ផ្លែប៉ោមជាផ្លែឈើមួយប្រភេទ ដែលមនុស្សជុំវិញពិភពលោក ចូលចិត្តទទួលទានណាស់ ដោយមានរសជាតិជូរអែម និងស្រួយឆ្ងាញ់។ ផ្លែប៉ោម ត្រូវបានចាត់ទុកថា មានប្រយោជន៍សម្រាប់សុខភាពខ្ពស់ជាង ទំពាំងបាយជូរ និងក្រូចថែមទៀតផង។
ជាងនេះទៅទៀត ផ្លែប៉ោម មានផ្ទុកអាស៊ីត Malic ដែលមានប្រយោជន៍សម្រាប់សុខភាពពោះវៀន ថ្លើម និងខួរក្បាលរបស់មនុស្ស។ វាក៏មានផ្ទុក សារធាតុផូស្វ័រ ដែលជួយសម្អាត និងពង្រឹងសុខភាពក្រពះថែមទៀត។ ជាពិសេស វាជាផ្លែឈើ ដែលសំបូរទៅដោយវីតាមីន និងសារជាតិរ៉ែ ច្រើនលើសលុប។
ជាក់ស្តែង មនុស្សយើងគ្រប់ៗគ្នា គួរតែទទួលទានផ្លែប៉ោម ទាំងពោះទទេរ។ អ្នកដឹងទេថា វាអាចកាត់បន្ថយកម្តៅ និងភាពស្ងួតហួតហែង ក្នុងរាងកាយបាន។ ជាពិសេស ប្រសិនបើទទួលទានផ្លែប៉ោម រួចបន្ថែមទឹកដោះគោមួយកែវ ទាំងពោះទទេរបែបនេះ ត្រឹមតែ ២ ខែ អ្នកនឹងទទួលបានពណ៌សម្បុរស្បែកមុខដ៏ស្រស់ស្អាត ជាពិសេស ថ្ពាល់ប្រែជាមានពណ៌ផ្កាឈូក បែបធម្មជាតិ គួរឲ្យស្រលាញ់ពិតៗ។
គួរបញ្ជាក់ផងដែរថា ផ្លែប៉ោម គួរតែទទួលទានទាំងសំបក ពីព្រោះសំបករបស់វា មានផ្ទុកសារធាតុ Quercetin ដែលអាចជួយដល់សុខភាពបេះដូង បញ្ហាកូឡរស្តេរ៉ូល បញ្ហាអាឡែស៊ី ជំងឺមហារីក ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺរលាកសន្លាក់ និងជំងឺផ្សេងៗជាច្រើនទៀត។
ចាប់ពីថ្ងៃនេះតទៅ អ្វីដែលអ្នកត្រូវការ ដើម្បីទទួលបានសុខភាពល្អ គឺត្រឹមតែផ្លែប៉ោម ១ផ្លែ ក្នុងមួយថ្ងៃ ប៉ុណ្ណោះ!
បញ្ជាក់ផងដែរ ត្រូវប្រាកដថាផ្លែប៉ោមនោះជាផ្លែប៉ោមធម្មជាតិ ហើយយល់ល្អសំបកត្រូវលាងទឹកសម្អាតឲ្យបានស្អាតជាមុនសិន បង្ការខ្លាចក្រែងសំបករបស់វាជាប់ថ្នាំដែលគេបាញ់៕
ប្រភព៖ CalorieBee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]