គោលដៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក្រោមពាក្យស្លោក “សហគមន៍ តែមួយវាសនា តែមួយ” គឺជា ប្រធានបទចម្បង បំផុតសម្រាប់ជនកម្ពុជាគ្រប់រូប។ ដើម្បីចូលរួម ចំណែក ជាមួយរាជ រដ្ឋាភិបាល កម្ពុជាក្នុងការ សម្រេចគោល ដៅនេះ សាលាអន្តរជាតិ ញូវយ៉ក បានដាក់ចេញ នូវផែនការ យុទ្ឋសាស្រ្ត រយៈពេល៣ឆ្នាំ ក្នុងទិសដៅពង្រឹង គុណភាព សេវាអប់រំស្រប តាមនិយាមជាតិ តំបន់ និងអន្តរជាតិ ពីកម្រិត ថ្នាក់ មត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ។
ជាក់ស្តែងព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ នៅសាលប្រជុំ សាលាអន្តរជាតិញូវយ៉ក នៃសាខាអូរឫស្សី ក្រោម អធិបតីភាព របស់លោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការ គណៈរដ្ឋមន្រ្តី និងជាអគ្គនាយក ក្រុមហ៊ុនអារីហ្សូន គ្រុប ព្រមទាំង មានការ ចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់បុគ្គលិក លោកគ្រូ អ្នកគ្រូ ផ្នែកខេមរ ភាសា ប្រមាណជាង ២០០នាក់ផងដែរ។ លោកវេជ្ជបណ្ឌិត ជា សុខឃាង បានសម្តែង ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះសមាជិកអង្គ ពិធីទាំងមូល និងបញ្ជាក់ យ៉ាងច្បាស់លាស់ ពីវត្ថុបំណង នៃកា ប្រកួតអក្ខរ វិញ្ញាសនេះ លោកបានសង្កត់ ធ្ងន់ទៅលើការ ពង្រឹងគុណភាព អប់រំនិង សមត្ថភាព របស់សិស្ស ក្នុងការសរសេរ ពាក្យពេចន៍ និងប្រើប្រាស់ ពាក្យពេចន៍ ក្នុងកម្រងសំណេរ បានត្រឹមត្រូវ។
បន្ទាប់មកដើម្បីដំណើរការនៃការប្រកួត ឱ្យមានភាពសុក្រិត និងយុត្តិធម៌ លោក ផាន់ ភូមិន្ទ នាយករងដេ ប៉ាតឺម៉ង់ ខេមរភាសា និងជាអនុ ប្រធានគណៈកម្មការដាក់ពិន្ទុបានប្រកាសពី លក្ខន្តិកៈ នៃការប្រកួត ដល់បេក្ខជន និងសមាជិកអង្គ ពិធីដើម្បីជា្រប។
ក្នុងនោះផងដែរ នៅពេលបញ្ចប់ការប្រកួតមួយកម្រិតថ្នាក់ម្តងៗ តែងតែមាន ក្រុមសិល្បករ ដែលជា សិស្សានុ សិស្សរបស់ សាលាអន្តរជាតិ ញូវយ៉ក ចេញមកសម្តែងដើម្បីកំដរ បរិយាយកាស រីករាយ ជានិច្ច។ ក្រោយបញ្ចប់ការ ប្រកួតអក្ខរវិញ្ញាស លោកស្រី ញ៉ឹប លីន នាយិការង ដេប៉ាតឺម៉ង់ ខេមរភាសាបាន ឡើងប្រកាស ពីលទ្ធផលនិងជ័យលាភី ដែលបេក្ខជន ត្រូវទទួលបាន។ ថ្លែងបិទក្នុងអង្គពិធី លោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអម ទីស្តីការ គណៈរដ្ឋមន្រ្តីជា អគ្គនាយក ក្រុមហ៊ុន អារីហ្សូនគ្រុប និងជានាយក សាលាអន្តរជាតិញូវយ៉ក បានថ្លែង អំណរគុណសារ ជាថ្មីម្តងទៀត និងកោតសរសើរ ចំពោះគណៈ គ្រប់គ្រងគ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយក អស់កម្លាំង កាយចិត្ត អប់រំផ្តល់ ចំណេះដឹង ចំណេះធ្វើ និងអភិវឌ្ឍ បុគ្គលិក លក្ខណៈដល់សិស្ស ដើម្បីឈាន ទៅប្រកួតប្រជែង ជាមួយកម្លាំង ពលកម្មនៃបណ្តាល ប្រទេសក្នុងតំបន់ ទាំងពេលបច្ចុប្បន្ន និងអនាគត និងបានថ្លែង អំណរគុណចំពោះ ភ្ញៀវកិត្តិយស អ្នកអាណាព្យាបាល សិស្ស ដែលបានឆ្លៀត ពេលដ៏មមាញឹក មកចូលរួមក្នុង កម្មវិធី ដែលញុំាងឱ្យ អង្គវិធីមាន ភាពអធិកអធម ក្រៃលែង។
គួររំលឹកថា សាលាអន្តរជាតិញូវយ៉ក ត្រូវបានបង្កើតឡើងតាំងពី ខែកក្កដា ឆ្នាំ១៩៩៦ មានសាខា សរុបចំនួន ១៥នៅទូ ទាំងរាជធានី ខេត្ត និងមាន សិស្សានុសិស្ស ជិតពីរម៉ឺននាក់ ពីកម្រិត មត្តេយ្យ ដល់មធ្យម សិក្សាទុតិយភូមិ ដោយប្រើប្រាស់ កម្មវិធីសិក្សា ជាតិ និងអន្តរជាតិ រួមទាំង សេវាគាំទ្រផ្សេងៗ ដូចជា៖ ធានារ៉ាប់រង លើគ្រោះថ្នាក់បុគ្គល សម្រាប់ សិស្សានុសិស្ស សកម្មភាពក្រៅ កម្មវិធីសិក្សារួមមាន សិល្បៈ កីឡា អរិយធម៌ កម្មវិធីបំណិនជីវិត កម្រិតជាតិ និងអន្តរជាតិ ផងដែរ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]