ថៃ៖ ប្តីប្រពន្ធអ្នកលក់ត្រីមួយគូមានការភិតភ័យយ៉ាងខ្លាំងក្រោយពីពួកគេបានបើរថយន្តទៅបុកជាមួយនឹងរថយន្ត Lamborghini របស់មហាសេដ្ឋីថៃម្នាក់។ ដោយយោងតាមប្រភព ប្តីប្រពន្ធមួយគូនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ តែគេគ្រាន់តែដឹងថា កន្លែងដែលកើតហេតុការណ៍នោះគឺស្ថិតនៅក្នុងខេត្ត Nonthaburi។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលដែលប្តីប្រពន្ធអ្នកលក់ត្រីមួយគូនោះបានបើកបុកជាមួយនឹងរថយន្ត Lamborghini របស់មហាសេដ្ឋីថៃរួច ពួកគេទាំងពីរមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយពួកគេក៏បានស្នើសុំសងថ្លៃខូចខាតដែលពួកគេបានបង្ក។
ដោយឃើញស្ថានភាពប្តីប្រពន្ធទាំងពីរនាក់មានសភាពយ៉ាប់យឺនពេក មហាសេដ្ឋីចិត្តល្អរូបនោះក៏បានបដិសេធមិនឲ្យប្តីប្រពន្ធអ្នកលក់ត្រីនោះសងថ្លៃខូចខាតឡើយ។ តែ មហាសេដ្ឋីរូបនោះតម្រូវឲ្យប្តីប្រពន្ធអ្នកលក់ត្រី ទៅបរិច្ចាគថវិកាចំនួន ៩២.២៥ ដុល្លារអាមេរិកទៅក្នុងវត្ត។

ពេលឮចម្លើយបែបនេះ ប្តីប្រពន្ធអ្នកលក់ត្រីមួយគូនោះពិតជាសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ហើយពួកគេក៏បានសន្យានៅចំពោះមុខមហាសេដ្ឋចិត្តធម៌រូបនោះថា ពួកគេនឹងទៅបរិច្ចាគថវិកាតាមការកំណត់ក្នុងពេលឆាប់ៗនេះ។

ក្រោយពីដំណឹងមួយនេះលេចឮដល់ប្រជាជនថៃ ពួកគេជាច្រើនបានសម្តែងនូវការអប់អរសាទរ ចំពោះទង្វើរបស់មហាសេដ្ឋីរូបនោះយ៉ាងខ្លាំង រហូតដល់អ្នកខ្លះពន្លយនូវពាក្យប៉ុន្មានម៉ាត់ថា «នៅលើលោកនេះ មនុស្សល្អនៅតែមានគ្រប់ទីកន្លែង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]