ខេត្តកណ្ដាល ៖ សាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ធប្រទះឃើញអណ្តែត ទឹកទន្លេមេគង្គមកទើរ ក្បែរច្រាំងត្រង់ចំណុច មាត់ទន្លេស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញខេត្ត-ស្រុក សហការជាមួយ នគរបាលប៉ុស្តិ៍ភូមិធំ និងអាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យបង្កើតគណៈកម្មការ ចុះមកធ្វើកោសល្យវិច្ច័យ ពិនិត្យកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។
បន្ទាប់ពីគណៈកម្មការចម្រុះខេត្ត-ស្រុក ធ្វើកោសល្យវិច្ច័យពិនិត្យរួច បានបញ្ជាក់ថា សាកសពពុំមានអ្នកស្គាល់ អត្តសញ្ញាណទេ សង្ស័យជាជនបរទេស ហើយនៅលើដងខ្លួនមានស្នាមហើមថ្គ្គាមខាងស្តាំ និងដើមទ្រូងមានស្នាមដាច់រលាត់ ក្នុងពោះធម្មតាគ្មានទឹក ក្នុងមាត់គ្មានដី តាមការសន្និដ្ឋានសង្ស័យ ស្លាប់ដោយសារករណីអំពើឃាតកម្ម ។

សមត្ថកិច្ចបញ្ចាក់បន្តទៀតថា សពមានអាយុប្រហែល៥០ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ខោក្នុងផ្កាពណ៌គ្រាប់អំពិល ពាក់អាវយឺតដៃខ្លីខាងក្រៅពណ៌ខ្មៅ ពាក់អាវយីតវាលក្លៀក ពណ៌សខាងក្នុង មានកម្ពស់ប្រហែល១,៦៥ម៉ែត្រ ហើយមានក្បាលត្រងោលជ្រុះសក់អស់ ។
ក្រោយពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ច ធ្វើការបញ្ចុះនៅចំណុចមាត់ទន្លេរង់ចាំក្រុមគ្រួសារសាច់ញាតិ មកទំនាក់ទំនង ។ អាស្រ័យដូចបានជម្រាបជូនខាងលើ បើបងប្អូនណាមានបាត់បង់ សមាជិកគ្រួសារ ដូចភិនភាគខាងលើ សូមមកទាក់ទងជាមួយនគរបាលស្រុកកៀនស្វាយ ដើម្បីគាស់យកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕




ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរ ករណីមួយផ្សេងទៀត អ្នករើសអេតចាយប្រទះឃើញសាកសព ត្រូវបានរុំក្រណាត់ជិត ក្នុងគំនរសំរាម នៅខណ្ឌសែនសុខ។
អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាម ដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភ្ញាក់ងារ Fresh News បានរាយការណ៍មកថា មុនពេលកើតហេតុ ក្រុមអ្នករើសសំរាមបានទៅកកាយគំនរសំរាម ស្រាប់តែប្រទះឃើញ ក្រណាត់មួយរុំជិត ប៉ុន្ដែឃើញជើងមនុស្សចេញមកក្រៅ ក៏មានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុ មន្ដ្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]