កំពង់ចាមៈ ក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រី អាយុ៦ឆ្នាំ បានសម្រេចនៅក្នុងចម្ការ ស្វាយចន្ទី ហើយប្រការដែលធ្វើឲ្យតណ្ហាក្មេងប្រុស ឡើងដល់កំពូល រហូតហ៊ានចាប់រំលោភ ក្មេងស្រី អាយុ៦ឆ្នាំនោះ គឺបណ្តាលមកពីគេបានមើលរឿងសិច តាមទូរស័ព្ទរបស់ក្មេងប្រុស អាយុ១៥ឆ្នាំម្នាក់ទៀត ដែលនៅក្នុងភូមិជាមួយគ្នា កាលពីចុងខែសីហាកន្លងទៅនេះ។
ហេតុការណ៍រំលោភសេពសន្ថវៈខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចក្នុងចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
បើតាមលោក អនុសេនីយ៍ឯក អាន គឹមស្រ៊ី អធិការរងស្រុកចម្ការលើ បានឲ្យដឹងថា ក្មេងប្រុសដែលបាន ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ មានឈ្មោះ ជា ចិត្ត អាយុ១៤ឆ្នាំ មានទីលំនៅភូមិជយោ ឃុំជយោ ស្រុក ចម្ការលើ ។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ន. អាយុ៦ឆ្នាំ។
លោកអធិការរងបានឲ្យដឹងទៀតថា បើតាមចម្លើយសារភាពរបស់ក្មេងប្រុស អាយុ១៤ឆ្នាំនោះថា កាលពីចុងខែសីហា ឆ្នាំ២០១២កន្លងទៅខ្លួនបានមើលរឿងអាសអាភាស តាមទូរស័ព្ទរបស់ឈ្មោះ តយ អាយុ ១៥ឆ្នាំ នៅភូមិជាមួយគ្នា។ លុះរហូតដល់ថ្ងៃទី៤ ខែកញ្ញា វេលាម៉ោង១២ថ្ងៃត្រង់ ខ្លួន (ចិត្ត) បានយកកង់ទៅបញ្ចូលខ្យល់ ហើយពេលនោះ ចិត្ត បានបបួលនិងដឹកក្មេងស្រីរងគ្រោះទៅជាមួយដែរ ដោយឲ្យនាង អង្គុយជិះលើកែបកង់ ឯខ្លួនជិះលើរានកង់ក្រោយហើយដៃកាច់ចង្កូតកង់។ លុះជិះដឹកក្មេងស្រីរងគ្រោះ ដល់កន្លែងស្ងាត់ ក្នុងចម្ការស្វាយចន្ទី ខ្លួនបានប្រាប់ក្មេងស្រីរងគ្រោះឲ្យដេកផ្ងា រួចក៏ធ្វើសកម្មភាពរំលោភ មិនស៊ីជំរៅទេ ប៉ុន្តែខណៈនោះ ស្រាប់តែមានឈ្មោះ ណាក់ ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះបានទៅទាន់ ទើបនាំខ្លួនមកកាន់ផ្ទះរបស់អនុប្រធានភូមិជយោ។ បន្ទាប់មកទើបឪពុកក្មេងស្រីរងគ្រោះ បានមកប្តឹង សមត្ថកិច្ច នាំខ្លួនក្មេងប្រុសនោះមកកសាងសំណុំរឿង ទៅតាមនីវិធី បញ្ជូនទៅស្ថាប័នអាយ្យការចាត់ការ បន្ត៕
ដោយៈ ដើមអម្ពិល DAP
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]