សព្វថ្ងៃនេះមនុស្សមួយចំនួនកំពុងតែព្យាយាមបរិភោគបន្លែ ប៉ុន្តែសូមចាំថាមានសារធាតុចិញ្ចឹមជាច្រើនដែលយើងអាចទទួលបានពីសាច់។ ម្យ៉ាងទៀតសាច់វាចាំបាច់ណាស់ក្នុងការរួមចំណែកផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើង។

ដូច្នេះនៅពេលនេះយើងនិយាយអំពីអត្ថប្រយោជន៍របស់ថ្លើមមាន់ ថាតើវាផ្តល់អត្ថប្រយោជន៍ចំពោះរាងកាយរបស់មនុស្ស និងបង្ការបញ្ហាសុខភាពអ្វីខ្លះទៅ?

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះនៃថ្លើមមាន់៖ 

ថ្លើមមាន់មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន

១/ ការពារភាពស្លេកស្លាំងដោយសារការថយចុះនៃគោលិកាក្រហម

ថ្លើមត្រូវបានគ្របដណ្តប់ជាមួយវីតាមីន A និងជាតិដែកផងដែរ។ ទន្ទឹមនឹងនេះផងដែរវាក៏មានផ្ទុកវីតាមីន B12 ដែលអាចជួយក្នុងការផលិតកោសិកាឈាមក្រហមទៀតផង។

ចំពោះអ្នកដែលមានបញ្ហាខ្វះឈាមក្រហមការបរិភោគថ្លើមមាន់គឺជាដំណោះស្រាយដ៏ល្អប្រកបដោយប្រសិទ្ធភាពដើម្បីយកឈ្នះលើភាពស្លេកស្លាំង។

២/ ជួយធ្វើឲ្យភ្នែកភ្លឺ

ដោយសារថ្លើមមានវីតាមីន A រហូតដល់២៨៨ភាគរយ ដែលមានន័យថាវាជាអ្នកគាំទ្រសុខភាពភ្នែករបស់អ្នកបានយ៉ាងល្អ។

មួយវិញទៀតអ្នកឯកទេសខាងវេជ្ជសាស្ត្របានបង្ហាញថាវីតាមីន A អាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយផងដែរ។ ក្នុងករណីដូចគ្នានេះដែរវីតាមីន A អាចព្យាបាលអ្នកដែលមានជំងឺភ្នែកហៅថា retinitis pigmentosa ។ លើសពីនេះទៅទៀតសម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន A ចំនួន៩០០ មីក្រូក្រាម។

៣/ គាំទ្រដល់ការមានកូន

បច្ចុប្បន្នការមានកូនអាចក្លាយជាបញ្ហាមួយសម្រាប់មនុស្សគ្រប់គ្នា ហើយថ្លើមមាន់ក៏ល្អសម្រាប់ស្ត្រីក្នុងការមានគភ៌(មានផ្ទៃពោះ)ផងដែរ។

ម្យ៉ាងទៀតថ្លើមមាន់វាមានផ្ទុក ៥៦០មីលីក្រាមនៃជាតិ folate ដែលជួយក្នុងការលើកកម្ពស់ការមានកូន និងការពារការអភិវឌ្ឍរបស់ទារក។

៤/ ប្រឆាំងនឹងភាពតានតឹង

ចំពោះអ្នកដែលធ្វើការនឿយហាត់ និងមានអារម្មណ៍ថាតានតឹងនោះ អ្វីដែលអ្នកគួរទទួលទានគឺថ្លើមមាន់ពីព្រោះគឺវាអាចដោះស្រាយបញ្ហានេះបាន។

ថ្លើមមាន់អាចជួយដល់តួនាទីរបស់ក្រពេញប្រូស្តាត ហើយវាមានសារជាតិបំប៉នដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងអាចធ្វើឲ្យអ្នកគេងលក់បានស្កប់ស្កល់ទៀតផង។ 

រូបភាពតំណាង

៥/ ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនថាមពល

ថ្លើមមាន់មានជាតិដែក ៧២ភាគរយ ដែលរួមចំណែកទប់ស្កាត់ភាពស្លេកសាំង និងរក្សាសុខភាពប្រព័ន្ធភាពស៊ាំទៅតាមស្ថានភាពផ្សេងៗ។ ហើយថ្លើមប្រភេទនេះគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ ស័ង្កសី ផូស្វ័រ និងម៉ាញ៉េស្យូម។

នៅក្នុងនេះដែរការសិក្សាបានបង្ហាញថាថ្លើមមាន់នឹងក្លាយជាប្រភពថាមពល និងបង្កើនការផ្គត់ផ្គង់កោសិកាឈាមក្រហម ហើយសារធាតុចិញ្ចឹមផ្សេងទៀតក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំបានផងដែរ។

៦/ ល្អចំពោះធ្មេញ និងឆ្អឹង

ផូស្វ័រនៅក្នុងសាច់មាន់ជាទូទៅមានអត្ថប្រយោជន៍ដ៏ល្អសម្រាប់សុខភាពធ្មេញនិងឆ្អឹង ជាពិសេសសម្រាប់កុមារ។ ចំណែកឯថ្លើមមាន់វាមានផ្ទុកសារធាតុរ៉ែដែលជាអ្នកជំនួយដល់កាល់ស្យូមដើម្បីធ្វើឲ្យធ្មេញ និងឆ្អឹងលូតលាស់។

រូបភាពតំណាង

៧/ ថែរក្សាស្បែក សក់ និងក្រចកឲ្យមានសុខភាពល្អ

ថ្លើមមាន់ផ្ទុកប្រូតេអ៊ីន ៥២ភាគរយ ដែលជួយឱ្យសក់ ស្បែក និងក្រចកមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះប្រូតេអ៊ីននៃថ្លើមមាន់ធ្វើឱ្យស្បែក សក់ និងក្រចកទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទៀតផង។

៨/ ព្យាបាលជំងឺ pellagra

ជំងឺ pellagra មានរោគសញ្ញាដូចជា ភ្លេចភ្លាំង រាគ ស្បែកប្រេះស្រកាហើយឈឺ និង រលាកភ្នាសរអិលដូចជាក្នុងច្រមុះជាដើម។

៩/ បង្ការការបាត់បង់ការចងចាំ

វីតាមីន B12 ដែលមាននៅក្នុងថ្លើមមាន់ជួយធ្វើឲ្យការចងចាំកាន់តែច្បាស់។ ថ្លើមថ្លើមពិតជាមានអនុភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវង្វេង។

យោងតាមការសិក្សាឆ្នាំ២០១០ វីតាមីន B12 នេះអាចរក្សាឱ្យខួរក្បាលឲ្យខួរក្បាលល្អ និងមានភាពរហ័សរហួនទៀតផង។

ផ្ទុយទៅវិញថ្លើមមាន់ក៏មានផលប៉ះពាល់ដល់សុខភាពផងដែរ៖

• ដោយសារតែនៅក្នុងថ្លើមមាន់វាធ្ចើឲ្យកម្រិតកូលេស្តេរ៉ុលក្នុងខ្លួនឡើងខ្ពស់ ដូច្នេះប្រសិនបើក្នុងខ្លួនអ្នកមានជាតិកូលេស្តេរ៉ុលច្រើន នោះវាអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពដូចជាជំងឺបេះដូង

• វីតាមីន A ដែលមាននៅក្នុងថ្លើមមាន់អាចធ្វើឲ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់

• សូមកុំបរិភោគថ្លើមមាន់ច្រើនជាង ២ ៨០០មីក្រូក្រាមក្នុងមួយថ្ងៃ 

វីតាមីន A ដែលមាននៅក្នុងថ្លើមមាន់អាចធ្វើឲ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]