តើអ្វីដែលអាច ធ្វើឲ្យមនុស្សមានភាព ជោគជ័យទាំងការងារ និងជីវិតជាងអ្នកដទៃនោះ? 

IQ និងក្រមសិលធម៌ការងារ ពិតជាសំខាន់ខ្លាំងណាស់ ប៉ុន្តែពួកវាមិនបានប្រាប់ ពីសាច់រឿងទាំងមូលនោះទេ។ វិធីដែលអាច គ្រប់គ្រងអារម្មណ៍ របស់យើង និងអ្នកដទៃបាន ទើបដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំនត់សុភមង្គល និងភាពជោគជ័យរបស់យើង។

បើយោងតាមប្រសាសន៍របស់ អ្នកប្រាជ្ញ Goleman បានឲ្យដឹងថាអារម្មណ៍វ័យឆ្លាត (Emotional intelligence or EQ) របស់យើង មានសមាសភាគ៥យ៉ាងគឺ

១. ការយល់ដឹងពីខ្លួនឯង

២. បញ្ជាខ្លួនឯង

៣. ការចង់ដឹងយល់នូវហេតុផលអ្វីមួយ

៤. ជំនាញខាងសង្គម

៥. និងការយល់ចិត្ត។

បើចង់ដឹងថាអ្នកមានអារម្មណ៍ឆ្លាតវ័យ ឬ អត់នោះសូមមកពិនិត្យ ១៤ចំនុចខាងក្រោម៖

១. អ្នកចង់ដឹងពីរឿងនរណាម្នាក់ ដែលអ្នកមិនធ្លាប់ស្គាល់



តើអ្នកចូលចិត្តរាប់អានមិត្តថ្មីដែរឬទេ? ហើយចូលចិត្តសួរសំណួរជាច្រើន នៅពេលដែលជួបគេដែរឬទេ? បើអ្នកឆ្លើយថាបាទ ឬ ចាស៎ មានន័យថាអ្នកគឺស្ថិតនៅក្នុងផ្នែក ការយល់ចិត្តហើយ របស់អារម្មណ៍ឆ្លាតវ័យទាំង៥។

២. អ្នកជាអ្នកដឹកនាំដ័៏ឆ្នើមមួយរូប



បើយោងតាមប្រសាសន៍របស់លោក Goleman បានឲ្យដឹងថា មេដឹកនាំទាំងអស់មានចំនុចមួយ ដែលដូចគ្នា។ ដើម្បីទទួលបាននូវភាពជោគជ័យពួកគេត្រូវមាន ទេពកោសល ក្រមសីលធម៌ខ្ពស់ក្នុងការងារ និងប្រាជ្ញាដ៏លើសលុប។ បើលោកអ្នកមានចំនុចទាំងនេះ គឺមានន័យថាអ្នកស្ថិតនៅក្នុងផ្នែក ការចង់ដឹងយល់នូវហេតុផលអ្វីមួយ របស់អារម្មណ៍ឆ្លាតវ័យទាំង៥។

៣. អ្នកដឹងពីចំនុចខ្លាំង និងខ្សោយរបស់អ្នក

នេះគឺជាចំនុចដ៏សំខាន់ក្នុងផ្នែក ការយល់ដឹងពីខ្លួនឯង របស់អារម្មណ៍ឆ្លាត ព្រោះអ្នកបានដឹងថាអ្នកគឺជានរណា។

៤. អ្នកយល់ច្បាស់អំពីការយកចិត្តទុកដាក់



តើការទទួលសារដ៏ច្រើន ពីមិត្តភក្តិរបស់អ្នកក្នុង Tweet ឬ Facebook អាចធ្វើឲ្យអ្នកបែកអារម្មណ៍ដែរឬទេ? បើអ្នកឆ្លើយថាទេ គឺមានន័យថាអ្នកស្ថិតក្នុងផ្នែកមួយន័យ អារម្មណ៍ឆ្លាតវ័យហើយ។

៥. ពេលដែលអ្នកមានអារម្មណ៍ មិនសប្បាយចិត្ត អ្នកដឹងពីមូលហេតុរបស់វា



ពួកយើងរាល់គ្នាតែងតែមានបទពិសោធន៍ ទទួលនូវអារម្មណ៍មិនសប្បាយចិត្ត តែពេលខ្លះយើងមិនដឹងថា ហេតុអ្វីបានជាយើង មានអារម្មណ៍បែបនោះនោះទេ។ តែចំពោះអ្នកដែលមានអារម្មណ៍ឆ្លាតវ័យ ដែលស្ថិតនៅក្នុងផ្នែក ការយល់ដឹងពីខ្លួនឯង គឺពួកគេអាចដឹង ពីមូលហេតុ នៃអារម្មណ៍មិនសប្បាយចិត្តរបស់ពួកគេ។

៦. អ្នកអាចចូលចុះ ជាមួយនឹងមនុស្សជាច្រើន



អាចមានទំនាក់ទំនងជាមួយនឹង មនុស្សជាច្រើន ហើយពួកគេចូលចិត្តអ្នក នេះគឺជាសញ្ញាមួយដែលអាចប្រាប់ថា អ្នកមានអារម្មណ៍ឆ្លាតវ័យហើយ ដែលស្ថិតនៅក្នុងផ្នែក ការលើកទឹកចិត្ត។

៧. អ្នកមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការធ្វើជាមនុស្សល្អ



ចំនុចមួយរបស់ អារម្មណ៍ឆ្លាតវ័យគឺ ភាពមានសីលធម៌ គឺការបារម្មណ៍ យកចិត្តទុកដាក់លើអ្នកដ៏ទៃ។

៨. អ្នកចំណាយពេលដ៏មានតម្លៃរបស់អ្នក និងជួយអ្នកដ៏ទៃ



បើសិនជាអ្នកមានទំលាប់ យកពេលវាលាដ៏មានតម្លៃរបស់អ្នក ទៅយកចិត្តទុកដាក់ស្ដាប់អ្នកដ៏ទៃ ឬ ជួយជូនមនុស្សចាស់ ដើរឆ្លងផ្លូវ វាគឺជាការបង្ហាញពី អារម្មណ៍ឆ្លាតវ័យ របស់អ្នកហើយ។ មានមនុស្សជាច្រើន តែងតែចាត់ទុកពេលវាលា ជាវត្ថុមានតម្លៃ ហើយមិនសូវខ្វល់ពីនរណាម្នាក់ឡើយ។

៩. អ្នកអាចដឹងពីអារម្មណ៍នរណាម្នាក់ ដោយការមើលទឹកមុខ



ការយល់ដឹងពីអារម្មណ៍របស់អ្នកដ៏ទៃ វាគឺក៏ជាផ្នែកសំខាន់មួយរបស់ អារម្មណ៍ឆ្លាតវ័យផងដែរ។

១០. ពេលដែលអ្នកដួល អ្នកអាចងើបមកវិញដោយខ្លួនឯង



តើអ្នកព្រមទទួលកំហុសដែលអ្នកបានធ្វើទេ? ហើយខំប្រឹងកែនូវកំហុសឆ្គងទាំងនោះដែរឬទេ? ចំពោះអ្នកដែលមានអារម្មណ៍ឆ្លាតវ័យ គឺពួកគេតែងតែដឹងពីកំហុសរបស់គេ ហើយដឹងថាអ្វីគួរធ្វើ និងមិនគួរធ្វើ ជាពិសេសពួកគេ នឹងខំដោះស្រាយរាល់បញ្ហាដែលមាននៅចំពោះមុខ។

១១ អ្នកជាមនុស្សពូកែកាត់ក្តី



អ្នកតែងតែអាចទទួលបាននូវអារម្មណ៍ ពីនរណាម្នាក់ដែលដ៏ស្អាត ដូចជាគេបានយកព្រនង់មកវាយអ្នកអញ្ចឹង។ នេះគឺជាការយល់ដឹងខុសមួយ។

១២ អ្នកទុកចិត្តលើអារម្មណ៍របស់ខ្លួន



មនុស្សឆ្លាតវ័យផ្នែកអារម្មណ៍ (EQ) ជាមនុស្សដែលមានទំនុកចិត្តលើវិចារណញ្ញាណ ដែលយើងតែងនិយាយថាជាវិញាណទី៦នោះ។ បើអ្នកជឿទុកចិត្តអារម្មណ៍របស់អ្នកហើយ អ្នកមិនចាំបាច់ខ្វល់ពីអារម្មណ៍មួយទៀត ដែលនៅក្នុងពោះបង្ហាញ ពីផ្លូវត្រូវដើរយ៉ាងណានោះទេ។

១៣ អ្នកតែងតែលើកទឹកចិត្តខ្លួនឯង

តើអ្នកធ្លាប់មានមហិច្ឆតា និងខំធ្វើអ្វីមួយកាលពីក្មេង ទោះបីមិនមានការតបស្នងមកវិញឬទេ? អ្នកដែលមាន EQ ខ្ពស់ តែងផ្តល់កំលាំងចិត្តដល់ខ្លួនឯង ហើយអ្នកអាចផ្តោតចិត្តទុកដាក់ និងថាមពលរបស់អ្នក ឈានទៅសំរេចគោលដៅរបស់អ្នក។

១៤ អ្នកដឹងពីពេលដែលត្រូវនិយាយថា “ ទេ ”



លោក Goleman បាននិយាយថា មនុស្សដែលឆ្លាតវ័យខាងអារម្មណ៍  អាចដាក់វិន័យខ្លួនឯង ជៀសវាងពីទំលាប់មិនល្អ និងអ្វីដែលអាចប៉ះពាល់ដល់សុខភាព។ ជាទូទៅ គឹត្រូវមានភាពអត់ធ្មត់នឺងភាពតានតឺង ដើម្បីគ្រប់គ្រងភាពតានតឺង របស់ខ្លួន។

ប្រភព៖ បរទេស

ដោយ៖ Bubble

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]