កម្សាន្ត៖ តារាស្រី និងជាសេដ្ឋីនី Kim Kardashian ត្រូវបានគេរិះគន់ ចំពោះការតុបតែងខ្លួន ដោយការរួមបញ្ចូលខ្សែកដ៏ល្បី របស់ម្ចាស់ក្សត្រី Diana ជាមួយនឹងសម្លៀកបំពាក់បែបស៊ិច.ស៊ី វា.លទ្រូង។
អំឡុងពេលព្រឹត្តិការណ៍ LACMA Art + Film Gala ឆ្នាំ ២០២៤ នៅទីក្រុង Los Angeles កាលពីថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅនេះ Kim Kardashian បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងបានចេញមក ជាមួយនឹងស្ទាយ៍តុបតែងដោយស្លៀករ៉ូប និងពាក់គ្រឿងអលង្ការជាច្រើនដែលទាក់ទាញភ្នែក។ គ្រឿងអលង្ការមួយ របស់នាងគឺខ្សែកអាមេទីស (amethyst) និងត្បូងពេជ្រ ដែលធ្លាប់ពាក់ដោយព្រះនាងម្ចាស់ក្សត្រិយ៍អង់គ្លេស ក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយក្នុងឆ្នាំ ១៩៨៩ ។ Kim បានទិញខ្សែកនេះ នៅឯការដេញថ្លៃ Sotheby ក្នុងឆ្នាំ ២០២៣ ក្នុងតម្លៃជិត ២០០,០០០ ដុល្លារ ។
តែទោះជាយ៉ាងណា ការរួមបញ្ចូលគ្នាម៉ូដរបស់ Kim ប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។ ទស្សនិកជនជាច្រើនបានលើកឡើងថា តារាវ័យ ៤៤ ឆ្នាំរូបនេះ មានការជ្រើសរើសមិនសមហេតុសមផល មិនសមរម្យ ជាពិសេស ការពាក់ខ្សែកឈើឆ្កាងខណៈពេលដែលបង្ហាញដើមទ្រូងរបស់នាង គឺជាជម្រើសដ៏ចម្លែក ប្រសិនបើនាងចង់ពាក់និមិត្តសញ្ញាសាសនាដ៏ពិសិដ្ឋបែបនេះ យ៉ាងហោចណាស់ ក៏គួរពាក់វាតាមរបៀបដ៏ថ្លៃថ្នូរ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]