ស្នាមខួច ជាលក្ខណៈពិសេសមួយ សម្រាប់មនុស្ស មិនថា នារី ឬបុរសនោះទេ ព្រោះវា មើលទៅ ទាក់ទាញយ៉ាងខ្លាំង ហើយក្នុងនោះដែរ មិនមែនមនុស្សទាំងអស់ សុទ្ធតែមានស្នាមខួចនោះដែរ។
ចុះតើអ្នកដឹងទេថា តើអ្នកដែលមានស្នាមខួច មានគុណសម្បត្តិ ខុសពី អ្នកមិនមាន ត្រង់ចំណុចណាខ្លះ?
១) គ្មានអ្នកណាធុញទ្រាន់ នៅពេលអ្នកថតរូប៖ មិនថា អ្នកថតរូប ជាមួយនឹងស្ទាយអ្វី ឬស្ទាយមាត់ទាអ្វីនោះតេ គឺនៅតែធ្វើឲ្យអ្នកដទៃ ពេញចិត្ត និងមិនធុញទ្រាន់ ក្នុងការមើលរូបថតរបស់អ្នក។ ជាពិសេសទៀតនោះសម្រាប់អ្នក ដែលមានថ្ពាល់ខួច អាចនិយាយបានថា ជាមនុស្សមានមន្តស្នេហ៍មួយ ដែលមិនពិបាក ក្នុងការរក អ្នក Follow ក្នុងបណ្តាញសង្គមរបស់ពួកគេនោះទេ។
២) មុខបែបណា ក៏នៅតែស្អាត៖ ចាប់អារម្មណ៍ដែរទេ សម្រាប់អ្នកមានថ្ពាល់ខួច គឺមានភាពទាក់ទាញខ្លាំង នៅក្នុងចំណោមអ្នកដទៃ បើទោះបីជាទម្រង់មុខរបស់អ្នក មិនសូវស្រស់ស្អាតក៏ដោយ។ ក្នុងនោះដែរ ស្នាមខួចរបស់អ្នក គឺតែងធ្វើឲ្យ មនុស្សជុំវិញខ្លួន ចូលចិត្តថតរូបជាមួយអ្នក ជារឿយៗ ដោយសារតែស្នាមញញឹម អមជាមួយនឹង ថ្ពាល់ខួច របស់អ្នក។
៣) អ្នកមើលទៅក្មេង នៅពេលញញឹម៖ នៅពេល អ្នកញញឹម នោះស្នាមខួច របស់អ្នក នឹងលេចចេញឡើង ដែលកាន់តែធ្វើឲ្យ គ្រប់គ្នា មើលឃើញថា អ្នកវ័យក្មេង និងស្រស់ស្អាត។
៤) វាជួយឲ្យស្នាមញញឹមរបស់អ្នក កាន់តែលេចធ្លោ៖ ដឹងទេថា ថ្ពាល់ខួច អាចជួយឲ្យស្នាមញញឹមរបស់អ្នក ទាក់ទាញ និងស្រស់ថ្លាបាន។ បើទោះបីជា អ្នក មានធ្មេញ មិនត្រង់ស្អាតក៏ដោយ ក៏អ្នកនៅតែទទួលបានការចាប់អារម្មណ៍ផងដែរ ក៏ព្រោះតែថ្ពាល់ខួចតែម្យ៉ាងគត់។
៤) មិត្តរបស់អ្នក ចូលចិត្តលេងថ្ពាល់អ្នក៖ វាជាការពិត នៅពេលមនុស្សដែលមានថ្ពាល់ខួច គឺតែងទទួលបានភាពទាក់ទាញ ជាងមនុស្សមិនមាន។ មិនតែប៉ុណ្ណោះ មិត្តភក្តិភាគច្រើន ក៏តែងតែលេង ត្រង់កន្លែងខួចរបស់អ្នកនោះដែរ ព្រោះវាមើលទៅ គួរឲ្យស្រលាញ់ និងកម្រអ្នកមានផងដែរ។
៥) ទាក់ទាញ Crush របស់អ្នក៖ នេះជាគុណសម្បត្តិ សម្រាប់អ្នកដែលមានថ្ពាល់ខួច គឺអាចទាក់ចិត្ត Crush របស់អ្នកបាន នៅពេលអ្នកញញឹម។ ក្នុងនោះដែរ អ្នកក៏អាចបន្ថែមជាមួយនឹង ម្ស៉ៅផាត់ថ្ពាល់ ហើយផាត់ជាមួយនឹង ពណ៌ផ្កាឈូកខ្ចី នោះវានឹងធ្វើឲ្យ សម្រស់របស់អ្នក កាន់តែលេចធ្លោ ក្នុងក្រសែភ្នែក Crush របស់អ្នក។
៦) សូម្បីញញឹមបែបចំអក ក៏សមដែរ៖ ភាគច្រើន មិនថា បុរស ឬនារីនោះទេ នៅពេល ញញឹមក្នុងន័យបែបឌឺដង ឬក៏ចំអក គឺមុខរបស់ពួកគេ មិនសូវស្រស់ស្អាតប៉ុន្មានទេ។ ប៉ុន្តែសម្រាប់ អ្នកដែលមាន ថ្ពាល់ខួចវិញ ទុកចិត្តចុះ ថាពិតជាសាកសម និងនៅតែស្រស់ស្អាតដដែល។ ឃើញទេ ថ្ពាល់ខួច មានប្រយោជន៍បែបនេះ។
ចុះបើដឹងថ្ពាល់ខួច មានគុណសម្បត្តិច្រើនដល់មឹ្លង តើអ្នកចង់បានថ្ពាល់ខួច ដែរអត់?
ខាងក្រោម ជាវិធី ក្នុងការធ្វើឲ្យថ្ពាល់ខួច ដោយធម្មជាតិ មិនចាំបាច់ចាក់ថ្ពាល់ នោះទេ៖
-ញញឹមឲ្យវែង៖ វិធីនេះ អាចជួយអ្នកបាន ដោយគ្រាន់តែញញឹម ឲ្យវែង តាមដែលអាចធ្វើទៅបាន ហើយអ្នកក៏គួរតែធ្វើ ជារឿយៗផងដែរ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់។
-ធ្វើមាត់ឲ្យស្រួច៖ ការធ្វើបែបនេះ ក៏អាចជួយឲ្យអ្នក មានថ្ពាល់ខួច គួរជាទីបេតីផងដែរ ដោយមិនចាំបាច់ចំណាយលុយ។ ក្នុងនោះ អ្នកគ្រាន់តែ ព្យាយាមធ្វើមាត់ស្រួច នៅពេលអ្នកទំនេរ យូរៗទៅ នឹងមានស្នាមខួច នៅត្រង់ថ្ពាល់ ជាមួយនឹងការលេចចេញបន្តិចម្តងៗ។
- យកចង្អុលដៃចាក់ថ្ពាល់៖ វិធីនេះ ពិតជាសាមញ្ញ គឺគ្រាប់តែ អ្នកញញឹម ហើយយកចង្អុលដៃទាំងសងខាង ចាក់ថ្ពាល់របស់អ្នក ទាំងសងខាងដូចគ្នា។ ឧស្សាហ៍ធ្វើបែបនេះ ឲ្យបានច្រើនដង នោះវានឹងឃើញលទ្ធផល គួរជាទីគាប់ចិត្ត។
-ផាត់មុខ៖ បើអ្នកចង់ឃើញ ប្រសិទ្ធភាពលឿន តែមិនមែនជាប់រហូត អ្នកអាចសាកល្បង នូវការយកប្រដាប់ផាត់ភ្នែកពណ៌ក្រម៉ៅ ឬខ្មៅដៃគូសចិញ្ចើម ពណ៌ខ្មៅក៏បាន មកលាបស្រាលៗ នៅត្រង់ថ្ពាល់ ហើយអ្នកត្រូវផាត់យ៉ាងណាឲ្យស៊ី កុំឲ្យឃើញ មិនស្មើនឹងសាច់មុខ។ ក្នុងនោះដែរ អ្នកក៏អាចសាកល្បងញញឹម ក្រោយពីផាត់ហើយ ដើម្បីប្រាកដថា វាសាកសម ដូចជា ថ្ពាល់ខួចពិតៗដែរឬអត់។
-យកប៊ិច៖ វិធីនេះ គឺកាន់តែងាយស្រួលជាងមុនទៅទៀត ដោយគ្រាន់តែអ្នកយក ប៊ិច២ដើម មកចាក់ត្រង់កន្លែងថ្ពាល់ រួចទុកមួយសន្ទុះ ហើយចុងក្រោយ អ្នកនឹងឃើញស្នាមខួច លេចចេញលើថ្ពាល់របស់អ្នក យ៉ាងគួរឲ្យស្រលាញ់ ប៉ុន្តែត្រូវប្រាកដចិត្តថា នៅពេលយកប៊ិច មកចាក់នោះ គឺចាក់ថ្នមៗបានហើយ ៕
ប្រភព៖ Puckermob.com & vkool.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]