ដោយឃើញអ្នកសុំទាននៅតាមដងផ្លូវ កំពុងតែ អោបដៃ រងារញ័រញាក់ ប៉ូលីសគំរូ ម្នាក់បានដោះអាវដែលខ្លួនកំពុងពាក់នោះ ទៅអោយអ្នកសុំទាននោះតែម្ដង។

ប៉ូលីសម្នាក់នេះ ត្រូវបានអោយស្គាល់ថាមានឈ្មោះ Carlos Ramos រស់នៅទីក្រុងញូវយ៉ក ដោយគាត់បានឃើញអ្នក សុំទានអត់ផ្ទះដំបូលជ្រក កំពុងតែរងារអោបដៃនោះ ទើបគាត់បានដោះអាវក្រៅក្រាស់ អោយជនអនាថានោះ។

គាត់បាននិយាយថា នេះក៏ជាកាតព្វកិច្ចរបស់យើង ជាប៉ូលីសដែរ ទោះបីជាយើងមិនអាចជួយអ្វីគាត់បានច្រើន តែ ដូចជា អាវរងារ ឬ កាហ្វេក្ដៅ ឬក៏អាចជា តែក្ដៅផ្សេងៗ អាចជួយកាត់បន្ថយភាពត្រជាក់របស់ពួកគាត់បាន ខណៈពេលដែលឈានដល់រដូវត្រជាក់នេះ។

ពិតជាប៉ូលីសគំរូ ណាស់ ដែលគាត់បានធ្វើអំពើល្អបែបនេះ មែនទេប្រិយមិត្ត?







ប្រភព៖ ដេលីម៉េល

ដោយ CT

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]