ភ្នំពេញ៖ ហាងលក់សំលៀកបំពាក់ T OM Cambodia ទើបតែបើកសម្ពោធជាផ្លូវការ នៅថ្ងៃ ១២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ថ្មីៗនេះ ។ T OM Cambodia មិនមែនត្រឹមតែ ជាហាងលក់សំលៀកបំពាក់សំរាប់បុរស និងនារីនោះទេ ប៉ុន្តែជាហាងលក់ សំលៀកបំពាក់ដំបូងគេសំរាប់ Tomboy ។ សំលៀកបំពាក់របស់ T OM Cambodia ត្រវបានច្នៃម៉ូតឡើងដោយ designer ខ្មែរដែលបានឆ្លងកាត់បទពិសោធន៍សិក្សា ផ្នែក design ទាំងក្នុងស្រុក និង ក្រៅស្រុកផងដែរ ។

ជួបជាមួយម្ចាស់ហាងទាំងពីររូបគឺកញ្ញា ភា បុទុមស្រីពង្ស និង កញ្ញាសុក សុកន្និដ្ឋា បានប្រាប់ថា សំរាប់ផលិតផលដំបូងរបស់ T OM Cambodia គឺមានអាវកាក់សំរាប់ Tomboy ដែលធ្វើអោយដើមទ្រូវរាបស្មើ និង ខោក្នុងសំរាប់ Tomboy ដែលជា ប្រភេទខោក្នុងម៉ូត មនុស្សប្រុសតែមិនមានថ្នក់ នៅខាងមុខដូចខោក្នុងរបស់មនុស្ស ប្រុសនោះទេ។ T OM Cambodia និង FACTSUPPLY បានសហការគ្នាបង្កើតខោ ក្នុងនោះឡើងសំរាប់ Tomboy ហើយបានសំរេចដាក់ឈ្មោះ អោយផលិតផលដំបូង នេះថា “All Black” បង្កើតឡើងសំរាប់អ្នក ចូលចិត្តពណ៌ខ្មៅ ព្រោះវាមានពណ៌ខ្មៅ សុទ្ធ។

T OM Cambodia ក៏មានម៉ូតអាវជាច្រើនម៉ូតទៀត សំរាប់ពាក់ចូលរួមកម្មវិធី ដែលឆ្លងកាត់ការ design ម៉ូតដោយកញ្ញា Sereyroth Orkchan ដែលគាត់ជា designer វ័យក្មេងមួយរូបក្នុងប្រទេសកម្ពុជាផងដែរ ។ រីឯចំណែកតម្លៃវិញក៏សមរម្យ គីចាប់ពី 9$ ទៅ 20$ ។ កញ្ញាសុក សុកន្និដ្ឋា បានបញ្ជាក់ថា សំរាប់តម្លៃគឺរៀបចំឡើងសំរាប់ Tomboy នៅកម្ពុជាអាចទិញយកទៅប្រើប្រាស់ទាំងអស់គ្នា។ ពង្សបានបន្ថែមថា T OM Cambodia មិនមែនត្រឹមតែជាហាងលក់ សំលៀកបំពាក់តែប៉ុណ្ណោះទេ តែជា ចំណែកមួយនៃការចូលរួម LGBT ។ ពួកខ្ញុំទាំងពីរនាក់បង្កើត ដើម្បីផ្តល់ភាពងាយ ស្រួលសំរាប់ពួកគាត់ ដោយពួកគាត់មិនចាំបាច់ប្រើប្រាស់ សំលៀកបំពាក់របស់មនុស្សប្រុស ដែលមិនត្រូវទំហំ ហើយក៏លែងចាំបាច់ទៅហាងលក់សំលៀកបំពាក់ ជួបជាមួយប្រុសៗ ធ្វើអោយពួកគាត់មាន អារម្មណ៍ថាខ្មាស់អៀនទៀតដែរ ។ នៅក្នុងហាងលក់សំលៀកបំពាក់ T OM Cambodia បុគ្គលិកសុទ្ធតែជា Tomboy ដូច្នេះ Tomboy នឹងមានភាពងាយស្រួលក្នុងការជ្រើសរើសសំលៀកបំពាក់របស់ខ្លួន។

ជាចុងក្រោយ ពង្សបន្តថា នេះគឺជាបំណងមួយក្នុងក្តីស្រមៃរបស់ខ្លួន ដែលនឹងបង្កើតអ្វីថ្មីសំរាប់ Tomboy ដើម្បីផ្តល់ភាពងាយស្រួល និង បញ្ឈប់ការរើសអើងចំពោះពួកគាត់ ព្រោះពួកគាត់មានសិទ្ធក្នុងការស្លៀកពាក់សំលៀកបំពាក់របស់ខ្លួន។ ហើយប្រាក់ចំណេញមួយចំនូន ពួកខ្ញុំនឹងយកទៅប្រើប្រាស់ក្នុងការសហការណ៍ជាមួយ Poung Studio ដើម្បីបង្កើតនូវសាច់រឿងអប់រំទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា ដែលកន្លងមក Poung Studio បានបង្កើតសាច់រឿងអប់រំខ្លី “វណ្ណា” ដែលជា រឿងទាក់ទងទៅនឹង ស្រីស្រលាញ់ស្រី ។នៅខែធ្នូនេះ T OM Cambodia នឹង សហការណ៍ជាមួយ Poung Studio ធ្វើជាម្ចាស់ sponsor ធំក្នុងការផលិត Music Video បទ “ស្រីបេះដូងប្រុស” ដែលជាការបកស្រាយដោយ ខាត់វណ្ណា (Boy) ហើយជាបទចម្រៀង ដែលទទួលបានការគាំទ្រយ៉ាងច្រើនពី tomboy ។ ជាចុងក្រោយ T OM Cambodia នៅតែសង្ឃឹមថា Tomboy និងគាំទ្រផលិតផល របស់ខ្លួន និងគាំទ្រ T OM Cambodia ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]