ថ្មីៗនេះមន្ទីរពេទ្យ FV បានធ្វើការវះកាត់ជោគជ័យដល់អ្នកជំងឺកម្ពុជាម្នាក់ ដែលគាត់មានដុំសាច់នៅក្នុងប្រអប់ទ្រូងរុំព័ទ្ធជុំវិញដោយសរសៃឈាមដ៏គ្រោះថ្នាក់មួយ និងកម្រជួបប្រទះ ។ ដុំសាច់នេះគឺជាដុំសាច់ធំដែលព័ទ្ធជុំវិញដោយសរសៃឈាម ដូច្នេះមិនអាចធ្វើការវះកាត់ដោយប្រើវិធីសាស្រ្តចោះបានទេ គឺមានតែវិធីសាស្រ្តវះបើកប្រអប់ទ្រូងតែប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពដល់អ្នកជំងឺបាន ដើម្បីចៀសវាងការមានគ្រោះថ្នាក់ និងរាល់ហានិភ័យទាំងឡាយក្នុងពេលកំពុងធ្វើការវះកាត់ ។

មន្ទីរពេទ្យ FV

បងស្រី T.S អាយុ៤៥ឆ្នាំ ភេទស្រី សញ្ជាតិកម្ពុជា បានឱ្យដឹងថាចៃដន្យថ្ងៃមួយរូបគាត់បានទៅធ្វើការពិនិត្យសុខភាពទូទៅ ទើបបានដឹងថាខ្លួនមានដុំសាច់មួយនេះនៅខាងក្នុងប្រអប់ទ្រូង ហើយក៏បានរៀបចំបែបបទចូលគេងក្នុងមន្ទីរពេទ្យធំមួយនៅភ្នំពេញដើម្បីទទួលការព្យាបាល។ តែដោយករណីបងស្រីជាករណីដ៏លំបាកមួយហើយត្រូវការនូវជំនាញបច្ចេកទេសខ្ពស់ និងបទពិសោធន៍ច្រើនសំរាប់ការព្យាបាលទើបបងស្រី T.S សំរេចមកមន្ទីរពេទ្យ FV នៅប្រទេសវៀតណាម ដើម្បីធ្វើការព្យាបាល ។

លោកវេជ្ជ. Luong Ngoc Trung គឺជាវេជ្ជបណ្ឌិតដែលពិនិត្យ និងធ្វើការវះកាត់ផ្ទាល់ឱ្យបងស្រី T.S បានឱ្យដឹងថា ៖

នៅពេលត្រឡប់មកមន្ទីរពេទ្យ FV ដើម្បីជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឡើងវិញ បន្ទាប់ពីវះកាត់រួចបាន ២ សប្តាហ៍មក បងស្រី T.S បានឱ្យដឹងថា៖

ពេលដែលក្រុមការងារមន្ទីរពេទ្យFVបានសួរនាំអំពីរចំណាប់អារម្មណ៍ពីបន្ទប់វះកាត់និងសេវាកម្មរបស់មន្ទីរពេទ្យ FV ដល់ក្រុមគ្រួសារបងស្រី៖ ម្តាយរបស់បងស្រី T.S បាននិយាយជាភាសាវៀតណាម ដែលគាត់បានចេះបន្តិចបន្តួច ដោយទឹកមុខញញឹមយ៉ាងស្រស់ថ្លាថា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]