អាមេរិក៖ គូស្នេហ៍មួយ គូ ត្រូវបាន ប៉ូលីសឃាត់ខ្លួន និង កំពុងកាត់ក្តីក្នុងតុលាការ ដោយសារតែ គូស្នេហ៍នេះ បាន បោក ក្មេងស្រី ម្នាក់ តាមរយៈ វេបសាយណាត់ជួប មួយ ហើយក៏បាន ចាប់បង្ខំក្មេងស្រី ឲ្យមាន ការ រួមភេទជា សម្ព័ន្ធ បីនាក់ សំរាប់អបអរ ថ្ងៃរៀបការពួកគេ ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Edward Chang វ័យ ៣៤ឆ្នាំ និង នាង Thanaphat Ratansirivillai ជនជាតិថៃ នឹងត្រូវប្រឈមមុខ នឹង ទោសទណ្ឌ លើករណី ប្រើអំពើហិង្សា និង ចាប់រំលោភ ក្មេងស្រីអាយុ លើស ពី ១៤ ឆ្នាំ និង លួងលោម រំលោភក្មេងស្រី អាយុក្រោម ១៦ឆ្នាំ ម្នាក់ទៀត។ ប្រភពដដែល បានបញ្ជាក់ថា គូស្នេហ៍មួយគូនេះ បន្លំឈ្មោះគណនី ក្លែងក្លាយ ក្នុងវេបសាយ ណាត់ជួប OKCupid.com ហើយពួកគេ មាន ចេតនា ធ្វើការណាត់ជួប ក្មេងស្រីម្នាក់ តាមរយៈ វេបសាយនេះ ដោយបោកបញ្ឆោត ឲ្យ ក្មេងស្រី ម្នាក់នេះ មកជួបពួកគេ និង បានចាប់ បង្ខំ ឲ្យចូលរួម រួមភេទជា លក្ខណៈសម្ព័ន្ធរួម ភេទបីនាក់ក្នុង យប់រៀបការ របស់ពួកគេ នៅក្នុង តំបន់ West Springfield រដ្ឋ Massachusetts សហរដ្ឋអាមេរិក តែម្តង។
ចំពោះរឿងហេតុនេះ ត្រូវបានបែកធ្លាយ និង ឈានដល់មានកាត់ ក្តី ក្នុងតុលាការ ក្រោយ ពេលឪពុករបស់ ក្មេងស្រី ជនរងគ្រោះ បានរក ឃើញ ភស្តុតាង អំពីករណីរំលោភនេះ នៅក្នុងទូរស័ព្ទ iphone កូនស្រី របស់គាត់ ។
ក្នុងពេលកាត់ ក្តីលើរឿងហេតុនេះ ក្មេងស្រីជាជនរងគ្រោះ ក៏បានប្រាប់ តុលាការថា នាង បានស្គាល់ នាង Thanaphat បានរយៈ វេបសាយ ណាត់ជួប នេះ ហើយ កត្តាដែលធ្វើឲ្យនាង ចុះឈ្មោះ ក្នុងវេបសាយ ដោយសារចង់ រាប់អានមិត្ត ឲ្យបានច្រើន ពីព្រោះនៅសាលារៀន មិនសូវមានមិត្តភក្តិ និងត្រូវគេ មើលងាយនាង ដោយសារនាង មានរាងស្គម និង មិនស្រស់ស្អាត ។
យ៉ាងណាមិញ រឿងក្តីនឹង ត្រូវបន្តធ្វើការក្តី ហើយនឹង បញ្ចប់ក្តី លើរឿងហេតុនេះ នៅ សប្តាហ៍ក្រោយ ខណៈដែលប្រភព ព័ត៌មានក៏បាន បញ្ជាក់ថា លោក Chang អាចនឹង ត្រូវជាប់គុក យ៉ាងណាតិច ១០ឆ្នាំ លើករណីរំលោភ ក្មេងស្រីជា អនិតិជនក្រោម អាយុ១៨ឆ្នាំ ៕
រូបភាពៈ គូស្នេហ៍មួយគូនេះ និង ទីកន្លែងដែលពួកគេណាត់ជួបក្មេងស្រីនិងរំលោភនាង
ប្រភព បរទេស
ដោយ ៖ ទីន
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]