ជប៉ុន៖ កាលពីយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤ មានករណីដ៏ចម្លែក គឺ យុវតីជប៉ុន ជាច្រើននាក់ ស្រាប់តែដួលសន្លប់ ពាសពេញផ្លូវ ដែលធ្វើឲ្យ ប៉ូលីសទាល់គំនិតជាខ្លាំង តែនាពេលថ្មីៗនេះ មូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យ មានហេតុការណ៍នេះ ត្រូវបានបង្ហាញជាសាធារណៈ។
គួររលឹកថា ក្រុមយុវតីដែលដួលសន្លប់ដេក ស្តូកស្តឹង កណ្តាលផ្លូវ ទាំងនោះ ជានិស្សិត នៃសាកលវិទ្យាល័យ Meiji ដែលបានបបួលគ្នាគ្នី មកដើរកំសាន្តជាមួយមិត្តភក្តិ ជាច្រើននាក់ មានទាំងមិត្តភក្តិស្រី និង មិត្តភក្តិប្រុសៗ នៅ ខាងក្រៅ រោងមហោស្រព Shinjuku ។ ប៉ុន្តែស្រាប់តែ មាន រឿងដែលចម្លែកកើតឡើង មិនដឹងពីមូលហេតុអ្វី សោះស្រាប់តែសុខៗ ក្រុមយុវតី ក្មេងៗទាំងនោះ ចាប់ផ្តើម ដួលសន្លប់ភ្លាមៗ ពាសពេញកណ្តាល នៅយប់ ម្សិលមិញនេះ។ ប៉ុន្តែអ្វីចម្លែកនោះ ក្រុមនិស្សិតប្រុស ដែលមកជាមួយគ្នា បែរជា មិនមានរឿង អី្វកើតឡើង លើពួកគេ ទៅវិញ ។
យ៉ាងណាមិញ ភ្លាមៗនោះ ប៉ូលីស និង ក្រុមអ្នកជួយសង្រ្គោះមកជួយ សង្គ្រោះទាន់ពេល វេលា ដោយសន្និដ្នាន គ្មានការរងគ្រោះធ្ងន់ធ្ងរ ណាមួយ ត្រូវបាន កត់សម្គាល់នោះទេ ។ ប៉ុន្តែរឿងដែល កើតឡើងនេះ បានធ្វើឲ្យ ប៉ូលីសដែលជួយសង្រ្គោះទាំងនោះ មានការងឿយឆ្ងល់ថា វាកើតមកពី មូលហេតុអ្វី ដោយ គិតមិនយល់ នៅឡើយ ។
តែផ្ទុយទៅវិញ ហេតុការណ៍មួយនេះ ត្រូវបានគេយក ទៅពិភាក្សាភ្លាមៗ ក្នុងបណ្តាញអ៊ិនធើណេត និង លើបណ្តាញសង្គម Twitter ដែលមនុស្សជាច្រើន នាំគ្នាទាយថា អាចមកពីមាន ឧស័្មនជាតិពុល ភាយនៅត្រង់កន្លែងផ្លូវនោះ ដែលធ្វើឲ្យជនរងគ្រោះរង ឥទ្ធិពល តែក្នុងរយៈពេល ខ្លីប៉ុណ្ណោះ មិនធ្វើឲ្យរងគ្រោះ កំឡុងពេលយូរទេ ។ គួរបញ្ជាក់ថា ប៉ូលីស កំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតថា តើវាមកពីមូលហេតុអ្វី ឲ្យពិតប្រាកដ។
យោងទៅតាម របាយការណ៍ថ្មីរបស់ Kokatu បានឲ្យដឹងថា សាកលវិទ្យាល័យ Meiji ដែលជាអ្នកទទួលខុស ត្រូវទៅលើហេតុការណ៍នេះ បានបង្ហាញពី មូលហេតុពិតប្រាកដ ជាផ្លូវការ ដែលបណ្ដាលឲ្យមានករណី បែបនេះកើតឡើង ដោយបានថ្លែងថា៖
" សាកលវិទ្យាល័យ Meiji បានទទួលស្គាល់ថា និស្សិតទាំងនេះ គឺជាសមាជិកនៃ ក្លឹបមួយរបស់ សាកលវិទ្យាល័យនេះ។ "
" ខាង សាកលវិទ្យាល័យ បានថ្លែងថា មូលហេតុដែល បណ្ដាលឲ្យមាន ហេតុការណ៍បែបនេះ ដោយសារតែ ពួកគេ ផឹកហួសកំណត់ ដែលនាពេលនេះ សុខភាពរបស់ពួកគេ (និស្សិតដួលសន្លប់) ប្រែជាល្អវិញហើយ និងចំពោះរឿងមួយនេះ ខាងសាកលវិទ្យាល័យ នឹងធ្វើការដោះស្រាយ ឲ្យបានល្អ និងមិនបង្កឲ្យមាន ហេតុការណ៍បែបនេះ កើតឡើងទៀតនោះទេ៕ "
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]