បច្ចេកវិទ្យា ទំនាក់ទំនង សម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នា កាន់តែរីកចម្រើនទៅ ។ ដំបូង យើងអាចផ្ញើសារជាអក្សរប៉ុណ្ណោះ ក្រោយមកទៀត យើងអាចផ្ញើរូបភាពទៅវិញទៅមក និង អាចមើលគ្នាភ្លាមៗតាម វ៉េបខេម Webcam ។

ឥឡូវនេះបច្ចេកវិទ្យា ឈានដល់ថ្នាក់ អ្នកអាចបញ្ជូនការថើប ដល់គូស្នេហ៍របស់អ្នកពីចម្ងាយ ។ ម៉ាស៊ីនថើបពីចម្ងាយ មានឈ្មោះថា Kissenger ដែលមកពីពាក្យ Kiss + Messenger ។ សូមមើលរូបខាងក្រោម ៖

តើម៉ាស៊ីននេះដំណើរការយ៉ាងដូចម្តេច?

ពេលអ្នកថើបម៉ាស៊ីននេះ ម៉ាស៊ីននឹងស្រូបយកចលនាថើបតាមបបូរមាត់របស់អ្នក រួចបញ្ជូនតាម Internet ទៅម៉ាស៊ីនម្ខាងទៀតរបស់គូស្នហ៍អ្នក ម៉ាស៊ីនគូស្នេហ៍អ្នក នឹងធ្វើចលនាដូចចលនាបបូរមាត់របស់អ្នក ធ្វើអោយគូស្នេហ៍អ្នកមានអារម្មណ៍ដូចបានថើបពីអ្នក ។ សូមមើលរូប និង វីដេអូ ខាងក្រោម ៖

ប្រិយមិត្តអ្នកអានខ្លះអាចមានសំណួរ ចុះបើអ្នកចង់ថើបជញ្ជក់មាត់វិញ តើមានម៉ាស៊ីនដែរឬទេ?

ចម្លើយគឺ នឹងមានឆាប់ៗនេះហើយ និសិ្សតជប៉ុនម្នាក់ កំពុងតែស្រាវជ្រាវផលិតម៉ាស៊ីននេះ ។ ពេលអ្នកធ្វើចលនាអណ្តាតរបស់អ្នក ម៉ាស៊ីននឹងបញ្ជូនព័ត៌មានតាម Internet ទៅម៉ាស៊ីនម្ខាងទៀតដែលនឹងធ្វើចលនាវិលតាមចលនាអណ្តាតរបស់អ្នក។ សូមមើលរូប និង វីដេអូ ខាងក្រោម៖

តើមិត្តអ្នកអានចង់បានម៉ាស៊ីនបែបនេះដែរឬទេ? បើមានមិត្តអ្នកអានណាចង់ទិញម៉ាស៊ីននេះ សូមទាក់ទង Khmerload ។

រៀបចំដោយ Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]