ថៃ៖ តារាស្រីថៃដ៏ល្បី Morakot Kittisara បានចូលរោងការ កាលពីយប់មិញ ប្រកបដោយភាព អធិកអធមយ៉ាងខ្លាំង។
ចំពោះតារាស្រី វ័យ៣១ឆ្នាំ រូបនេះ បានសម្រេចចិត្តរៀបការ ជាមួយនឹងលោក Jame Jirayuth ដែលពួកគេបានទាក់ទងគ្នាអស់រយៈពេលយូរឆ្នាំមកហើយ។ ក្នុងនោះ ដោយសារតែភាពរំភើប និងសប្បាយរីករាយខ្លាំងពេក ក្នុងថ្ងៃរៀបការ នាង Morakot បានសម្រក់ទឹកភ្នែក នៅមុខភ្ញៀវតែម្តង។
ចំពោះពិធីអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរនេះដែរ បានធ្វើឡើង នៅសណ្ឋាគារ Peninsula ក្រោមវត្តមានភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ ដើម្បីចួលរួមអបអរសាទរដល់ពួកគេ។
មិនតែប៉ុណ្ណោះតារាថៃល្បីៗ ដូចជា នាង Chompoo Araya នាង Ice Apitsada នាង Praiya Soandokmai (ហៅក្រៅគឺ Poo) នាង Amy Klinprathum និងតារាផ្សេងទៀត ក៏មានវត្តមាន ក្នុងពិធីរៀបការរបស់នាងផងដែរ៕
តោះមើលទិដ្ឋភាព ក្នុងថ្ងៃរៀបការរបស់តារាស្រីថៃ Morakot Kittisara ទាំងអស់គ្នា៖
ថ្ងៃរៀបការរបស់ នាង Morakot Kittisara
ប្រភព Gossip
ដោយ៖
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]