ឥណ្ឌា៖ កាលពីខែ ឧសភា មុននេះ ខ្មែរឡូតធ្លាប់បាន ធ្វើការចុះផ្សាយ ព័ត៌មានមួយ ដែលនិយាយអំពី ក្រុមក្មេងទំនើង មានគ្នា៥នាក់ ដែលបាន ចាប់រំលោភ ក្មេងស្រីជំទង់ ២នាក់ នៅក្នុងតំបន់ ដាច់ស្រយាលមួយ នៃប្រទេសឥណ្ឌា និងបានចាប់ ជនរងគ្រោះយក ទៅចងព្យួរនៅ នឹងដើមស្វាយ មួយដើម នៃតំបន់ ដាច់ស្រយ៉ាលរបស់ ប្រទេសឥណ្ឌានោះ ពេលនេះពួកគេ ត្រូវបានតុលាការ លើកលែងការ ចោទប្រកាន់ និង ធ្វើការវិនិច្ឆ័យ ឡើងវិញហើយ។

គួរបញ្ជាក់ ឡើងវិញថា ជនរងគ្រោះទាំង ២នាក់នោះ សុទ្ធតែជា ក្មេងស្រីជំទង់ មានឈ្មោះថា Murti អាយុ១៤ឆ្នាំ និង Pushpa អាយុ១៥ឆ្នាំ ដែលត្រូវបានគេប្រទះ ឃើញសាកសព នៅក្នុងភូមិ Kartra កាលពីខែ ឧសភា ឆ្នាំ២០១៤នេះ។

យោងតាម ប្រភពព័ត៌មាន បានបញ្ជាក់ថា ក្រោយមក ជនសង្ស័យដែល ជាប់ពាក់ព័ន្ធក្នុង ករណីមួយនេះ ក៏ត្រូវបានប៉ូលិស ចាប់ខ្លួននិង ត្រៀមឲ្យតុលាការ សម្រេចក្តី។ តែយ៉ាងណាមិញ ពេលនេះ ការិយាល័យកណ្តាល សម្រាប់ការស៊ើបអង្កេត (CBI) ដែលជាទីភ្នាក់ងារ ស៊ើបអង្កេតកំពូល នៃប្រទេសឥណ្ឌា បាននិយាយថា មិនទាន់មាន ភស្តុតាងគ្រប់គ្រាន់ នៅឡើយសម្រាប់ ធ្វើការចោទប្រកាន់ ក៏ដូចជាដាក់ទោស ទៅលើក្រុមជនសង្ស័យ ទាំងនោះ។


លោក Kanchan Prasad អ្នកនាំពាក្យ ឲ្យទីភ្នាក់ងារ មួយនេះបាន និយាយថា “ផ្អែកទៅលើ ការស៊ើបអង្កេត របស់យើងអស់ រយៈពេលជា យូរមកហើយនេះ ពួកយើងមិនអាច រកភស្តុតាង គ្រប់គ្រាន់ដើម្បី ដាក់ទោសទៅ លើពួកគេឡើយ លើសពីនេះទៀត នៅមានចំណុច សង្ស័យជាច្រើន ដែលយើងកំពុង តែធ្វើការតាមដាន បន្តទៀត”។

ទនឹ្ទមនឹងនេះ ផងដែរមជ្ឈមណ្ឌល កោសល្យវិច័យ និងវិនិច្ឆ័យស្នាម ក្រយៅដៃ នៃប្រទេសឥណ្ឌា ក៏បានចេញ របាយការណ៍មួយ ដែលអះអាងថា ខ្លួនមិនបាន រកឃើញស្នាមណាមួយ នៅលើសម្លៀកបំពាក់ របស់ជនរងគ្រោះ ដែលបញ្ជាក់ថា ជនរងគ្រោះទាំង២ ត្រូវបានបំពាន ផ្លូវភេទ នោះឡើយ។ រីឯប្រធានប៉ូលិស នៃរដ្ឋ UP បាននិយាយថា យើងកំពុងធ្វើការ ស៊ើបបន្តទៀត ព្រោះថាមានចំណុច ជាច្រើនដែល បង្ហាញថានេះ មិនមែនជា ករណីរំលោភសម្លាប់ នោះទេហើយលោក ក៏បានលើកឡើង បន្ថែមទៀតថា ជនរងគ្រោះអាច ត្រូវគេសម្លាប់ ក្នុងលក្ខណៈ មួយដែលគេហៅថា “ការស្លាប់ដើម្បី រក្សាភាពថ្លៃថ្នូរ”។


ទោះយ៉ាងណាក៏ដោយ ករណីមួយនេះ នឹងត្រូវធ្វើការ ស៊ើបអង្កេតឲ្យ បានម៉ត់ចត់ មុននឹងសម្រេច ថាវាជា ករណីអ្វីឲ្យច្បាស់ ក៏ដូចជា សម្រេចទោស ទៅលើជនជាប់ចោទ ផងដែរ ព្រោះរឿងរ៉ាវនេះ បានធ្វើឲ្យ ប្រជាជនឥណ្ឌា ជាច្រើនមាន ការចាប់អារម្មណ៍ និងកំពុងតែ តាមដានទៅលើ ករណីនេះ ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រជាជនឥណ្ឌា ជាច្រើននាក់ បានសម្តែងការ ខឹងសម្បារ ចំពោះករណី រំលោភទៅលើ ក្មេងស្រីជំទង់ ២នាក់នេះ




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]