បរទេស៖ មិនសូវជាមានកីឡាករមកពីតំបន់អាស៊ានច្រើននោះទេ ដែលអាចមានឱកាសទៅលេងនៅលីកប្រទេសជប៉ុន ដែលជាលីកដ៏ពេញនិយមមួយ ក្នុងក្របខណ្ឌបាល់ទាត់ប្រចាំទ្វីបអាស៊ី។

ក្របខណ្ឌបាល់ទាត់នៃប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថា គឺជាលីកមួយដែលនាំមុខគេ ក្នុងការផ្សព្វផ្សាយ និងផ្តល់ឱកាសជាច្រើនដល់កីឡាករមកពីតំបន់អាស៊ាន ជាងលីកផ្សេងៗទៀតក្នុងទ្វីបអាស៊ី។ បន្ថែមពីនេះទៀត ផ្សាភ្ជាប់ជាមួយទំនាក់ទំនងដៃគូវិនិយោគ ក្លិបដែលលេងក្នុងលីកប្រទេសជប៉ុន ក៏អាចធ្វើការទិញយកកីឡាករមកតំបន់អាស៊ានបានដោយងាយស្រួលផងដែរ ដែលក្នុងនោះមានដូចជាប្រទេសថៃ វៀតណាម មីយ៉ានម៉ា សឹង្ហបុរី និងកម្ពុជា ជាដើម។

ជាក់ស្តែងបច្ចុប្បន្ន មានកីឡាករ Chanathip Songkrasin របស់ថៃ និង ចាន់ វឌ្ឍនាកា របស់កម្ពុជា ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងប្រទេសជប៉ុន ជាឧទាហរណ៍ស្រាប់។

យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន Fox Sports បានលើកសរសើរច្រើន ទៅលើខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ថៃ Chanathip ក្រោយពីកីឡាកររូបនេះ បានបង្ហាញវត្តមានលើកដំបូងឲ្យក្លិប Sapporo ដែលលេងនៅក្នុងលីកកំពូលរបស់ជប៉ុន ឬ J-League។

Chanathip Songkrasin ពេលកំពុងហ្វឹកហាត់

បើតាមប្រភព Fox Sports បានបង្ហាញថា ក្នុងនោះកីឡាករអាស៊ានផ្សេងៗទៀត ក៏សុទ្ធតែអាចមានឱកាសទៅលេងនៅលីកជប៉ុនដូច Channathip បានផងដែរ។

ជាក់ស្តែងបច្ចុប្បន្ននេះ ប្រភពដដែលបានបន្ថែមទៀតថា មានកីឡាករវ័យក្មេង៥រូប ដែលកំពុងមានសក្តានុពល អាចទៅលេងនៅលីកកំពូលរបស់ប្រទេសជប៉ុនបាន ដោយអាស្រ័យលើទេពកោសល្យរបស់ពួកគេ។

ក្នុងនោះមានដូចជា ៖

១. Nguyen Cong Phoung របស់វៀតណាម

២. Tristan Do របស់ថៃ

៣. ច្រឹង ពលរដ្ឋ របស់កម្ពុជា

៤. Muhammad Akhyar របស់ម៉ាឡេស៊ី

៥. Rufino របស់ទីម័រ ៕ 

ច្រឹង ពលរដ្ឋ របស់កម្ពុជា
Tristan Do របស់ថៃ
Nguyen Cong Phoung របស់វៀតណាម
Rufino របស់ទីម័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]