អាមេរិក៖ កាលពីខែវិច្ឆកា ឆ្នាំ ២០១៧ តុលាការក្រុង Arapahoe នៃរដ្ឋ Colorado សហរដ្ឋអាមេរិក បានសម្រេចកាត់ទោសឲ្យលោក Brock Franklin វ័យ ៣១ឆ្នាំ ជាប់ពន្ធធនាគាររយៈពេល ៤៧២ ឆ្នាំ ក្រោយពីតុលាការរកឃើញថា ជនល្មើសបានរកឃើញទោសចំនួន ៣០ករណី នៃបទល្មើសដូចជាការរំលោភបំពានលើកុមារ ការជួញដូរ និងពង្រត់មនុស្ស។

លោក Brock Franklin

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានរៀបរាប់ថា លោក Brock Franklin គឺជាមេក្លោងម្នាក់ក្នុងចំណោមមនុស្ស ៧ នាក់ ដែលចូលរួមប្រព្រឹត្តអំពើជួញដូរមនុស្ស។

ក្រុមរបស់លោក Brock Franklin

ប្រភពដដែលក៏បានឲ្យដឹងបន្ថែមទៀតថា ដើម្បីចាប់មនុស្សបាន ជនល្មើស Brock Franklin បានប្រើប្រាស់មធ្យោបាយដូចជា ការជ្រើសរើសនារីតាមរយៈបណ្ដាញសង្គមហ្វេសបុក។ ក្រោយមក រូបគេក៏បានចាប់បង្ខាំងពួកនាងដោយការបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់អំពើហឹង្សា។

ក្រុមមេធាវីការពារក្តីរបស់ជនល្មើសបានស្នើសុំឲ្យតុលាការដាក់ទោសត្រឹមតែ ៩៦ឆ្នាំប៉ុណ្ណោះ តែក្រុមព្រះរាជអាជ្ញា និងជនរងគ្រោះបានសម្រេចបន្ថែមទោសចំនួន ៣៧៦ឆ្នាំទៀត ដូចនេះសរុបទៅគឺចំនួន ៤៧២ឆ្នាំ ដើម្បីឲ្យសាកសមទៅនឹងទោសដែលរូបគេបានប្រព្រឹត្តិ។

លោក Janet Drake ដែលជាអគ្គព្រះរាជអាជ្ញាបានថ្លែងទាំងមិនសប្បាយចិត្តថា៖

ការដាក់ទោសរយៈពេល ៤០០ឆ្នាំ វាពិតជាធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យមនុស្សទូទាំងប្រទេសមានការខ្លាចរអាហើយ។

ក៏ប៉ុន្តែ ទោះបីជាលោកអគ្គព្រះរាជអាជ្ងា Janet Drake បានថ្លែងបែបនេះក្តី ក៏គ្មាននរណាម្នាក់យល់ស្របតាមលោកឡើយ ជាពិសេសនោះគឺជនរងគ្រោះ Brehannah Leary ដោយនាងពោលថា៖

សម្រាប់នាងខ្ញុំ បុរសម្នាក់នេះសាកសមនឹងនៅក្នុងពន្ធធនាគារគ្រប់វិនាទី។
នាង Brehannah Leary ជាជនរងគ្រោះ

នាង Brehannah Leary បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា៖

ខ្ញុំស្ទើរតែមិនអាចរកពាក្យអ្វីមកនិយាយឲ្យសាកសមនឹងការឈឺចាប់ដែល Brock Franklin បានធ្វើមកលើរូបនាងខ្ញុំទេ។ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលខ្ញុំទទួលបានយុត្តិធម៌នៅក្នុងថ្ងៃនេះ។

ដើម្បីឲ្យប្រិយមិត្តកាន់តែច្បាស់ តោះទស្សនាវីដេអូនាង Brehannah Leary ដែលជាជនរងគ្រោះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]