រាជធានីភ្នំពេញ ៖ ចោរមួយក្រុមចូលទៅលួចគោ២ក្បាលរបស់ប្រជាពលរដ្ឋនៅ ក្នុងភូមិស្មាពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកទៅសម្លាប់បម្រុងពន្លះយកសាច់នៅក្នុងព្រៃដើមអាកាស្យា ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ សីហា ២០១២ តែត្រូវម្ចាស់តាមទាន់ ។
ខ្មោចគោ២ក្បាលនេះត្រូវបានគេប្រទះឃើញ នៅក្នុងព្រៃខាងលើ បន្ទាប់ពីម្ចាស់គោបានបាត់គោពីក្រោមផ្ទះកាលពីវេលាម៉ោង៨ យប់ថ្ងៃទី៥ កញ្ញា ហើយបានស្វះស្វែងរកគ្រប់ទីកន្លែង ស្រាប់តែមកប្រទះឃើញខ្មោចគោ២ក្បាលត្រូវក្រុមចោរលួចយកទៅ សម្លាប់ប្រុងកាប់សាច់លក់នៅក្នុងព្រៃក៏បានស្រែកឆោឡោផ្អើល អ្នកស្រុកទាំងយប់ ។
បុរសឈ្មោះពួន ម៉ៅ អាយុ៣៧ឆ្នាំ ជាម្ចាស់គោបានឱ្យដឹងថា កាលពីព្រលប់ថ្ងៃកើតហេតុនោះគាត់បានចងមេគោដែលមានទម្ងន់ជិត គ្រប់ខែកើតកូននៅក្នុងក្រោលក្រោយផ្ទះ រួចឡើងទៅមើលទូរទស្សន៍រហូតចប់រឿង ទើបគាត់ចុះពីលើផ្ទះយកស្មៅមកដាក់ឱ្យគោស៊ី ប៉ុន្តែអត់ឃើញមេគោក្នុងទ្រុងមិនដឹងបាត់ទៅទីណា ។ ភ្លាមៗគាត់បានស្រែកហៅបងប្អូនអ្នកជិតខាងឱ្យទៅជួយរកមេគោ ផង ដោយដើរតាមដានគោរហូតដល់ក្នុងព្រៃមានចម្ងាយពីផ្ទះប្រមាណ៥ គីឡូម៉ែត្រ ក៏ប្រទះឃើញខ្មោចគោដែលចាក់.កកាប់ពន្លះជើងអស់មួយក្បាល រួចច្របាច់ពិលរកមើលខ្លាចក្រុមចោរពួននៅជិតនោះ ស្រាប់តែប្រទះឃើញគោមួយក្បាលទៀតចាក់.កវះពោះកាត់ជើងបានពីរ មិនទាន់ពន្លះសាច់ទេ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]