ចិន៖ ចំពោះអតីតបេក្ខនារី ដែលបានជាប់ ក្នុងការប្រកួតចម្រៀង គឺនាង Ji Minjia  ថ្មីៗនេះ បានធ្វើអោយ មហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាមួយនឹងសម្រស់ របស់នាង កាលពី១០ឆ្នាំមុន និងឥឡូវគឺខុសគ្នា ខ្លាំងណាស់។

យោងតាមគំនិត របស់អ្នកលេង អ៊ីនធើណេតគ្រប់គ្នា បានជឿថា នាងបានកែសម្ផស្ស ពីព្រោះកាលពី១០ឆ្នាំ មុន និងបច្ចុប្បន្ននេះ គឺខុសគ្នាស្រឡះ។

ចំពោះតារាចម្រៀង មានវ័យ៣២ឆ្នាំរូបនេះ បាននិយាយដែរថា "ចំពោះរឿងរូបថតនោះ គឺនាងបានបង្ហោះ នៅក្នុងប្លុក របស់នាង ដើម្បីចែករំលែក អោយអ្នកគាំទ្ររបស់នាង បានឃើញ ប៉ុន្តែនាងបានប្រើប្រាស់ កម្មវីធីកាមេរ៉ាធម្មតា គ្មានការប្រើ កម្មវិធី Photoshop អ្វីនោះទេ។" ក្នុងនោះដែរ នាងមិនបានបញ្ជាក់ថា នាងកែសម្ផស្ស រឺក៏អត់នោះទេ។

គួរបញ្ជាក់ផងដែរថា អ្នកលេងអ៊ីនធើណេត បានកត់សម្គាល់ថា  រូបថតរបស់នាងពីមុន និងថ្មីៗនេះ គឺខុសគ្នាខ្លាំងណាស់ ត្រង់កន្លែងភ្នែក និងទម្រង់មុខរបស់នាង ដែលមានលក្ខណៈវែង ជាងមុន។ យ៉ាងណាមិញ បន្ទាប់ពីនាង Ji Minjia បានជាប់នៅតំណែងលេខ៥ ក្នុងការប្រកួតចម្រៀង កាលពីឆ្នាំ២០០៥នោះមក គឺនាងកម្រ បង្ហាញមុខ ជាសាធារណៈណាស់។

តោះក្រឡេកមើល រូបថតរបស់នាង នៅខាងក្រោមទាំងអស់គ្នា ហើយប្រិយមិត្ត នឹងអាចសនិ្នដ្ឋាន បានដោយខ្លួនឯង ថា នាងពិតជា កែសម្ផស្ស រឺក៏អត់?៖






ប្រភព Lollipop
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]