រុស្ស៊ី៖ និយាយពីរូបសម្ផស្សមនុស្សភាគច្រើនគិតថា វាគឺសុទ្ធតែបានមកពីការតុបតែង Make Up បន្ថែមទៀត ពីលើស្ទើរតែទាំងអស់ ប៉ុន្តែពេលនេះកុមារីតូចច្រឡឹងម្នាក់ជា ជនជាតិរុស្ស៊ី ដែលទើបតែមានអាយុ១០ឆ្នាំសោះ បែរជាបានជាប់ឈ្មោះថា ក្មេងស្រីដ៏ស្រស់ស្អាតជាងគេបំផុតដោយមិនបាច់ធ្វើការតុបតែងមុខ។ បន្ថែមទៀតនោះទេ គឺនាងស្រស់ស្អាតដោយធម្មជាតិពីកំណើត។
កុមារី Marta Krylova មិនមែនគ្រាន់តែមានមុខមាត់ស្រស់ស្អាត និងគួរឱ្យទាក់ទាញ ប៉ុណ្ណោះទេ តែរូបរាងក៏ដូចជាសមត្ថភាពរបស់នាងនៅក្នុងការថតស្ទាយ Cute Cute ក៏អស្ចារ្យ និងគួរឱ្យស្រឡាញ់បែបមិនសរសើរមិនបានដែរ។
Marta Krylova ដែលមានវ័យ១០ឆ្នាំរូបនេះ ធ្លាប់មានឈ្មោះល្បីល្បាញខាងរូបសម្រស់ ស្រស់ស្អាតគ្មានគូប្រៀប តាំងពីនាងនៅមានអាយុ៦ឆ្នាំមកម៉្លេះ។ នាងធ្លាប់ធ្វើជាតារាម៉ូឌែលវ័យក្មេងជាលើកដំបូងបង្អស់ ដោយបានថតឃោសនា ឱ្យកម្មវិធី Collection offers children of Lena នៅប្រទេសរុស្ស៊ី ហើយក្នុងកំឡុងរយៈ ពេលក្រោយៗបន្តបន្ទាប់មកទៀត នាងក៏បានចាប់ផ្តើម ថតផ្សាយពាណិជ្ជកម្ម ជាច្រើនទៀតមិនសូវលោះពេលផងដែរ។
ហើយការឃោសនាដ៏ល្បីល្បាញបំផុតរបស់នាងគឺ ការថតផ្សាយពាណិជ្ជកម្មឱ្យហាង សម្លៀកបំពាក់កុមារ Bonpoint St. Petersburg ក្នុងឆ្នាំ ២០១២។ នាងក៏បាននិយាយរៀបរាប់ក្នុងបទសម្ភាសន៍មួយថា នាងពិតជាមានមោទនភាព និងពេញចិត្តជាមួយនឹងកិច្ចការងារទាំងអស់នេះខ្លាំងណាស់ ព្រោះនាងបានធ្វើការជាមួយមនុស្សដែលគួរឱ្យចាប់អារម្មណ៍ជាច្រើននាក់។ លើសពីនេះទៀតការក្លាយជាជនគំរូ បង្ហាញឱ្យមនុស្សជាច្រើនបានឃើញតាមរយៈ ការថតពាណិជ្ជកម្មនេះ ក៏ជាមហិច្ឆតារបស់នាងដែរ ដើម្បីអាចធ្វើដំណើរ ទៅកាន់ទីក្រុង New York ដែលជាទីកន្លែងនៅក្នុងក្តីសុបិនរបស់នាង។
ខាងក្រោមនេះគឺសម្រស់ដ៏ស្រស់ស្អាតរបស់ Marta Krylova ដែលទើបតែ មានអាយុ១០សោះ តែសម្រស់វិញស្អាតអស់ទាស់ ដោយមិនបាច់ផាត់មុខក៏បាន៖













ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]