ភ្នំពេញ៖ រយៈពេលជាច្រើនថ្ងៃ បើគិតទល់ពេលនេះ គឺ១ខែត្រឹម ដែលប្អូនស្រីបង្កើត តារាសម្តែងស្រី លី មុនីនាថ បានបាត់បង់ជីវិត ដោយត្រូវចរន្តអគ្គីសនីឆក់ នៅតំបន់ផាប់ស្រ្ទីបសៀមរាប។

ជាការពិត ការបាត់បង់សមាជិកគ្រួសារ គឺមិនអាចកាត់ចិត្តបានដោយងាយៗនោះទេ ព្រោះនៅកាលនៅរស់ រវាងកញ្ញា លី មុនីនាថ និងប្អូនស្រី ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់ភ្លេច ជាមួយគ្នា។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានធ្វើការបង្ហោះ សារ និងរូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយនាងបានសរសេររៀបរាប់ថា «ខែនេះ ខែមុន ថ្ងៃនេះ ថ្ងៃមុន មួយពព្រិចភ្នែកសោះ ខ្ញុំ មានវិប្បដិសារីអស់មួយជីវិត មួយខែហើយណាអូន ដែលបងមិនបានលឺសម្លេងអូន គេងអោប ប្រឡែងជាមួយគ្នា បងច្រណែននឹងអូនណាស់ ព្រោះវាមិនមែនជាបង ហេតុអ្វីមិនមែនជាបង ហេតុអ្វីបានទៅចោលបង ហេតុអ្វីមិននឹកបង ហេតុអ្វី ចង់ប្រាប់ថានឹកអូនខ្លាំងណាស់ ស្រលាញ់អូនខ្លាំងណាស់ ត្រូវការអូនខ្លាំងណាស់ ហើយរាល់ថ្ងៃបងតែងតែគិតថា វាជាសុបិន្តអាក្រក់មួយទេ ប្អូនបងមិនទាន់ទៅណាទេ ប៉ុន្តែ ហេតុអីទៅ ខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់ របស់ខ្ញុំ ហេតុអ្វី ជួយប្អូនម្នាក់មិនបាន ហេតុអ្វី ក៏បំបែកពួកខ្ញុំ បងសុំទោស»។

សារមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ អាណិតនាងជាពន់ពេក ដែលនៅតែមិនដាច់ចិត្ត និងនឹកស្រណោះ ប្អូនស្រីរហូត បើទោះកន្លងហូស ១ខែទៅហើយ៕

រូបថត កាលប្អូនស្រី កញ្ញា លី មុនីនាថ នៅរស់
កញ្ញា លី មុនីនាថ និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]