នាពេលបច្ចុប្បន្ននេះ  អាជីវកម្មលក់ដូរ  ចំនីអាហារ មានការបើកលក់ រីកដូចផ្សិត ពីមួយថ្ងៃ ទៅមួយថ្ងៃ។ តួយ៉ាង កាលពីថ្មីៗនេះ មានការល្បី តៗគ្នា ពីមាត់មួយ ទៅមាត់មួយ  ពីការលក់នំប៉ាវ Cute Cute។  ប្រហែលជា ប្រិយមិត្តខ្លះ បានភ្លក់ នូវរសជាតិ នំប៉ាវ រីឯប្រិយមិត្តខ្លះទៀត ក៏ប្រហែលជា មិនទាន់ស្គាល់ ពីនំប៉ាវនេះ ផងដែរ។

តោះ! ចាំអីទៀត ទៅមើលនំប៉ាវ ដែលគ្រប់គ្នាតែងហថា នំប៉ាវ Cute Cuteនោះ ទាំងអស់គ្នា ថាពិតជាប្លែកកម្រិតណា……..

ក្រុមការងារខ្មែរឡូត បានចុះទៅដល់កន្លែងដែល លក់ នំប៉ាវ Cute ដែលមានទីតាំង នៅទល់មុខ ក្រសួងការពារជាតិ ជាប់នឹង សួនច្បារក្កាន់២ និងបានធ្វើការ សម្ភាសន៍ផ្ទាល់ ជាមួយនឹង អ្នកលក់ផងដែរ។

ជួបជាមួយ ប្អូនប្រុស គឹម  ឆ័ង អាយុ១៨ឆ្នាំ បានប្រាប់ខ្មែរឡូតថា ប្អូនប្រុសទើបតែ បើកកន្លែងលក់ នំប៉ាវនេះ មិនទាន់បាន១ខែផង គឺចាប់បើក កាលពីថ្ងៃទី៨ ខែមីនា ថ្មីៗនេះ។ ចំពោះនំប៉ាវ Cute នេះ មានច្រើន រសជាតិ ដែលអាចឲ្យអតិថិជន អាច ជ្រើសរើសបាន។ ជាពិសេសទៀតនោះ នំប៉ាវនេះ ជានំប៉ាវ ថ្មីប្លែក ស្រស់ស្អាត ដែលមិនធ្លាប់មាន ពីមុនមក។ ហើយពីដំបូងឡើយ ក៏មិនទាន់មានអ្នក ណាស្គាល់ ច្រើនដែរ ប៉ុន្តែប្អូនប្រុស គឹម ឆ័ន បានព្យាយាម បង្ហោះរូបថតនំប៉ាវ តាមបណ្តាញ សង្គមហ្វេសបុក ទើបធ្វើឲ្យមនុស្សជាច្រើន បានស្គាល់ និងចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។


ប្អូនប្រុស គឹម ឆ័ន ជាអ្នកលក់ នំប៉ាវ Cute Cute

ប្អូនប្រុស គឹម ឆ័ន បានឲ្យដឹងថា មូលហេតុដែលប្អូនប្រុស ចាប់អាជីពជាអ្នកលក់ នំប៉ាវនេះ ព្រោះគិតថា មនុស្ស គ្រប់គ្នាតែងតែ ចង់បាននូវអ្វីប្លែក ស្រស់ស្អាត និងឆ្ងាញ់ ដូច្នេះហើយ ប្អូនប្រុស ក៏បានសម្រេចចិត្ត ទាក់ទងម្ចាស់ ហាងនំប៉ាវ ពីប្រទេសថៃ ដើម្បីយកមកលក់ នៅប្រទេសកម្ពុជា។ ជាពិសេសចំនុចសំខាន់ ដែលប្អូនប្រុស បានប្រាប់មកកាន់ ខ្មែរឡូត គឺថា ប្អូនប្រុស នៅជាសិស្សនៅឡើយ ដូច្នេះប្អូនប្រុស ចង់ស្វែងរក ថវិកាបន្ថែម ក្នុងការជួយផ្គត់ ផ្គង់លើការសិក្សា ដោយមិនចង់ ពឹងផ្អែកទាំងស្រុង លើឪពុកម្តាយ ទើប សម្រេចចិត្ត បើកលក់នំប៉ាវ នេះតែម្តង។




បន្ថែមពីនេះទៅទៀត នំប៉ាវ បើកលក់ ពីម៉ោង៧ព្រឹក ដល់៨យប់ ប៉ុន្តែសម្រាប់នំប៉ាវCute  គឺជួនកាល លក់ ២រឺក៏ ៣ថ្ងៃម្តង ដោយសារតែនំ ប៉ាវនេះ ត្រូវដឹកជញ្ជូនពីប្រទេសថៃ ហើយវាត្រូវ ធ្វើឡើង ផ្ទាល់នឹងដៃ ដូច្នេះវាមានការយឺតយ៉ាវ សម្រាប់ការដាក់លក់ នៅប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីនំប៉ាវ  Cute គឺដាក់លក់ ជារៀងរាល់ ថ្ងៃផងដែរ។


គឹម ឆ័ន ជាអ្នកលក់ នំប៉ាវនេះ បានបង្ហើបឲ្យដឹងថា គ្រាន់តែនំប៉ាវ ត្រូវបានយកមកដល់ភ្លាម គឺលក់អស់ៗ តែម្តង ជួនកាល មិនដល់២ម៉ោងផង។ ភាគច្រើន ប្អូនប្រុស បានយកនំប៉ា Cute  ៥០០ ទៅ៦០០នំ ពីប្រទេសថៃ ប៉ុន្តែនៅតែ មិនអាចគ្រប់គ្រាន់ ក្នុងការលក់។ តាមការពិតទៅ ប្អូនប្រុស ក៏ចង់យកម្តង ១០០០ ទៅ២០០០នំ ប៉ុន្តែសិប្បកម្មនំនៅប្រទេសថៃ មិនអាចផលិតទាន់។ ហើយបើនិយាយ ពីចំណូលវិញ គឺប្អូនប្រុស បានប្រាប់ថា វាមិនចំណេញ ច្រើនអ្វីច្រើន នោះទេ គ្រាន់តែអាច ទប់ជីវភាព សព្វថ្ងៃតែប៉ុណ្ណោះ។




ជាពិសេសនោះ ប្អូនប្រុស បានបន្ថែមថា នំប៉ាវ ដែលត្រូវចិត្តអតិថិជនជាងគេ គឺនំប៉ាវរូប ដេរ៉ាម៉ុន ស្នូលខ្យង់ ស្យារ។ ហើយមានភ្ញៀវជាច្រើន ក៏បានលាន់មាត់ថា "នំប៉ាវអីគេហ្នឹង Cute Cuteម៉េះ គួរឲ្យ ចង់មើល"។ ក្នុងនោះដែរ ចំពោះតម្លៃវិញ នំប៉ាវនេះ វិញ គឺ៣៥០០រៀល និងនំប៉ាវ ធម្មតាគឺតែ ២០០០រៀលផងដែរ។


ជាចុងក្រោយ ប្អូនប្រុស គឹម ឆ័ន ក៏បានអរគុណ ដល់អតិថិជន ដែលតែងទិញនំប៉ាវ ហើយសូម អ្នកទាំងអស់គ្នា ជួយគាំទ្រនំប៉ាវCuteនេះផង ដើម្បីឲ្យប្អូនប្រុស មានដើមទុនដើម្បីផលិត នំប៉ាវនេះ នៅក្នុងស្រុក៕



នំប៉ាវ Cute Cute

កិច្ចសំភាន៍ខ្លីៗ ជាមួយនឹងប្អូនប្រុស គឹម ឆ័ន ជាអ្នកលក់នំប៉ាវ Cute Cute៖



ដោយ៖ កា &ជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]