• CHATIME គឺជាតែគុជ ដែលនាំចូលពីប្រទេសតៃវ៉ាន់ ហើយបានមកដល់ប្រទេសកម្ពុជា តាំងពីដើមឆ្នាំ ២០១៣ ជាមួយសាខាដំបូងនៅផ្សារទំនើប City Mall ក្បែររោងភាពយន្ត Legend។
  • ភេសជ្ជៈ ដែលធានាស្តង់ដារខាងសុខភាពនេះ មិនមែននាំចូលតែទីផ្សារ នៅប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។ CHATIME បានចូលលក់លើទីផ្សារនៅប្រទេសជាច្រើន ដូចជាតំបន់អាស៊ី សហរដ្ឋអាមេរិច  ប្រទេសអឺរ៉ុប  ហើយវាយលុកយ៉ាងខ្លាំង នៅប្រទេសម៉ាឡេស៊ី។
  • LINE កម្មវិធីជជែកកម្សាន្តលើទូរស័ព្ទដ៏ល្បី និង ពេញនិយម បានសហការជាផ្លូវការជាមួយ CHATIME តែគុជដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា  ដោយមានការបង្កើតនូវ Official Account សំរាប់ Chatime Cambodia ដែលជា Official Account ដំបូងគេក្នុងប្រទេស។
  • យើងតែងឃើញមានក្រុមហ៊ុនជាច្រើន ចាប់ផ្តើមពង្រឹងយុទ្ធសាស្រ្ត ទីផ្សាររបស់ខ្លួននៅលើ Facebook ប៉ុន្មានឆ្នាំនេះ  ដោយឡែក សម្រាប់ម៉ាកតែគុជអន្តរជាតិ CHATIME បន្ទាប់ពីបានទទួលការជោគជ័យលើ FACEBOOK, CHATIME បានឈានមួយជំហានទៀត ដោយបន្ថែមនូវយុទ្ធសាស្ត្រលើLINE កម្មវិធីទូរស័ព្ទដ៏ពេញនិយមលើពិភពលោក ដែលយុវវ័យតែងតែប្រើប្រាស់ សំរាប់ជជែកកម្សាន្តជាមួយមិត្តភកិ្ត។
  • កន្លងមកពុំទាន់ឃើញមានហាងម៉ាក មួយណាក្នុងប្រទេសកម្ពុជាធ្លាប់ បានសហការជាមួយក្រុមហ៊ុន LINE អន្តរជាតិនេះទេ។
  • គោលបំនងដែលសហការនេះគឺផ្តល់ភាពងាយស្រួលនិងអាទិភាពដល់អ្នកដែលប្រើប្រាស់កម្មវិធីLINE ទាំងអស់ពីភេសជ្ជៈCHATIME នៅកម្ពុជា។ តាមរយៈOfficial Account របស់Chatime Cambodia អ្នកប្រើប្រាស់LINE ទាំងអស់អាចទទួលបានពត៌មានថ្មីៗ, Promotion, ជជែកកម្សាន្ត, និងរង្វាន់ពិសេសសម្រាប់អ្នកប្រើប្រាស់LINE តែមួយគត់់។
  • CHATIME គឺជាក្រុមហ៊ុនដំបូងគេ ហើយកំពុងដើរទៅរកភាពជោគជ័យ និង ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនជាងហាងភេសជ្ជៈដទៃនៅកម្ពុជា។
  • ដូចនេះ ដើម្បីផ្ជាប់ទំនាក់ទំនងអោយកាន់តែងាយស្រួលជាមួយCHATIME តាមរយៈLINE លោកអ្នកគ្រាន់តែធ្វើតាមវិធីណាមួយខាងក្រោមនេះ

    1. អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធី LINE ហើយចូលទៅក្នុង Official Account ដែលនៅMore Icon, អ្នកនឹងឃើញ Account របស់Chatime Cambodia គ្រាន់តែចុចលើឈ្មោះChatime Cambodia ហើយAdd គឺជាការស្រេច។
    2. ចូលទៅក្នុង More Icon, ចុចលើពាក្យ Add Friends និងចុចលើ QR Code, បន្ទាប់មក Scan លើ QR Code ខាងក្រោមនេះ។
    3. ជំរើសមួយផ្សេងទៀតគឺគ្រាន់តែចូលទៅក្នុង More Icon, ចុចលើពាក្យ Add Friends និងចុចលើ Search By ID, ហើយវាយអក្សរ @chatimecambodia។ ត្រៀមខ្លួនដើម្បីទទួលនូវការផ្តល់ជូនពិសេសពីChatime ចាប់ពីពេលនេះ។

     

     

    • កាន់តែពិសេសជាងនេះ  បើសិនអ្នកមានChatime Cambodia នៅក្នុង Friend list របស់អ្នកហើយ, ចាប់ពីថ្ងៃទី១០, ១១ និង១២ អ្នកនឹងទទួលបានCoupon ពិសេសដែលអាចអោយអ្នកបញ្ចុះតំលៃលើCHATIME ចំនួន៣០%។
    • មកដល់ដើមឆ្នាំ២០១៤នេះ Chatimeបានពង្រីកសាខារបស់ខ្លួនរហូត៨កន្លែង ដែលមាននៅផ្សារទំនើបCity Mall, Chatime Legend Citymall។  ឯសាខាបន្តបន្ទាប់មានChatime Riverside (ផ្លូវព្រះស៊ីសុវត្ថិ), Chatime Norodom (ក្បែរសាលាចតុមុខ ផ្លូវនរោត្តម), Chatime Mao Tse Tong (ទល់មុខវត្តទួលទំពូង), Chatime Pub Street (ផ្សាររាត្រី ខេត្តសៀមរាប), Chatime Sorya (មុខខ្លោងទ្វារចូលផ្សារទំនើបសូរិយា), Chatime Santhormuk (ក្បែរផ្សារArona ទល់មុខសាលាACE, ផ្លូវកម្ពុជាក្រោម), Chatime TK Avenue (ក្នុងរោងភាពយន្តលេជេនទួលគោក)។ Chatime មានគំរោងនឹងពង្រីកទីផ្សារលក់ភេសជ្ជៈ របស់ខ្លួនរហូតដល់ ២៥ ហាងថែមទៀតក្នុងរាជធានី ភ្នំពេញ។ Chatime ក៏មានផ្តល់នូវសេវាកម្មដឹកជញ្ជូន ដល់កន្លែងដោយគ្រាន់តែទាក់ទងទៅលេខ ០៧៦ ៧៩ ៨៨៨៨៨ (ភ្នំពេញ) និង០១៧ ៧៩៩ ៧៣៣ (សៀមរាប)។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]