ប្រទេសកម្ពុជាបាន ស្វាគមន៍ភ្ញៀវទេសចរ បរទេស មកលេងកំសាន្តជាច្រើននាក់ ក្នុងមួយឆ្នាំៗ ព្រោះថាប្រទេសយើង មានកន្លែងកំសាន្តក៏ដូចជា រមណីយដ្ឋាន ធម្មជាតិ ជាច្រើន គួរអោយទាក់ទាញ។ ហើយចុះប្រិយមិត្ត មានដឹងថាតើអាហារ របស់ប្រទេសយើងដែល ភ្ញៀវទេសចរ ទាំងនោះចូលចិត្ត បរិភោគមានអ្វីខ្លះទេ? បើចង់ដឹង សូមតាមដានទាំងអស់គ្នា៖

១០.បាយសាច់ជ្រូក

យើងតែងតែឃើញ មានកន្លែងលក់អាហារ ប្រភេទនេះនៅតាមផ្លូវ វាគឺជាអាហារដ៏ សាមញ្ញមួយរបស់ប្រជាជន កម្ពុជា។

៩.ត្រីអាម៉ុក


ត្រីអាម៉ុក គឺជាអាហារដ៏ពេញនិយម របស់ប្រជាជនកម្ពុជា។ វាធ្វើមកពីត្រី រួមជាមួយនឹង ខ្ទិះដូងនិងគ្រឿង ដែលបានមកពី ស្លឹកគ្រៃ, រមៀត, ខ្ទឹមស,ខ្ទឹមក្រហម,រំដេង ជាដើម។ ភោជនីយដ្ឋានជាច្រើន សុទ្ធតែមានបម្រើ អាហារមួយនេះ។

៨.សម្ល ការីខ្មែរ


សម្លការីរបស់ខ្មែរ មិនសូវជាហឹរដូច របស់ថៃទេ។ ហើយវាក៏ជា អាហារដ៏ពេញនិយម មួយផងដែរ។

៧.ភ្លាសាច់គោ


វាជាអាហារមួយ ដ៏ពេញនិយមសម្រាប់ ភ្ញៀវបរទេសព្រមទាំង សំបូរគ្រប់ទីកន្លែង ដែលយើងអាចរកបាន សឹងតែគ្រប់ភោជនីយដ្ឋាន ទៅហើយ។

៦.នំបញ្ចុក


នំបញ្ចុក គឺជាអាហារដ៏ គួរអោយចាប់ចិត្ត របស់ប្រជាជនកម្ពុជា ដែលនៅក្នុងភាសា អង់គ្លេសហៅថា Khmer Noodle។ វាត្រូវបានគេបរិភោគ ជាច្រើនសម្រាប់អាហារ ពេលព្រឹកហើយក៏ងាយស្រួល ស្វែងរកផងដែរ។

៥.ក្តាមឆា


ក្តាមឆា គឺជាម្ហូបពិសេសមួយ សម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតំបន់សមុទ្រ។ ហើយក៏សំបូរផងដែរ នៅក្នុងភោជនីយដ្ឋាននា រមណីយដ្ឋានក្បែរមាត់សមុទ្រ។

៤.ភ្លាសាច់គោ ជាមួយអង្រ្កង


ភ្លាសាច់គោជាមួយអង្រ្កង មួយនេះ ជាអាហារ ដែលមិនអាចបាត់ ពេលដែលភ្ញៀវទេសចរ ចូលបរិភោគ ព្រោះថានេះជាម្ហូបដ៏ ពេញនិយមមួយ របស់ពួកគេ។

៣.មឹកអាំង


មឹកអាំង អាចរកបាននៅតាមឆ្នេរសមុទ្រ ដូចជានៅខេត្ត ព្រះសីហនុ និងកែប ជាដើម។ អ្នកអាចរកបាន តាមអ្នកលក់ដែល រែកចង្រ្កានមួយដែល មានរងើកភ្លើង សម្រាប់អាំងមឹកទាំងនោះ។

វាកាន់តែឆ្ងាញ់ ថែមមួយកម្រិតទៀត ប្រសិនបើយើង ជ្រលក់ជាមួយនឹងទឹកត្រីហឹរៗ។

២.បង្អែម ចាហួយទឹក


បង្អែមចាហួយទឹក ជាបង្អែមមួយប្រភេទ ដែលប្រជាជនកម្ពុជា ចូលចិត្តបរិភោគ ជាពិសេសនៅពេលល្ងាចក្រោយពេល ដែលពួកគេរួចរាល់ ការសិក្សាក៏ដូចជា ការបំពេញការងារផ្សេងៗទៀត។ ដែលនេះជាកត្តា មួយផងដែរក្នុងការ ជំរុញអោយភ្ញៀវទេសចរ មានចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើ បង្អែមមួយមុខនេះ។

១.ត្រីបឹងកញ្ឆែត


ត្រីបឹងកញ្ឆែត ជាម្ហូបមួយប្រពៃណី របស់ខ្មែរមួយផងដែរ សម្រាប់បម្រើជូន ភ្ញៀវនៅពេលដែល មានកម្មវិធីជប់លៀង ឬក៏ការបរិភោគអាហារនៅឯ ភោជនីយដ្ឋាន ក្នុងឱកាស ពិសេសផ្សេងៗ។

តើប្រិយមិត្ត មានបានបរិភោគ អាហារទាំងអស់នេះ ហើយអស់ឬនៅ?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]