រូវការសម្រាប់ការបញ្ចូលបំពង់ក្នុងទ្រូង) ការឈឺចាប់តិច និងផលវិបាកក្រោយការវះកាត់ទាប។ ជំងឺដែលជារឿយៗត្រូវបានព្យាបាលដោយ VATS គឺមហារីកសួត ជំងឺសួតធ្លុះ ឬ ជំងឺសួតលេចធ្លាយ (Pneumothorax) ជំងឺសាច់ដុំចុះខ្សោយ (Myasthenia Gravis) ដុំសាច់ក្រពេញ Thymus (Thymoma) មហារីកបំពង់អាហារ ឬដុំពក ដុំសាច់សាហាវ រលាកសួត និងមហារីកបំពង់អាហារ។ ក្នុងអំឡុងពេលនីតិវិធី VATS គ្រូពេទ្យវះកាត់ធ្វើការវះកាត់រន្ធតូចៗចំនួន 2-3 (ទំហំ 2-3 សង់ទីម៉ែត្រនៅក្នុងអង្កត់ផ្ចិត) នៅផ្នែកម្ខាងនៃទ្រូង។ ឧបករណ៍វះកាត់តូចៗត្រូវបានបញ្ចូល ដើម្បីមើលឃើញនិងដំណើរការការព្យាបាល។ ជំនួសឱ្យការវះកាត់បែបចាស់គឺការវះកាត់បើកចំហដែលមានមុខរបួសធំ ការវះកាត់បែប VATS មិនត្រូវការវះបើកឆ្អឹងទ្រូងនោះទេ។ ជាលទ្ធផល ស្នាមវះតូចៗអាចនាំអោយមានការឈឺចាប់តិច មិនសូវកង្វល់រឿងស្នាមវះ និងផលវិបាកក្រោយការវះកាត់ទាប ក៏ដូចជាឆាប់ជាសះស្បើយលឿន និងឆាប់ប់បានចេញពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Dr. Permyos Ruengsakulrach – គ្រូពេទ្យវះកាត់បេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យបេះដូងបាងកក បង្ហាញថាទោះបីជាមានភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រសម្រាប់ជំងឺបេះដូង រួមទាំងវិធានការបង្ការ វិធីសាស្ត្រវិនិច្ឆ័យ និងការព្យាបាលក៏ដោយ ក៏អត្រានៃជំងឺសរសៃឈាមបេះដូង (CAD) នៅតែបន្តកើនឡើង។ ដើម្បីព្យាបាលការស្ទះសរសៃឈាមបេះដូងធ្ងន់ធ្ងរ ការវះកាត់សរសៃឈាមបេះដូង (CABG) ត្រូវបានចាត់ទុកថាជាជម្រើសនៃការព្យាបាល។ ជាការពិត CABG ត្រូវបានណែនាំជាទូទៅនៅពេលដែលមានការស្ទះកម្រិតខ្ពស់ ឬមានការស្ទះច្រើនកន្លែងនៃសរសៃឈាមបេះដូងសំខាន់ៗណាមួយ និង មិនអាចព្យាបាលដោយ PCI បាន។ ក្នុងអំឡុងពេលវះកាត់តសរសៃឈាមបេះដូង (CABG) បំណែកនៃសរសៃឈាមមួយ ឬច្រើនត្រូវបានយកចេញពីតំបន់ណាមួយនៃរាងកាយ ហើយដាក់នៅជុំវិញតំបន់ ឬកន្លែងដែលមានការស្ទះសរសៃឈាមបេះដូងដើម្បីឲ្យឈាមហូរឆ្លងកាត់បាន។ សរសៃឈាមជំនួសទាំងនេះអាចយកចេញពីទ្រូង ជើង ឬដៃរបស់អ្នកជំងឺ។ គ្រូពេទ្យវះកាត់នឹងសម្រេចចិត្តថាតើត្រូវប្រើមួយណា អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ ទីតាំងនៃការស្ទះ ចំនួននៃការស្ទះ និងទំហំនៃសរសៃឈាមបេះដូងរបស់អ្នក។ ការវះកាត់តសរសៃឈាមបេះដូងបែបចាស់ ឬ On-Pump CABG ទាមទារឱ្យមានការចាប់បេះដូងឲ្យនៅស្ងៀមជាមួយការប្រើប្រាស់ម៉ាស៊ីនបេះដូង-សួត ដើម្បីរក្សាលំហូរឈាម និងអុកស៊ីសែនធ្វើចលនាពាសពេញរាងកាយអំឡុងពេលវះកាត់ ខណៈពេលដែលគ្រូពេទ្យវះកាត់កំពុងធ្វើការលើបេះដូង។ វិធីសាស្រ្តថ្មីជាងនេះ គឺការវះកាត់តសរសៃឈាមបេះដូងបែបបេះដូងកំពុងលោត ឬ Off-Pump CABG វាជាការវះកាត់តសរសៃឈាមបេះដូងដោយបេះដូងនៅលោតធម្មតា ដោយមិនចាំបាច់ប្រើម៉ាស៊ីនបេះដូង-សួតទេ ព្រោះបេះដូងមិនត្រូវបានបញ្ឈប់ ដូច្នេះជៀសវាងផលវិបាកនៃការប្រើ Cardioplegia និងម៉ាស៊ីនបេះដូង-សួត។ ផ្ទុយទៅវិញ ឧបករណ៍ពិសេសមួយត្រូវបានប្រើដើម្បីរក្សាលំនឹងចលនាបេះដូងតែនៅកន្លែងជាក់លាក់អំឡុងពេលវះកាត់។ អត្ថប្រយោជន៍នៃ Off-Pump CABG គឺការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ការខ្សោយតំរងនោម កាត់បន្ថយហានិភ័យនៃជំនួយផ្លូវដង្ហើមយូរ កាត់បន្ថយហានិភ័យនៃអត្រាមរណភាពជាពិសេសចំពោះមនុស្សចាស់ និងអ្នកជំងឺដែលមានជំងឺសរសៃឈាមខួរក្បាល ការបាត់បង់ឈាមតិច និងឆាប់ជាសះស្បើយលឿន។ យ៉ាងណាក៏ដោយ ជម្រើសនៃការព្យាបាលដែលសមស្របបំផុតនឹងត្រូវបានជ្រើសរើសដោយផ្អែកលើស្ថានភាពរបស់អ្នកជំងឺ និងភាពខុសប្រក្រតី។
ក្រោមគោលគំនិតនៃ “Total Heart Care solutions – Your Heart. Our Expertise” ក្រុមពហុជំនាញរបស់យើងនៅមន្ទីរពេទ្យបេះដូងបាងកក គ្របដណ្តប់លើឯកទេសទាំងអស់ដែលត្រូវការសម្រាប់ការថែទាំបេះដូង 24/7 ដ៏ទូលំទូលាយ។ គាំទ្រដោយបច្ចេកវិជ្ជាទំនើប អ្នកជំងឺទាំងអស់អាចជឿជាក់បានថា ពួកគេនឹងទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ដែលធ្វើឡើងក្នុងលក្ខណៈទាន់ពេលវេលា ខណៈពេលដែល តម្រូវការ និងការពេញចិត្តរបស់អ្នកជំងឺនៅតែជាអាទិភាពចម្បងរបស់យើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]