កម្ពុជា៖ សត្វឥតឆ្អឹងកងដែលគ្មានជើង មួយប្រភេទថ្មី មានរូបរាងស្រដៀងនឹង សត្វពស់ ឬ ជន្លេនយក្ស ត្រូវបានរកឃើញ នៅក្នុងតំបន់ ព្រៃភ្នំដាច់ ស្រយោលមួយ ក្នុងប្រទេសកម្ពុជា ត្រូវបាន ចុះផ្សាយ ក្នុងគេហទំព័រ ព័ត៌មានពេញ និយម Dailymail របស់អង់គ្លេស។
សត្វចម្លែកប្រភេទថ្មីនេះ ត្រូវបានហៅថា Ichthyophis cardamomensis ត្រូវបាន រកឃើញ នៅក្នុងតំបន់ ភ្នំក្រវាញ ដែល ប្រភេទសត្វនេះ ជារឿយៗ ត្រូវបានគេ យល់ច្រលំថាជា សត្វពស់ ព្រោះពួកវា អាចលូត រហូតដល់ប្រវែង មួយម៉ែត្រកន្លះ ឯណោះ នេះយោង តាមការផ្សាយ ក្នុងគេហទំព័រនៃអង្គការ ការពារបរិស្ថាន និងភាពសម្បូរ បែបនៃសត្វនិងរុក្ខជាតិ Faura and Flora International (FFI) ។
ក្នុងនោះ បើយោងតាម លោក នាង ធី ដែលជាអ្នកជំនាញសិក្សាពីសត្វល្មូន និងសត្វឥតឆ្អឹងកង នៃអង្គការ Faura and Flora International (FFI) ប្រចាំ ប្រទេស កម្ពុជា និង ជាអ្នក ស្វែងរក ប្រភេទសត្វល្មូន និង សត្វឥតឆ្អឹងកង តាំងពីឆ្នាំ ២០០៣ បានឲ្យដឹងថា សត្វប្រភេទថ្មីនេះ ត្រូវបានបញ្ជាក់ ដោយអ្នកវិទ្យាសាស្ត្រ ជាប្រភេទ សត្វឥតឆ្អឹងកង ប្រភេទថ្មី កាលពីដើម ខែមករា នេះ។
លោក នាង ធី បានប្រាប់ បន្តថា ការស្រាវជ្រាវនិងរុករកទាំង នេះ គឺវាមានសារៈ សំខាន់ណាស់ ក្នុងការបង្ហាញថា ភាពសំបូរបែបនៃ សត្វនិងរុក្ខជាតិ ក្នុងប្រទេសកម្ពុជា នៅតែ មិនទាន់ត្រូវ បានស្គាល់ និង មិនទាន់បានសិក្សា ដោយអ្នកវិទ្យាសាស្ត្រ នៅឡើយ ហើយ តំបន់ជាច្រើនទៀត ក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវ ធ្វើការស្រាវជ្រាវ ។
យ៉ាងណាមិញ តាមប្រភព FFI ដដែល បានលើកឡើង ភ្នំក្រវាញ គឺជាទីដែលសំបូរដោយ ប្រភេទ សត្វកម្រ រួមមាន ដំរីអាស៊ី និង គោព្រៃជាដើម ហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មាន ការស្វែងរកឃើញ ពីប្រភេទ សត្វល្មូន និង សត្វឥតឆ្អឹងកង ជាច្រើនប្រភេទនៅ ក្នុងតំបន់ ភ្នំក្រវាញ ផងដែរ ។ ប៉ុន្តែ តំបន់ក្រវាញនេះ ក៏ស្ថិតនៅក្រោម ការគំរាមគំហែងនៃការ កាប់បំផ្លាញព្រៃ ឈើខុសច្បាប់ ការទន្ទ្រាន យកដីព្រៃ ជាកម្មសិទ្ធ ជាដើម ដែលបណ្តាលឲ្យ មានការប៉ះពាល់ ដល់ ប្រភេទជីវចម្រុះ ក្នុងតំបន់ភ្នំក្រវាញ និង សត្វប្រភេទថ្មីៗ ដែលរកឃើញ ផងដែរ ។
គួរបញ្ជាក់ដែរថា ក្នុងរូបភាព នៃ សត្វប្រភេទថ្មីនេះ គឺមានប្រវែងតែ ៣០ សង់ទីម៉ែត្រប៉ុណ្ណោះ ៕
រូបភាព សត្វ Ichthyophis cardamomensisដែលមានប្រវែង ៣០សង់ទីម៉ែត្រ (credit:លោក នាង ធី)
លោក នាង ធី
ប្រភព Dailymail|fauna-flora
ដោយ៖ ទីន
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]