ខួបលើកទី១០ ក្នុងការពង្រីកខ្លួនក្នុងឆាកអន្តរជាតិ នឹងប្រារព្ធនៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ 

ភ្នំពេញ ៖ ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈ មានសេចក្ដីសោមនស្ស ដើម្បីប្រកាសនូវការវិលត្រឡប់នៃ មហោស្រពល្ខោនសៀកអន្តរជាតិ ទីនេះទីនោះ។ ខួបលើកទី១០ នៃសៀកសហសម័យនៅឆ្នាំនេះ មានការចូលរួមពីបណ្ដាប្រទេសអន្តរជាតិជុំវិញពិភពលោកដោយមាន៥ក្រុមមកពី ប្រទេសអូស្រ្តាលី កាណាដា ឥណ្ឌូនេស៊ី នេប៉ាល់ និងប្រទេសបារាំង រួមជាមួយសិល្បៈករកម្ពុជាមកពីល្ខោនសៀកកម្ពុជា ហ្វារ។ 

មហោស្រពល្ខោនសៀកអន្តរជាតិនេះនឹងប្រព្រិត្តិទៅនៅថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្ត សៀមរាប។ មានរួមបញ្ចូលទាំងការសម្ដែងនាពេលរាត្រី ការសម្ដែងតាមដងវិថី ការឆ្លុះបញ្ចាំងនៃទស្សនីយភាពអំពីល្ខោនសៀក និងកិច្ចពិភាក្សាជាសាធារណៈអំពីអាជីវកម្មនៃការសម្ដែងសិល្បៈ។ មានមនុស្សជាង៤៥០០នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រព"ទីនេះ ទីនោះ" នាឆ្នាំមុន ដែលបានចំណាយពេលប្រាំបីយប់នៅក្នុងបីខេត្តក្រុងនេះ។ លោក ហួត ដារា នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារ បានមានប្រសាសន៍ថា "ប្រទេសកម្ពុជាកំពុងឈានមុខក្នុងតំបន់នៃការសម្តែងសៀកសហសម័យរួមជាមួយ ការសម្ដែងនាពេលរាត្រីរយៈពេលបីឆ្នាំ ដោយល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប និងរយៈពេលម្ភៃឆ្នាំនៃការសម្ដែងយ៉ាងទៀងទាត់ដោយសមាគមហ្វារពន្លឺសិល្បៈ "ទីនេះទីនោះ" គឺជាព្រឹត្តិការណ៍ដែលបង្ហាញអំពីសិល្បៈ ហើយយើងកំពុងតែនាំយកនៅការសម្ដែងសៀកសហសម័យ មកពីទូទាំងពិភពលោកមកដើម្បីបានទស្សនា និងចូលរួមក្នុងឆាកសិល្បៈដ៏រស់រវើកមួយនេះ" ។

 ក្រុមសៀកអន្តរជាតិនៅក្នុងឆ្នាំនេះមាន ក្រុម Flying Fruit Fly Circus ដែលជាសៀកយុវជនជាតិ មកពីប្រទេសអូស្រ្តាលី និងត្រៀមបង្ហាញការ សម្ដែងថ្មីឈ្មោះ Stunt Lounge, ក្រុម Collectif Open Ticket មកពីប្រទេសបារាំងដែលនឹងសម្តែងរឿង Sans queus ni tete (Nonsense), ក្រុមសៀក Inner Ring មកពីប្រទេសកាណាដាដែលនឹងសម្តែងរឿង duo juggling duo act. ក្រុមសៀកហ្វារពន្លឺសិល្បៈយើងនឹងសម្តែងរឿងថ្មីបំផុត គឺ " ឥទ្ធិពល "។ ក្នុងរាត្រីនីមួយៗនៃមហោស្រពសៀកអន្តរជាតិនេះនឹងធ្វើការសម្តែងក្នុងរយៈពេលខុសៗគ្នា។ គោលបំណងតែមួយគត់របស់ មហោស្រពសៀក ទីនេះទីនោះ ត្រូវបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាអន្តរជាតិតាមរយៈការបង្ហាត់បង្ហាញ វេទិកាសៀក និងការសម្ដែងតាមដងផ្លូវ។ សិល្បៈករត្រូវបានបំបែកជាក្រុមដើម្បីចែករំលែកជំនាញ និង ធ្វើការរួមគ្នាដើម្បីបង្កើតអ្វីថ្មីៗ ។ ទាំងនេះនឹងត្រូវបានបង្ហាញឡើងនៅទីសាធារណៈក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងអំឡុងពេលប្រារព្ធពិធី ។ លោក ហួត ដារា បាននិយាយថា "សិល្បករភាគច្រើននិយាយភាសាមិនដូចគ្នា និងមកពីមជ្ឈដ្ឋានខុសគ្នា" ។ "សិក្ខាសាលាទាំងនេះគឺជាវិធីសាស្រ្តដ៏អស្ចារ្យសម្រាប់របាំងនៃវប្បធម៍ រៀនជំនាញថ្មីៗ និងកិច្ចសហការយ៉ាងផុសផុល។ ទាំងនេះបានផ្តល់ឱកាសឲ្យសិល្បៈករកម្ពុជា និង សិល្បៈករអន្តរជាតិ ដែលធ្វើដំណើរយ៉ាងវែងឆ្ងាយដើម្បីចូលរួម ក្នុងកម្មវិធីមហោស្រពនេះ ដោយបានបើកទ្វារដើម្បីទំនាក់ទំនងការងារបន្ថែមទៀតនា ពេលអនាគត និងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់ ប្រទេសកម្ពុជា ក្នុងនាមជា មេដឹកនាំមួយនៅក្នុងវិស័យសិល្បៈ ច្នៃប្រឌិតនិងការសម្តែងនៅក្នុងតំបន់" ។ ការសម្ដែងតាមដងវិថី ក្បួនដង្ហែរ និងកិច្ចពិភាក្សាគឺមិនត្រូវបានគិតថ្លៃ និងបើកចំហជាសាធារណៈ សម្រាប់សំបុត្រចូលទស្សនាការសម្ដែង អាចរកទិញបានចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅ tinitinou.com ឬនៅតាមកន្លែងលក់សំបុត្រជាច្រើនទៀត ក្នុងបីខេត្តក្រុងនេះ ចាប់ពីថ្ងៃទី ០៦ខែមេសា ឆ្នាំ២០១៦ (សូមមើលវេបសាយ សម្រាប់ពត៌មានលម្អិត)។ 

មហោស្រពសៀក ទីនេះទីនោះ ឆាំ្ន២០១៦ ត្រូវបានឧបត្ថម្ភធំដោយ Cambodia Airport រួមសហការ ឧបត្ថម្ភដោយ Smart Mobile និងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ដោយមានការចូលរួមសហការឧបត្ថម្ភដោយហាងកាហ្វេ Costa, Krispy Kreme, រីសត Angkor Village, រីសតShinta Mani, សណ្ឋាគារ InterContinental Phnom Penh, និងសណ្ឋាគារសូហ្វីតែល រួមជាមួយដៃគូរស្ថាប័នមានដូចជា វិទ្យាស្ថានបារាំងកម្ពុជា ស្ថានទូតអូស្ត្រាលី សហភាពអឺរ៉ុប និងក្រសួងវប្បធម៌។

កាលវិភាគ ការសម្តែង ( ថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៦ )
• រាជធានីភ្នំពេញ : សាលមហោស្រពចេនឡា ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា ចាប់ពីម៉ោង ៧:០០យប់ ដល់ម៉ោង ៨:៣០ យប់ ថ្ងៃទី ០១ ឧសភា ពី ម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ៦:៣0 ល្ងាច
• បាត់ដំបង : សមាគមហ្វាពន្លឺសិល្បៈ ថ្ងៃទី ០៣ ខែឧសភា ដល់ថ្ងៃទី ០៦ ខែឧសភា ចាប់ពីម៉ោង៧:៣០យប់ ដល់ម៉ោង ៨:៣០យប់
• សៀមរាប : ល្ខោនសៀកកម្ពុជាហ្វារ ថ្ងៃទី ០៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែឧសភា ចាប់ពីម៉ោង ៦:០០ល្ងាច ដល់ម៉ោង ៧:០០យប់ 

ព័ត៌មានសម្រាប់សំបុត្រទស្សនា :
• រាជធានីភ្នំពេញ កៅអី VIP : ២០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ១២ដុល្លារអាមេរិកសម្រាប់កុមារ កៅអីធម្មតា: ១០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៦ដុល្លារអាមេរិកសម្រាប់កុមារ
 • បាត់ដំបង កៅអីធម្មតា : ១២ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៥ដុល្លារអាមេរិកសម្រាប់កុមារ (មិនមានផ្តល់កៅអី VIP នោះទេ )
•ខេត្តសៀមរាប កៅអី VIP : ២០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ១២ដុល្លារអាមេរិកសម្រាប់កុមារ កៅអីធម្មតា: ១០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៦ដុល្លារអាមេរិកសម្រាប់កុមារ

សម្រាប់ពត៌មានបន្ថែមអំពី ល្ខោនសៀកកម្ពុជាហ្វារ និងហ្វារពន្លឺសិល្បៈ សូមចូលទៅកាន់ ៖ http://pharecircus.org/ និង phareps.org បណ្តាញផ្សព្វផ្សាយសង្គម ហ្វារ ៖ Facebook  Instagram  Twitter  Google+ plus.google.com/+PharecambodiancircusOrg TripAdvisor 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]