រាជធានីភ្នំពេញ ៖ បុរសម្នាក់មើលទៅ ទំនងដូចជាបែកថ្នាំបានមក លោតទឹកទន្លេមុខវត្តឧណ្ណាឡោម បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងបានស្រែក ប្រាប់ទូកនេសាទជនជាតិចាមជួយ ស្រង់មកដាក់លើគោក មាត់ច្រាំងទន្លេ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៤ មិថុនា ២០១៤ នៅចំណុចក្នុងទន្លេមុខវត្តឧណ្ណាឡោម ស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ ថោង សុខជា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅតាមវត្ត ម្តុំពោធិ៍ចិនតុង មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាមប្រព័ត៌មានពីអ្នកឃើញ ហេតុការណ៍បានឱ្យថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្លៀកខោខ្លី ពណ៌ខ្មៅហើយអត់ មានពាក់អាវទេ បានដើរមកលោតទឹកទន្លេ នៅមុខវត្តឧណ្ណាឡោម ។ឃើញដូច្នេះប្រជាពលរដ្ឋ បានស្រែកហៅទូកនេសាទ ចាម ឱ្យជួយស្រង់ជនរងគ្រោះឡើង មកលើគោកវិញ ។ ពេលឡើងមកលើគោកវិញ ប្រជាពលរដ្ឋបានសួរដេញ ដោលប៉ុន្តែជននរងគ្រោះបានឆ្លើយពីនេះ ពីនោះនិយាយទៅដូចជា អ្នកបែកថ្នាំ រវើរវាយមិនដឹងស្អីទេនិង បានត្រឹមតែលើកដៃសំពះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុុះមកត្រួតពិនិត្យ និងមិនបានសួរនាំអ្វីទេ ហើយសមត្ថកិច្ចក៍បាន ហៅរឺុម៉កម៉ូតូឱ្យឌុបបុរសម្នាក់នេះត្រឡប់ ទៅកន្លែងស្នាក់នៅវិញ ។
បុរសរងគ្រោះអាការៈដូចជាបែកថ្នាំ
ប្រជាពលរដ្ឋមកចោមមើលបុរសមកលោតទឹកទន្លេ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]