ពោត គឺជាគ្រាប់ធញ្ញជាតិ ដែលត្រូវបានគេនិយមទទួលទាន ទូទាំងពិភពលោកទាំងប្រទេសអាស៊ី និងអឺរ៉ុប សូម្បីតែប្រទេសប៉ែកអាមេរិចតែមួយ ក៏ត្រូវបានគេដឹងថាមានការទទួលទាន និងដាំដុះដំណាំពោតនេះយ៉ាងច្រើន ប្រមាណជា ៨០លានហិកតា។

កាលពីមុន អ្នកប្រហែលជាដឹងរួចមកហើយថា ពោត មានអត្ថប្រយោជន៍បែបណាខ្លះ សម្រាប់សុខភាពរាងកាយ និងសម្រស់ទាំងមូល។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ សុខៗស្រាប់តែមានដំណឹងថា ពោតគឺជារបស់ដែលអ្នកមិនគួរទទួលទានទាល់តែសោះក្រោមហេតុផលមួយចំនួន។

ដើម្បីឱ្យកាន់តែដឹងច្បាស់ថា ហេតុអ្វីបានគេហាមមិនឱ្យទទួលទានគ្រាប់ពោត ដូច្នេះមានតែតាមដានទាំងអស់គ្នាតែម្តង៖

ពោត គឺជាគ្រាប់ធញ្ញជាតិដែលត្រូវបានគេនិយមទទួលទាន ទូទាំងពិភពលោក

មូលហេតុអ្វី បានជាគេហាមមិនឱ្យទទួលទានគ្រាប់ពោត?

គ្រាប់ពោត ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុអូមេហ្គា ៣ (Omega-3) ទៅ អូមេហ្គា ៦ (Omega-6) ដែលវាជាដង់ស៊ីតេ ខ្ពស់ជាងគ្រាប់ធញ្ញជាតិដទៃផ្សេងៗទៀត។ វាមិនមែនជារឿងដែលគួរឱ្យត្រេកអរនោះទេ ព្រោះថា សារធាតុអូមេហ្គា ៣ (Omega-3) បើទោះជាវាអាចជួយផលិតអរម៉ូនម្យ៉ាង ដែលអាចជួយប្រឆាំងការរលាកក៏ពិតមែន ប៉ុន្តែប្រសិនជាមានវត្តមានអូមេហ្គា ៦ (Omega-6) ច្រើនលើសលប់ពេកទៅ វាអាចជួយបង្អាក់សមត្ថភាពប្រឆាំងនឹងការរលាក របស់សារធាតុអូមេហ្គា ៣ (Omega-3) បានផងដែរ។

ការរលាកទាំងនេះ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃសុខភាពរាងកាយរបស់អ្នកធ្លាក់ចុះ ជួបប្រទះនឹងជំងឺផ្សេងៗជាច្រើនមុខដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជាតិខ្លាញ់កូឡេស្តឺរ៉លកើនឡើងខ្ពស់ ជំងឺហឺត ជំងឺទាក់ទងនឹងសសៃឈាម រួមទាំងជំងឺផ្លូវចិត្ត (ធ្លាក់ទឹកចិត្ត) ជាដើម។

បន្ថែមលើសពីនេះទៅទៀត យោងតាមកំណត់ត្រារបស់លោក វេជ្ជបណ្ឌិត Dr. Sanjay Gupta គ្រូពេទ្យវះកាត់ និងអ្នកសារព័ត៌មានទាក់ទងនឹងសុខភាពរបស់CNN បានបញ្ជាក់ថា រាល់ផលិតផលធ្វើចេញពីពោត ដូចជា ទឹកជ្រលក់ ទឹកសាឡាត់ ទឹកសូដាឬភេសជ្ជៈ នំ និងផលិតផលទទួលទានផ្សេងៗភាគច្រើន សុទ្ធតែមាន កម្រិតជាតិស្ករ Fructose ខ្ពស់ ដែលអាចធ្វើឱ្យមានបញ្ហាប្រឈមមុខនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២បាននៅក្នុងពេលខាងមុខ។

ដូច្នេះ មកតាមដានបន្ត នូវហេតុផលចម្បងធំៗទាំង ៦បន្ថែមទៀត ដែលបញ្ជាក់ថា អ្នកពិតជាមិនគួរទទួលទានពោតទាល់តែសោះ៖

ហេតុផលចម្បងធំៗទាំង ៦បន្ថែមទៀត ដែលបញ្ជាក់ថា អ្នកពិតជាមិនគួរទទួលទានពោតទាល់តែសោះ

១.មិនមែនជាប្រភេទបន្លែ

ពោត គឺជាគ្រាប់ធញ្ញជាតិដែលអាក្រក់បំផុតសម្រាប់សុខភាព ព្រោះតែវាពោរពេញទៅដោយជាតិស្ករ ជាតិម្សៅ និងស្ទើរតែគ្មានអាហារូបត្ថម្ភបន្តិចសោះសម្រាប់សុខភាព។ ម្យ៉ាងវិញទៀតវត្តមានរបស់ពោតនៅក្នុងអម្បូរមនុស្សតាំងពី ៦០០០ឆ្នាំមុន រហូតដល់ពេលនេះ សុទ្ធតែត្រូវបានកែប្រៃច្នៃហ្សែនច្រើនវិធី (Teosinte) រហូតដល់បាត់លក្ខណៈដើមរបស់ពោត។

២. អាចបណ្តាលឱ្យកើតជំងឺទាក់ទងនឹងពោះវៀន

បើទោះបីជា ពោតមិនមានជាតិកាបូនក៏ពិតមែន ប៉ុន្តែធាតុផ្សំនៅក្នុងពោត អាចធ្វើឱ្យប៉ះពាល់ និង ប្រឈមមុខនឹងជំងឺពាក់ព័ន្ធនឹង ក្រពះ ពោះវៀនបាន។ នោះក៏ដោយសារតែជាតិប្រូតេអ៊ីននៅក្នុងពោត គឺជាសារធាតុស្ករ Gluten ដែលអាចធ្វើឱ្យប៉ះពាល់ និងរំខានដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។

ម្យ៉ាងវិញទៀត សារធាតុស្ករ Glycemic Index ដែលមានច្រើនហួសប្រមាណនៅក្នុងពោត អាចធ្វើឱ្យមានផល ប៉ះពាល់ដល់អរម៉ូនអាំងស៊ុយលីន និងធ្វើឱ្យរាងកាយរបស់ទទួលរងការរលាកផងដែរ។

៣. ពិបាករំលាយ

យោងតាមវែបសាយសុខភាព បានបញ្ជាក់ថា ពោតមានសារធាតុផ្សំ ពីជាតិកាកសសៃសែលុយឡូស (Fiber cellulose) និង Prolamins ដែលប្រព័ន្ធរំលាយអាហាររបស់មនុស្សមិនអាចធ្វើការដុតបំផ្លាញបាន ដោយសារតែកង្វះអង់ស៊ីម។

ដូច្នេះនៅពេលដែលពោតមិនត្រូវបានរំលាយដូចអាហារដទៃ វានឹងធ្វើឱ្យក្រពះពោះវៀនរបស់អ្នកធ្វើការធ្ងន់ជាងមុន ហើយថែមទាំងអាចប៉ះពាល់ និងកើតជំងឺផ្សេងៗទាក់ទងនឹងក្រពះពោះវៀនបានផងដែរ។

យោងតាមវែបសាយសុខភាព បានបញ្ជាក់ថា ពោតមានសារធាតុផ្សំ ពីជាតិកាកសសៃសែលុយឡូស (Fiber cellulose) និង Prolamins ដែលប្រព័ន្ធរំលាយអាហាររបស់មនុស្សមិនអាចធ្វើការដុតបំផ្លាញបាន

៤. ប្រូតេអ៊ីន Lectins ដែលមិនអាចរំលាយបាន

ជាធម្មតា ប្រព័ន្ធរំលាយអាហាររបស់អ្នក នឹងធ្វើការដុតបំផ្លាញជាតិប្រូតេអ៊ីនបំលែងជាអាស៊ីតអាមីណូ (Amino Acids) ស្រូបទៅកាន់ជញ្ជាំងពោះវៀនតូច ដែលជួយដល់សុខភាព និងរាងកាយទាំងមូល។ ប៉ុន្តែ ប្រូតេអ៊ីន Lectins ដែលមាននៅក្នុងពោត បែរជាមិនអាចធ្វើការរំលាយបាន នៅក្នុងប្រព័ន្ធក្រពះពោះវៀនរបស់មនុស្សយើងបាន ដែលជាហេតុធ្វើឱ្យមានការរលាក និងកើតជំងឺទាក់ទងនឹងក្រពះពោះវៀនមួយចំនួនបានផងដែរ។

៥.ផ្ទុកទៅដោយថ្នាំសម្លាប់សត្វល្អិត

ពោតភាគច្រើននៅក្នុងពេលបច្ចុប្បន្ន មិនមែនជារបស់ធម្មជាតិនោះឡើយ នោះក៏ដោយសារតែវា ត្រូវបានគេបាញ់ថ្នាំជាច្រើនសម្រាប់សម្លាប់សត្វល្អិតចង្រៃដែលបំផ្លាញដំណាំពោត តែវាក៏អាចធ្វើឱ្យប៉ះពាល់ និងបន្សល់ជាតិពុលបង្កគ្រោះថ្នាក់ដល់មនុស្សបានផងដែរ។

ការសិក្សា នៅប្រទេសកាណាដាក្នុងឆ្នាំ ២០១១ បានឱ្យដឹងថាសារធាតុពុល BT ទាំងនេះនៅក្នុងឈាមមនុស្សអាចធ្វើឱ្យខូចខាតដល់មុខងារសរីរាង្គរាងកាយ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សរយៈពេលវែងទៀត។

៦. កែប្រែហ្សែន GMO

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ៨៥ភាគរយនៃប្រភេទពោតទាំងអស់សុទ្ធតែមានការកែប្រែហ្សែនតាមលក្ខណៈទំនើប GMO ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពថនិកសត្វ និងសុខភាពមនុស្សបានផងដែរ។  

ពោតភាគច្រើននៅក្នុងពេលបច្ចុប្បន្ន មិនមែនជារបស់ធម្មជាតិនោះឡើយ នោះក៏ដោយសារតែវា ត្រូវបានគេបាញ់ថ្នាំជាច្រើនសម្រាប់សម្លាប់សត្វល្អិតចង្រៃដែលបំផ្លាញដំណាំស្រូវ

នេះគ្រាន់តែជាការសិក្សា ​និងការស្រាវជ្រាវព័ត៌មានមួយផ្នែកប៉ុណ្ណោះ ​សង្ឃឹមថាវាអាចជាចំណេះដឹង ​និងជាការក្រើនរំលឹកមួយបន្ថែមសម្រាប់មិត្តអ្នកអាន។ ​ទោះជាយ៉ាងណា ក៏មិនទាន់មានអំណះអំណាងណាមួយ បញ្ជាក់ច្បាស់ពីអ្វីដែលបានលើកឡើងនោះដែរ ​វាគ្រាន់តែជាការសិក្សាមួយតែប៉ុណ្ណោះ។  ជឿជាក់ថាមិត្តអ្នកអាន ​អានដោយការពិចារណា  និងស្រាវជ្រាវបន្ថែមដើម្បីសុខភាពរាងកាយទាំងមូល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]