រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ី​ម៉ី​កន្លង​មក​ធ្វើ​ឱ្យ​ សង្គម​សិល្បៈ​ចាប់អារម្មណ៍​តាម​រយៈ ​ការ​បញ្ចេញ​សម្រស់​ដើមទ្រូង និង​ស្លៀកពាក់​សិច​ស៊ី ប៉ុន្តែ​នាង​បញ្ជាក់​ថា​មិន​ យក​ភាព​សិច​ស៊ី​ ដើម្បី​ធ្វើ​ឱ្យ​ល្បីឈ្មោះ​ទេ ។

កញ្ញា​អៀ ម៉ី​លិ ហៅ​ម៉ី​ម៉ី ជាតា​រា​ស្រករ​ក្រោយ ​ប្រកបដោយ​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ដើមទ្រូង​គួរ​ឱ្យ​គយគន់ ។ ម៉ី​ម៉ី​ត្រូវ​ក្រុមហ៊ុន​ឯកជន​ មួយ​ចំនួន​ផ្តល់​ឱកាស​ ឱ្យ​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម  លើស​ពី​នេះ​នាង​ត្រៀម​ធ្វើ​ជា ​តួអង្គ​សំខាន់​ក្នុង​រឿង​ភាគ​ថ្មី​ មួយទៀត​ក្នុង​ផលិតកម្ម​ របស់​អ្នក​នាង​ព្រំ រ​ដ្ឋា ។ តាម​រយៈ​ការ​សម្តែង​ភាពយន្ត ម៉ី​ម៉ី​រំពឹង​ថា នាង​នឹង​កាន់តែ​ល្បីឈ្មោះ​ ក្នុង​ពិភព​សិល្បៈ​ខ្លាំង​ឡើង ។

ឆ្លើយឆ្លង​ជាមួយ​ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​ម៉ី​ម៉ី​និយាយ​ថា​មិនដឹង​ ជា​មូលហេតុ​អ្វី​មាន​ក្រុមហ៊ុន​ មួយ​ចំនួន​ទាក់ទង​នាង​ឱ្យ ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ បន្ត​ពី​មួយ​ទៅ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ។ ក្រៅពី​នេះ​ម៉ី​ម៉ី​ត្រៀម​ថត​រឿង​ភាគ ​មួយ​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា ដោយ​មិន​ទាន់​ដឹង​ថា​ជា​តួអង្គ​អ្វី​ទេ តែ​ជា​តួអង្គ​សំខាន់​មួយ ។ ពី​មុន​កញ្ញា​ម៉ី​ម៉ី ឧស្សាហ៍​ក្រសោប​បាន​ការងារ​ សម្តែង​ភាពយន្ត​ឱ្យ​ផលិតកម្ម​មហាហង្ស  ជាក់ស្តែង​នាង​បាន ​ចូលរួម​សម្តែង​ក្នុង​រឿង «​ឱ​កូន​សម្លាញ់​» ។  

មាន​អ្នក​តាម​ស្រឡាញ់​ច្រើន ​តាំងពី​ធំ​ពេញ​រូបរាង​មក តែ​ម៉ី​ម៉ី​និយាយ​ថា «​នាង​ខ្ញុំ​មិន​ទាន់​គិត​ទេ​ស្នេហា ចង់​ប្រឡូក​សិល្បៈ​ពង្រីក​ស្នាដៃ​ឱ្យ​សល់​ច្រើន ​ទុក​ជូន​ទស្សនិកជន ជា​ពិសេស​ចាំ​ល្បីឈ្មោះ​សិន ។ ចំពោះ​ការ​តុបតែង​ខ្លួន​បែប​សិច​ស៊ី គឺ​ពី​មុន​ខ្ញុំ​ជ្រុល​មែន​ ពេល​ស្លៀកពាក់​ចូលរួម​តាម​កម្មវិធី​នានា ។ នាង​ខ្ញុំ​ស្លៀកពាក់​បែប សុភាព​ៗ​គឺ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ហើយ​រឿង​ចុះ​ផ្សាយ​អ្វី​នោះ​ក៏​គ្មាន​ដែរ ប៉ុន្តែ​តាំងពី​នាង​ខ្ញុំ​ស្លៀកពាក់ ​បែប​លេច​លើ​លេច​ក្រោម​មក គឺ​មាន​គេ​តាម​ថត និង​សួរនាំ​រហូត ។

យ៉ាងណា​ក្តី​នាង​ខ្ញុំ​មិន​ចាត់​ទុក​ថា​ភាព យេ​ៗ ឡូយឆាយ​បញ្ចេញ​សាច់​ ជួយ​ឱ្យ​ល្បីឈ្មោះ​ជាង​ការ​បង្ហាញ​ទេព​កោសល្យ ស្នាដៃ​របៀប​សម្តែង​តាម​កាលៈទេសៈ តួអង្គ​នោះ​ឡើយ ។ តារា​ណា​ក៏​ចង់​ល្បី​ដែរ នាង​ខ្ញុំ​ពី​មុន​សិច​ស៊ី​ស្ទើរតែ​អាច​ឱ្យ​មហាជន​រិះគន់ ហើយ​ក៏​យល់​ថា​ខ្លួន​ជ្រុល​ដែរ​ទាំង​ជាតា​រា​ថ្មី ហើយ​ហ៊ាន​បែប​នេះ​ទៀត ។ ឥឡូវនេះ​នាង​ខ្ញុំ​កែ​ច្រើន​ណាស់​ ចំពោះ​ការ​ស្លៀកពាក់​ បន្ទាប់​ពី​យើង​យល់​បរិយាកាស​ជុំវិញ​ខ្លះ​ដែរ​» ។

កញ្ញា​ម៉ី​ម៉ី​ធ្លាប់​រៀន​ នៅ​សាលា​វិចិត្រសិល្បៈ ​ផ្នែក​របាំ​ប្រពៃណី តែ​បច្ចុប្បន្ន​ងាក​ទៅ​សិក្សា​ នៅ​វិទ្យាល័យ​បាក់​ទូក​វិញ ។ ក្រៅពី​សម្តែង ម៉ី​ម៉ី​អាច​ច្រៀង និង​មាន​ចំណូលចិត្ត​ខាង ​ធ្វើ​ជា​ពិធី​ការិនី​ដោយ​កំពុង​តែ​ ហាត់រៀន​ឱ្យ​ស្ទាត់ជំនាញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]