ពិតជាខ្លាំងអស្ចារ្យមែន ដែលបុរសជនជាតិចិន ម្នាក់នេះ គាត់មានសមត្ថភាព ដ៏មិននឹកស្មាន ដោយអាចប្រើច្រមុះ ជំនួសឲ្យមាត់ ក្នុងការផ្លុំបញ្ចូលខ្យល់ ទៅក្នុងពោះវៀនកង់ឡានបាន។
មិនមែនជារឿងងាយ សំរាប់មនុស្សគ្រប់គ្នា អាចធ្វើបានយ៉ាងដូច្នេះនោះទេ តែសំរាប់បុរសវ័យ ៦៣ឆ្នាំ លោក នី យ៉ុងបីង រូបនេះវិញ មិនថ្វីសំរាប់គាត់នោះឡើយ។ គាត់អាចបំប៉ោង ពោះវៀនកង់ឡានបានដល់ទៅ ៤ ដោយប្រើរយៈពេល ត្រឹមតែ ២១នាទី ហើយលើសពីនេះ ទៅទៀតនោះ ការបំប៉ោងនេះ ថែមទាំងមានមនុស្សពេញវ័យ ២នាក់ ឈរជាន់ពីលើនោះ ទៀតផង។ ក្នុងការបំប៉ោងនេះ គាត់កាន់ទុយយ៉ូកៅស៊ូ ដាក់ជាប់នឹងរន្ធច្រមុះ រួចធ្វើការបញ្ចូលខ្យល់ ដោយការប្រឹងយ៉ាងខ្លាំង តាមដែលគាត់អាចធ្វើទៅបាន ហើយនៅពេលនោះ ពោះវៀនកង់ឡាន នឹងចាប់ផ្តើមទទួលបានខ្យល់ចូលទៅ រីកធំៗ តែម្តង។
ការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ របស់គាត់ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុង ឆេងឌូ ប្រទេសចិន នាពេលកន្លងទៅនេះ។
គួរបញ្ជាក់ដែរថា គាត់បានដឹង ពីសមត្ថភាពដ៏ចម្លែករបស់ខ្លួននេះ ក្រោយពីវេជ្ជបណ្ឌិតមួយរូប បានប្រាប់ដល់គាត់ថា ការផ្លុំបញ្ចូលខ្យល់ទៅក្នុងប៉ោងប៉ោង តាមរយៈច្រមុះ អាចបង្កើនសុខភាព កាន់តែប្រសើរ រួចមក នេះបើតាមការ លើកឡើងរបស់គាត់៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ mirror
ដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]