អង់គ្លេស៖ ស្រ្តីម៉ូដែលដើមកំណើតឥណ្ឌាម្នាក់ មានពុកមាត់ប្រវែងជាង ១៥សង់ទីម៉ែត្រ បានក្លាយជាស្ត្រីវ័យក្មេងបំផុតនៅក្នុងពិភពលោក ដែលមានពុកចង្ការស្អាតគួរឲ្យស្រឡាញ់ នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness។

រូបភាព នាង Harnaam Kaur

នាង Harnaam Kaur អាយុ២៤ឆ្នាំ រស់នៅក្នុងទីក្រុង Slough រដ្ឋ Berkshire ចក្រភពអង់គ្លេស បានជាប់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីនាងមានពុកចង្ការវែង និងគួរឲ្យស្រឡាញ់បំផុត។ នាងបានរៀបរាប់ថា ការទុកពុកមាត់ឲ្យបានវែង និងមានសោភ័ណ្ឌភាពគួរឲ្យទាក់ទាញ គឺជាផ្នែកមួយនៃភាពស្រស់ស្អាតលើរាងកាយនាង។

គួរបញ្ជាក់ថា នាង Harnaam Kaur មានអាការជំងឺ Polycystic Ovary ដែលអ័រម៉ូនរបស់នាងមិនមានតុល្យភាព និងអាចបង្កឲ្យរូបនាងមានដុះពុកចង្ការវែងបែបនេះ ហើយកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ នាង Harnaam Kaur ក៏បានក្លាយជានារីម៉ូដែលដំបូងបំផុត ដែលមានពុកចង្ការ ដែលបានដើរបង្ហាញម៉ូដប្រចាំសប្តាហ៍របស់ទីក្រុងឡុងដ៏។

ដោយឡែក ក្រៅពីកំណត់ត្រាដែលមានពុកមាត់វែងរបស់នាង ក៏នៅមានអ្នកចូលរួមក្នុងបញ្ជីផ្សេងទៀតផងដែរ ដូចជា ឆ្មាដែលមានខ្លួនវែងជាងបំផុតឈ្មោះ Ludo ដែលវាមានប្រវែង 1.183 ម៉ែត្រ ហើយម្ចាស់របស់វា នាង Kelsey Gill បានយកវាមកចិញ្ចឹមកាលពីឆ្នាំ២០១៤។ ខណៈកំណត់ត្រាចុងក្រោយគឺសត្វ llama អាយុ៩ឆ្នាំ ដែលលោតបានខ្ពស់បំផុត ដែលវាអាចលោតបានកម្ពស់ 1.13 ម៉ែត្រ។ សត្វមួយក្បាលនេះរស់នៅក្នុងកសិដ្ឋានមួយក្នុងក្រុង Porthmadog ភាគខាងជើងរដ្ឋ Wales ចក្រភពអង់គ្លេស៕

រូបភាព ឆ្មាដែលមានខ្លួនវែងជាងបំផុតឈ្មោះ Ludo និងម្ចាស់
រូបភាពសត្វ llama

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]