អាមេរិក៖ Rosé ជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានទទួលភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ ដោយនាងត្រូវបានគេស្គាល់ថាជាតារាចម្រៀងសំឡេងក្រអួន ដែលទើបតែបានចាកចេញពីផលិតកម្ម YG Entertainment និងកំពុងត្រៀមចេញចម្រៀងថ្មី។
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អ្នកតំណាងសាកលរបស់ម៉ាកយីហោ Yves Saint-Laurent ម្នាក់នេះក៏បានបង្ហាញមុខនៅតាមកម្មវិធីជាច្រើន រួមទាំងកម្មវិធីដើរម៉ូតនៅ Paris Fashion Week កន្លងទៅផងដែរ។ ឥឡូវនេះ Rosé ក៏បានបង្ហាញវត្តមានក្នុងពិធីជប់លៀងក្រោយចប់កម្មវិធីទទួលពានអូស្ការ ដែលមានឈ្មោះថា Vanity Fair Party ។
ក្នុងរូបភាពដែលបានចែករំលែកពេញបណ្ដាញសង្គម តារាចម្រៀងរូបនេះបានស្លៀករ៉ូបពណ៌មាសវែងអូសដី បែបចោមពុង សាច់រលោង មើលទៅស្រស់ស្អាតខ្លាំងដោយបានបង្ហាញចង្កេះតូចមួយក្ដាប់របស់នាង រួមទាំងដងខ្លួនដ៏ស្រឡៅស្រឡូន ក៏ដូចជាវ៉ែនតាខ្មៅនិងចងសក់ទៅក្រោយលើកខ្ពស់ ពាក់ជាមួយនឹងកងដៃធំពណ៌ស៊ីនឹងឈុត មើលទៅជះចំហាយបែបអភិជន៕
ប្រភព៖: vogue
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]