កាលពីពេលកន្លងទៅនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយ នូវព័ត៌មានមួយ ទាក់ទងនឹងកំលោះវ័យក្មេងម្នាក់ មកពីខេត្ត Hebei នៃប្រទេសចិន បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងយកចិត្តទុកដាក់បំផុត បង្កើតបានជាមនុស្សយន្តដ៏ធំមួយ ដែលមានកំពស់រហូតដល់ទៅ ៨ម៉ែត្រ ដោយក្នុងដៃមានការបដាចំនួន២ ទុកជាកាដូ ស្នើរសុំមិត្តស្រីរៀបការ ដែលនេះពិតជាសមត្ថភាព ដ៏អស្ចារ្យមួយ។

ជាមួយគ្នានេះដែរ មិនខុសអីពីកំលោះវ័យក្មេងម្នាក់នេះឡើយ ដោយមានបុរសជនជាតិចិនម្នាក់ មកពីខេត្ត Shandong នៃប្រទេសចិន បានប្រើប្រាស់ត្រឹមតែ កំទេចអេតដ៍ចាយ និងរបស់របរ ដែលគេបោះចោលប៉ុណ្ណោះ ដើម្បីបង្កើតមនុស្សយន្ត Transformer ដ៏ធំជាច្រើនម៉ូដែល ក្នុងរយៈពេលត្រឹមតែ ២០ថ្ងៃប៉ុណ្ណោះ ខណៈមនុស្សយន្ត Transformer របស់អ្នកដឹកនាំរឿង លោក Michael Bay បានចំណាយអស់រយៈពេល ៥ឆ្នាំក្នុងការបង្កើត។

មនុស្សយន្ត Transformer ដែលបុរសម្នាក់នេះបានបង្កើតឡើង ក្នុងនោះរួមមានមនុស្សយន្ត Transformer ម៉ូដែល Optimus Prime និង Bumblee រួមទាំង មនុស្សយន្ត Transformers-Inspired Autobots ចំនួន២០ម៉ូដែលផ្សេងទៀត។ បច្ចុប្បន្ននេះមនុស្សយន្ត Transformer ទាំងអស់នេះ កំពុងតែដាក់តាំង នៅក្នុងស្រុកមួយ នៃទីក្រុង Jinan ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា មនុស្យយន្ត Transformer ដែលធំបំផុត បង្កើតឡើងដោយ ប្រើប្រាស់ត្រឹមតែ កំទេចអេតដ៍ចាយ និងរបស់របរដែលគេបោះចោលនេះ មានកំពស់១៦ម៉ែត្រ និងមានទំងន់៥តោនឯណោះ៕























ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]