កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីយប់ថ្ងៃសៅរ៍ទី៨ខែឧសភាកន្លងទៅនេះ មានការប្រកួតប្រជែងវគ្គឈុតតំណាងជាតិ (National Costume Competition) របស់កម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០២៤។
ក្នុងនោះ គេសង្កេតឃើញថាបេក្ខនារីទាំងអស់សុទ្ធតែបានបង្ហាញឈុតតំណាងខេត្តរបស់ពួកគេម្នាក់ៗយ៉ាងស្រស់ស្អាត និងសុទ្ធតែទទួលបានការលាន់មាត់សរសើរ ប៉ុន្តែទន្ទឹមនឹងនោះ ឈុត "ឆ្នាំងដីកំពូលស្ត្រីនៃខេត្ត" របស់ Miss Grand កំពង់ឆ្នាំងគឺកញ្ញា ប៊ី សុធារី (Bee Sotheary) ដែលជាបវរកញ្ញាឯក Miss Universe ឆ្នាំ២០១៧ នោះបានទទួលការវែកញែក និងចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសំណេររបស់ទំព័រហ្វេកប៊ុក Miss Grand Kampong Chanang បានរៀបរាប់ថា៖ ឈុត នេះត្រូវរចនាឡេីងយ៉ាងសម្រិតសម្រាំងបំផុត ក្នុងលក្ខណ:ជាសិល្ប:រួមបញ្ចូលរវាងសិល្ប:ទម្រង់ខ្នាតបុរាណ និងសម័យ ដេីម្បីបង្កេីតនូវផ្ទាំងទសនីយភាពថ្មីមួយ ។ តួយ៉ាង ទម្រង់មកុដនាងតូចច្រឡឹងប្រថាប់នូវក្អមឆ្នាំង ដែលបង្ហាញពីសិប្បកម្មយ៉ាងសំខាន់បំផុតមួយនៃខេត្តកំពង់ឆ្នាំងនេះផងដែរ ។ អ្វីដែលពិសេសទៀតនោះឈុតនេះត្រូវបាន គាស់បង្ហាញពីវិចិត្រកម្ម គំនូរបុរាណដ៏អស្ចារ្យនៃទីវត្តអារាមដ៏ចំណាស់បំផុតមួយ គឺ វត្តពោធិរុក្ខារាម ហៅវត្ត កំពង់ត្រឡាចលេី ដែលជាទីតាំងបុរាណដ្ឋានដែលលាក់ទុកនូវសំណង់ស្ថាបត្យកម្ម អស្ចារ្យជាច្រេីនសម្រាប់ជាការសិក្សាស្រាវជ្រាវផងដែ។ តួឈុតទាំងមូលបង្ហាញអោយឃេីញពីសម្រស់ដ៏ល្អឯកនៃនាងកញ្ញា ជាមួយនឹងទឺកមុខដែលបង្ហាញពីភាពរឹងមាំរបស់ស្រ្តីដ៏អង់អាចនៃកម្ពុជា។
ដោយឡែក ក្រោយពីការបង្ហោះរូបភាពក៏ដូចជាបានមើលវីដេអូនៃការបង្ហាញឈុតនេះមក អ្នកគាំទ្រនៅកម្ពុជាមានមតិវែកញែកជាខ្លាំងទៅលើការប្រើ "ហូលពិតាន" របស់ខ្មែរ ដោយអ្នកខ្លះបានសរសើរថា វាជាច្នៃប្រតិដ្ឋមួយដ៏អស្ចារ្យ ដោយសារតែកូនខ្មែរមួយចំនួនពុំសូវស្គាល់និងសឹងតែភ្លេចហើយថា "ហូលពិតាន" នេះជាអ្វីនិងប្រើប្រាស់ក្នុងផ្លូវអ្វី។ ខណៈដែលមតិខ្លះទៀតបានប្រឆាំង និងធ្វើការរិះគន់ថា ការយក "ហូលពិតាន" មកធ្វើជាស្បៃដើរនៅលើឆាកនោះគឺពិតជាមិនសមរម្យ។
គួរបញ្ជាក់ផងដែរថា "ហូលពិតាន" ឬហៅថាព្រះបត់ គឺជាសិល្ប:តម្បាញដែលមានលក្ខខណ្ឌខុសពីសិល្ប:តម្បាញហូលធម្មតា ពាក្យ “ពិតាន” នេះគឺសំដៅថាអ្វីដែលឋិតនៅលើ អ្វីដែលជាទីគោរព។ ហូលពិដាននេះភាគច្រើនគឺ អ្នកត្បាញយើងច្រើនត្បាញពីរឿងពុទ្ធប្រវត្តិ ឬជារឿងទេវកថាផ្សេងៗឧទ្ទិសថ្វាយព្រះ ពិសេសក្នុងវិស័យពុទ្ធសាសនា ពិតាននេះមានប្រវត្តិជាមួយនឹងព្រះបត់ខ្មែរ។ ការត្បាញហូលពិដាន នេះគេត្បាញដើម្បីជំនួសការគូរព្រះបត់ គំនូរ ឬចម្លាក់ផ្សេងទាក់ទងនឹងពុទ្ធសាសនានៅក្នុងវត្ត ដោយនេះជាការបញ្ជាក់ប្រាប់ពីលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ថ្លែងក្នុងថ្ងៃសម្ពោធពិព័រណ៍សិល្ប:តម្បាញហូលពិតានខ្មែរនៅសារមន្ទីរខ្លែងកាលពីថ្ងៃ៣០ តុលា ឆ្នាំ២០២០៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]