ចិន៖ ប្រទេសចិនហាក់បីដូចជាបានរកឃើញដំដោះស្រាយថ្មី ប្រកបដោយភាពច្នៃប្រឌិត ក្នុងការជួយកាត់បន្ថយបញ្ហាបំពុលខ្យល់  ដោយការកសាងទីក្រុងដ៏ទាក់ទាញមួយ ដែលគ្របដណ្តប់ទៅដោយព្រៃឈើ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ» បច្ចុប្បន្នកំពុងដំណើរការសាងសង់ នៅតំបន់ភាគខាងត្បូង ទីក្រុង Liuzhou នៃខេត្ត Guangxi  ។ ទីក្រុងនេះមានលំនៅដ្ឋាន អាចឲ្យមនុស្សរស់នៅបានជាង ៣០,០០០នាក់ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២០ ខាងមុខនេះ។

នៅក្នុងសហគមន៍អេកូឡូស៊ីដ៏ប្រណីតនេះ (ទីក្រុងព្រៃ)  មានអគារការិយាល័យ សណ្ឋាគារ មន្ទីរពេទ្យ សាលារៀន ជាដើម  គ្របដណ្តប់ទៅដោយរុក្ខជាតិឱសថនិងផ្កាចម្រុះពណ៌ដ៏ទាក់ទាញ ប្រមាណជាង ៤០,០០០ដើម និងរុក្ខជាតិតូចធំជាច្រើនផ្សេងទៀត ដល់ទៅជិត១លានប្រភេទ ដែលត្រូវបានគេរំពឹងទុកថា  វាអាចជួយឲ្យគុណភាពខ្យល់ប្រសើរឡើង និងផ្តល់មកនូវបរិយាកាសល្អត្រឡប់មកវិញ។

គម្រោងកសាងទីក្រុងព្រៃនេះ ត្រូវបានរចនាម៉ូតឡើង ដោយក្រុមហ៊ុនអ៊ីតាលី Stefano Boeri Architetti នៅលើផ្ទៃដីទំហំ ៤៣២ហិចតា ។   វាត្រូវបានគេប៉ាន់ប្រមាណថា មានទំហំប្រហែលពាក់កណ្តាលនៃទំហំសួនឧទ្យាន Central Park ដ៏ល្បីនៅទីក្រុង New York សហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុន Stefano Boeri Architetti អ្នករចនាម៉ូតអគារខាងលើ  បានឲ្យដឹងថា រុក្ខជាតិបៃតងអាចស្រូបយកកាបូនឌីអុកស៊ីតប្រហែល ១០,០០០តោន ជារៀងរាល់ឆ្នាំ ដែលស្មើនឹងបរិមាណកាបូនឌីអុកស៊ីត ១,៩៦១ នៃរថយន្ត ដែលបានបញ្ចេញក្នុងមួយឆ្នាំ។ តាមរយៈការកសាងទីក្រុងព្រៃនេះដែរ វាត្រូវបានគេរំពឹងទុកថា រុក្ខជាតិទាំងអស់នោះនឹងអាចជួយស្រូបយកសារធាតុពុលបាន ៥៧តោន និងផលិតមកវិញនូវអុកស៊ីសែនបានចំនួន ៩០០តោន ក្នុងមួយឆ្នាំៗ ដែលល្អបំផុតសម្រាប់មនុស្សម្នាក់ អាចដកដង្ហើមទទួលយកខ្យល់អាកាសបរិសុទ្ធ រហូតអាចដល់អាយុ៩៥ឆ្នាំ ៕ 

ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធិនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ»
ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធិនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ»
ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធិនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ»
ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធិនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ»
ទីក្រុងថ្មីនេះត្រូវបានគេប្រសិទ្ធិនាមឲ្យថា «Forest City» ឬហៅថា «ទីក្រុងព្រៃ» មានដូចជា ផ្ទះ សាលារៀន មន្ទីពេទ្យ និងសណ្ឋាគារជាដើម
ផែនទីដែលបញ្ជាក់ប្រាប់ពីទីតាំងភូមិសាស្រ្ត

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]