សឹង្ហបុរី៖ តារាសម្តែងស្រីសឹង្ហបុរី អ្នកនាង Fann Wong បានចូលរួមក្នុងពិធីខួបលើកទី២០ របស់កម្មវិធីពាន់រង្វាន់តារា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ជាមួយនឹងផ្ទៃពោះ ៥ខែរបស់នាង។

យោងទៅតាមអត្ថបទមួយ របស់ AsaiOne បានឲ្យដឹងថា Fann ដែលមានផ្ទៃពោះ ៥ខែទៅហើយនោះ បានបង្ហាញខ្លួន នៅលើកំរាលព្រំពណ៌ក្រហម ក្នុងកម្មវិធីពាន់រង្វាន់តារា ជាមួយនឹងស្វាមីរបស់នាង លោក Christopher Lee ដែលស្ថិតនៅក្នុងទីក្រុង Suntec នៃសឹង្ហបុរីនេះ។

ជាមួយគ្នានេះដែរ នេះគឺជាការបង្ហាញមុខ ជាសាធារណៈលើកដំបូង របស់តារាស្រីសឹង្ហបុរីវ័យ ៤៣ឆ្នាំរូបនេះ ក្នុងសំលៀកបំពាក់ រ៉ូបពណ៌ស លាយពណ៌មាស រួមជាមួយនឹងស្បែកជើងរាបស្មើ បន្ទាប់ពីប្តីប្រពន្ធមួយគូនេះ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ កាលពីខែកុម្ភៈកន្លងទៅនេះ ពីការមានកូនជាលើកដំបូងរបស់ពួកគេ។

ដូច្នេះ វាមិនមែនជាការចម្លែកនោះទេ នៅពេលដែលមានភ្នែករាប់រយគូ សម្លឹងមកស្វាមីភរិយាមួយគូនេះ រួមជាមួយនឹង ផ្ទៃពោះ៥ខែរបស់នាង នៅយប់ដែលពួកគេបានដើរ លើកំរាលព្រំពណ៌ក្រហម និងបានបង្ហាញខ្លួននៅក្នុងកម្មវិធី ពាន់រង្វាន់តារា ដែលរៀបចំឡើងដោយ Quan Yifeng និង Guo Liang។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសខួបលើកទី២០ នៃកម្មវិធីពាន់រង្វាន់តារា បានប្រារព្ធឡើងនៅ រាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ដែលមានសិល្បករ ជាច្រើនរូបបានចូលរួមផងដែរ។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]