ភ្នំពេញ៖ ថ្មីៗនេះបទចម្រៀងមនោសញ្ចេតនាមួយបទ របស់តារាចម្រៀងវ័យក្មេងលោក ថេណា ដែលមានចំណងជើងថា «ខុសជំនាន់» កំពុងតែបានអង្រួនចិត្តយុវវ័យគ្រប់គ្នា។
ជាពិសេស គឺមនុស្សប្រុសដែលបានលួចស្រលាញ់មនុស្សស្រីដែលអាយុបងខ្លួន ពិតជាត្រូវសាច់រឿងខ្លាំងណាស់។
ទន្ទឹមនឹងភាពល្បីល្បាញរបស់បទនេះ អ្នកនាងពេជ្រ សោភា តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក៏បានប្រាប់ថា អ្នកនាងក៏ពេញចិត្តជាមួយបទចម្រៀងនេះខ្លាំងដែរ។ ព្រមទាំងបានបង្ហើបថា ពេលនេះអ្នកនាងក៏កំពុងពិចារណាសុំយោបល់ពីអ្នកគាំទ្រថា តើមានអ្នកគាំទ្រប៉ុន្មាននាក់ ដែលចង់ឱ្យអ្នកនាងរួមគ្នា ជាមួយ លោកថេណា?
ដោយអ្នកនាង ពេជ្រ សោភា បានឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីយប់មិញ ថា៖ «ថេណា ជាតារាចម្រៀងដែលខ្ញុំច្រៀងជាមួយ ខ្ញុំស្រលាញ់បទចម្រៀងរបស់គាត់ ជាមនុស្សពូកែតែចូលចិត្តនិយាយដាក់ខ្លួន មានfanប៉ុន្មាននាក់ចង់ឱ្យខ្ញុំរួមគ្នាជាមួយគាត់?» ។
ពេលសារដូច្នេះ លោកថេណា ក៏បានប្រាប់នៅលើហ្វេសប៊ុកខ្លួនថា៖
«Thank u so much Bong Srey my idol (អរគុណច្រើនបងស្រី)»។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាង ពេជ្រ សោភា ក៏បានច្រៀងបទ «ខុសជំនាន់» ជា Version ស្រីផងដែរ។
ចុះប្រិយមិត្តយល់យ៉ាងណា ហើយចង់ឲ្យ អ្នកនាង ពេជ្រ សោភា ចាប់ដៃគូ ជាមួយនឹង ថេណា ដែរទេ?
តោះទៅស្តាប់អ្នកនាង ពេជ្រ សោភា ច្រៀងបន្តិចទៅមើលយ៉ាងណាដែរ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]