ខេត្តកំពង់ធំ ៖ ក្រោមការតាមប្រមាញ់របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុក ស្ទោង ឪពុកតិរច្ឆានដែលយកកាំបិតត្នោតអារ.កកូនស្រីសម្លាប់ត្រូវបាន នគរបាលចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា ២០១២ បន្ទាប់ពីរត់គេចខ្លួនបាន១យប់ក្រោយពីអារ.កកូនស្រីខ្លួនឯង កាលពីថ្ងៃទី១៦ កក្កដា ២០១២ នៅចំណុចភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្តក្នុងករណីជាក់ស្តែងជនសង្ស័យឈ្មោះប៉េង គឿន អាយុ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ កក្កដា ២០១២ បន្ទាប់ពីជនសង្ស័យខាងលើបានអារ.កកូនស្រីបង្កើតឈ្មោះពឿន ស្រីយ៉ា អាយុ២៦ឆ្នាំ និងកាំបិតត្នោតបណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]