ភ្នំពេញ : នារីស្រស់ស្អាតវ័យ ក្មេងម្នាក់ បានលោតចេញពីលើម៉ូតូ ពេលកំពុងធ្វើដំណើរ ជាមួយម្តាយ និងបងប្រុសជីដូនមួយ បណ្តាលឲ្យរលាត់ជើង ដៃ កាលវេលាម៉ោង ៣និង៣០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ទល់មុខ សាលារាជធានីភ្នំពេញសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មូលហេតុដែលនាំឲ្យនាង លោតចេញពីលើម៉ូតូពេលកំពុង ធ្វើដំណើរតាមផ្លូវយ៉ាងដូច្នេះ ដោយសារតែ ទាស់ ពាក្យសំដី ជាមួយម្តាយ ។
ស្រ្តីជាម្តាយ បាននិយាយថា គាត់និងកូន ស្រី ឈ្មោះ អាម៉ី អាយុ ១៨ឆ្នាំ ទើបតែធ្វើ ដំណើរពីខេត្តរតនគីរី មកដល់រាជធានីភ្នំពេញ ទាំងយប់ រួចហើយ ក៏ទូរស័ព្ទ ហៅក្មួយប្រុស ជិះម៉ូតូមកយក ទៅ ផ្ទះ ស្រាប់តែពេលកំពុងជិះម៉ូតូ នោះ គាត់និងកូនស្រីឈ្លោះ ទាស់ទែងគ្នាតាមម៉ូតូ សហរាប់តែកូនស្រីរបស់ គាត់ លោតហក់ចេញពីម៉ូតូ បណ្តាលឲ្យរងរបួសតែម្តង ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]