ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា ប្តីខឹងប្រពន្ធលេងល្បែងដាច់បាយដាច់ទឹករាល់ថ្ងៃ ដាច់ចិត្តប្តឹងសមត្ថកិច្ចឲ្យចុះបង្ក្រាប ដើម្បីយកប្រពន្ធទៅអប់រំដុសក្អែលចេញម្តង។
កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើងនៅពីរសៀល ថ្ងៃទី២០ សីហា ២០១៧នេះ ដោយកម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត នៅចំណុចផ្ទះសំណាក់ប្រជាប្រីយ៍២ ស្ថិតនៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ស្រី១១នាក់ រឹបអូសវត្ថុតាងបៀ១០៦ហ៊ូ ក្នុងនោះបៀកំពុងលេង០៤ហ៊ូ និងស្តុកទុក១០២ ហ៊ូ កម្រាល០៣ ហឹបដាក់ប្រាក់យកតុងចំនួន១ ប្រាក់សរុប ១.៧៥៣.៥០០រៀល កាតុងកត់កន្ទុយលេខឆ្នោត ចំនួន២០២សន្លឹក ម៉ាស៊ីនគិតលេខចំនួន០៤ និងស្បែកជើង០៧គូ។ សេចក្តីរាយការណ៍បន្តថា ករណីឃាត់ខ្លួនស្ត្រីលេងល្បែងស៊ីសងខុសច្បាប់១១នាក់ និងប្រុស៤នាក់ខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕



ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]