ថ្មីៗនេះទំព័រ Facebook របស់កូនស្រីអតីតតារា ហួត សារ៉ាវឌី បានពោរពេញទៅដោយសារនិង រូបភាពទុក្ខសោកជាច្រើន ដោយសារ អតីតតារា ហួត សារ៉ាវឌី ដែលជាម្តាយ បានបាត់បង់ជីវិតដែលមានសណ្ឋានដូចបានជួបគ្រោះថ្នាក់ចរាចរណ៍។ អ្នកសិល្បៈមួយចំនួន បានចូលរួមរំលែកទុក្ខតាមសារដូចខាងក្រោម៖

លោក សុស ម៉ាច ប្រធានសមាគមសិល្បះករខ្មែរ៖

“គួរអោយអនិច្ចាសង្ខាអតីតតារាចម្រៀងនិងសម្តែងអ្នកនាង (ហួតសារ៉ាវឌី) ណាស់!នាងបាត់បង់ជីវិតជាមួយបុរសម្នាក់ដែលឌុបនាងកាលពីយប់ម្សិលម៉ិញដោយគ្រោះថ្នាក់ចរាចរ? នៅស្រុក (កអណ្តើកខេត្តព្រៃវែង)។ សពរបស់នាងត្រូវបានបូជាហើយកាលពីយប់ម៉ិញនៅព្រៃវែង បុណ្យប្រាំពីរថ្ងៃរបស់នាងនឹងធ្វើនៅចាក់អង្រែ នេះបើតាមសំដីកូនស្រីបង្កើតរបស់នាងដែលខលមកខ្ញុំ។ ក្នុងនាមខ្ញុំបាទជាប្រធានសមាគមសិល្បះនិងជាមិត្តភ័ក្តិ ធ្លាប់ច្រៀងនិងរួមសម្តែងជាមួយគ្នាតាំងតែពីឆ្នាំ 1994 កន្លងមក។ខ្ញុំ សូមចូលរួមចំណែករំលែកនូវទុក្ខ ដ៏ក្រៀមក្រំសោកស្តាយអាឡោះអាល័យជាមួយនិងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់នាងសូមអោយបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាតឡើយ!រូបំ ទុក្ខំ អនិច្ចំ អនត្តា !”

បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
អតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី
បូជានិងបុណ្យសពអតីតតារា ហួត សារ៉ាវឌី

លោក សាវីន ហ្វីលីព តារាសម្ដែង៖

“កំសត់ណាស់សពបូជាកណ្ដាលវាលស្រែ! នេះជាឆាកជីវិតចុងក្រោយរបស់អតីត តារាសំដែងល្បីឈ្មោះ ហួត សារ៉ាវឌី យប់មិញខ្ញំគេងមិនលក់ពេញមួយរាត្រីព្រោះអាណិតគាត់ជាមនុស្សធ្លាប់រួមការងារសិល្បះជាមួយគ្នាក្នុងរឿង ភ្នំទាបជាងស្មៅ របស់លោក ហ្វៃ សំអាង ពីមុនមក​ សូមសារ៉ាវឌីបានទៅកាន់សុគតិភព សូមអំពាវនាវអោយសមត្ថកិច្ចខេត្តព្រៃវែងស្វែងរកឃាតករមកកាត់ទោសផង RIP ! Former Cambodian actress Hout Saravdy! ប្រភពពត័មាន Sarachan Elf , កូនស្រីរបស់សព”

ប៉ុន្ដែតាមការរៀបរាប់របស់កូនស្រី អតីតតារា ដែលមានទំព័រ Facebook ឈ្មោះ Sarachan Elf ការស្លាប់របស់ម្ដាយនាងមិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ គឺជាឃាតកម្ម៖

“ការស្លាប់របស់ម៉ាក់ខ្ញុំ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីប្លន់សំលាប់ អាចឈានចូលទាំងរលោភសំលាប់បំបិទមាត់ទៀត តែប៉ូលិសនៅមូលដ្ឋានបែរជាមិនជួយធ្វើកោសវិច្ឆយ័ទេបែរជាគិតថាជាគ្រោះថ្នាក់ចរាចរណ៏ទាំង ការពិតមានទាំងភណ័តាងច្បាស់ណាស់។យប់ថ្ងៃ ១៤ ល្ងាចម៉ោងប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់របស់ខ្ញុំបានចេញដំណើរដោយម៉ូតូទៅខេត្តព្រៃវែង ស្រុក កអណ្តើរ ដើម្បីចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំនើត តែពេលមកដល់ជិតផ្ទះទៅហើយ ម៉ោងប្រហែល ៨ កន្លះយប់ ស្រាប់តែមានក្មេងស្ទាវមួយវ៉ូង ប្រហែល ៤ - ៥ បានរត់ចេញពីកៀនថ្នល់ហើយដៃមានកាន់ដំបង បានរត់មកវាយក្បាលអ្នកបើកម៉ូតូចំកញ្ចឹង ក ហើយក៍រេដៃចង្កូតទៅខាងឆ្វេងថ្នល់ ហើយម៉ាក់ក៍បានលើកទូរសព្ទ័តេមកអ្នកផ្ទះខ្ញុំថា គាត់ត្រូវក្មេងស្ទាវវៃ អីឡូវអ្នកបើកម៉ូតូសន្លប់បាត់ហើយ ឆាប់មកជួបយគាត់។

ហើយអ្នកផ្ទះក៍ចេញទៅរកភ្លាម តែតេទៅគាត់លែងមានអ្នកលើក ។ ច្បាស់ណាស់គឺគាត់មិនមែនជួនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគាត់ទៅគេវៃប្លន់ ឬ ក៍កត្តាផ្សេង បព្រោះគាត់បានតេមកច្បាស់ណាស់ ប៉ុន្តែពួកគេរកគាត់មិនឃើញក៍ត្រឡប់មកផ្ទះវិញ។ លះុព្រឹកឡើងទើបមានគេឃើញសាកសពគាត់ បានតេមកប្រាប់អ្នកផ្ទះខ្ញុំ ខ្ញុំរន្ធត់ចិត្តណាស់ ប្រោះសាកសពគាត់ ត្រូវគេវៃនឹងដំបង ចំកណ្តាលមុខខ្ទេចតែម្តង ហើយសំលៀកបំពាក់ក៍រហែកខ្ទេចខ្ទី ចំនែករបស់ផ្សេងមិនបាននបាត់បង់ទេ។ ខ្ញុុំសូមសំណោមពរអោយប៉ូលិសមានសម្ថកិច្ចជួយវែកញែកស្រាវជ្រាវរឿងនេះជាថ្មី ខ្ញុំមិនទទួលថាខ្ញុំជួបគ្រោះថ្នាកលចរាចរណ៍ទេ។”

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កោសលវិច្ឆ័យ​របស់សមត្ថកិច្ច
កោសលវិច្ឆ័យ​របស់សមត្ថកិច្ច
កោសលវិច្ឆ័យ​របស់សមត្ថកិច្ច
កោសលវិច្ឆ័យ​របស់សមត្ថកិច្ច
កោសលវិច្ឆ័យ​របស់សមត្ថកិច្ច

“ខណះេពលនេះលោកពូប៉ូលីសបានចុះមកធ្វើកោសវិចយ័នឹងសួរនាំយកពត៏មានពីករណីម៉ាក់ខ្ញុំនេះម្តងទៀតហើយ នាងខ្ញុំសួរអគុណជាអនេកបការណ៍នូវការទទួលយកភារកិច្ចជួយដោះស្រាយបញ្ហារបស់ប្រជាជន ។ នាងខ្ញុំសង្ឃឹមថាសម្ថកិច្ចនឹងធើ្វការតាមជំនាញជួយវែកញែករកការពិតអោយឃើញផងចុះ ព្រោះទោះជាយ៉ាងណាក៍ដោយក៍ដើម្បីសុវិត្តភាពអ្នកធ្វើដំនើរផ្សេងទៀតផងដែរ ហើយនេះក៍ចាត់ទុកជាមេរៀនមួយសំរាប់គ្រួសារខ្ញុំ។ហើយនាងខ្ញុំក៍សូមអគុណដល់មិត្តភក្តិបងប្អូនដែលបានជួយចូលរំលែកទុក្ខសោកដ៍ក្រៀមក្រំនេះ នាងខ្ញុំសូមអគុណខ្លាំងណាស់។”

ក្រុមការងារខ្មែរឡូត ជួយរំលែកទុក្ខក្រុមគ្រួសារ អតីតតារា និង សង្ឃឹមថាសមត្ថកិច្ចអាចរកការពិត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព